Saturday, January 18, 2014



Description: http://t1.gstatic.com/images?q=tbn:ANd9GcR9e-wP_cUnibVQXncsesh9n6pmwj1NhkNDFHu9u22PfmYJIEUN


     លោក​​ Montesquieu ជាទស្សនវិទូនយោបាយ ជាអ្នក ប្រវត្តិវិទូ ជាអ្នកនិពន្ធ​ប្រលោមលោក របស់បារាំងម្នាក់ និងត្រូវ បានគេទទួលស្គាល់ថា ជាស្ថាបនិកមួយរូប ខាងសង្គមវិទ្យា និង  ជាបិតា

Thursday, January 16, 2014

អង្គរវត្ត

កាល​ជំនាន់​ដើម​ រាជវង្ស​ខ្មែរ​យើង​តែង​តែ​បាន​ផ្លាស់​ប្ដូរ​រាជធានី​ពី​កន្លែង​មួយ​ទៅ​ កន្លែង​មួយ​ជា​ច្រើន​សាណាស់​។ មាន​តែ​អង្គរ​មួយ​ប៉ុណ្ណោះ​ដែល​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ ហើយ​រក្សា​តួនាទី​ជា​រាជធានី​បាន​យូរ​ជាង​គេ​។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​ស្ថាបត្យកម្ម​សិល្បៈ​សន្ធឹកសន្ធាប់​ ដែល​កសាង​ឡើង​ក្នុង​រាជវង្ស

កម្ពុ​ និង​ មេរា​

បើ​មាន​ឱកាស​ ចូរ​អ្នក​ធ្វើ​ដំនើរ​កំសាន្ត​តាម​ទូក​ឡើង​តាម​ដងទន្លេមេគង្គ​។ ទៅ​ហួស​ទី​រួមខេត្ត​ស្ទឹងត្រែង​បន្តិចទៅ អ្នក​និង​បាន​ជួប​ទឹក​ជួរ​ជា​ច្រើន​កន្លែង​។ ដល់​ត្រង់​កន្លែង​នេះ អ្នក​ត្រូវ​បោះបង់​ការ​ធ្វើ​ដំនើរ​តាម​ទូក ហើយ​ចាប់​ផ្ដើម​ធ្វើដំនើរ​ដោយ​ជើង​តាម​បណ្ដោយ​មាត់​ទន្លេមេគង្គ​វិញ​។ អ្នក​ត្រូវ​ធ្វើ​

លង្វែក​ និង​ ឧដ្ដុង្គ

ភាព​ចុះ​​​​ដុន​​​ដាប​របស់​ស្ដេច​ក្នុង​ពេល​ សង្គ្រាម​ទន្ទ្រាន​លេប​ទឹកដី​ និង​បំផ្លិចបំផ្លាញ​របស់​សៀម​ ប្រជាជន​យើង​មួយ​ផ្នែក​ត្រូវ​ពួក​វា​ចាប់​ជា​ឈ្លើយសឹក​ ហើយ​នាំ​យក​ទៅ​ធ្វើ​ជា​ទាសករ​។ មួយ​ផ្នែក​ទៀត​ត្រូវ​បង្ខំចិត្ត​ចាកចោល​អង្គរ​ ហើយ​ភាស​ខ្លួន​មក​ភាគ​ខាង​ត្បូង​។

ទុក្ខ​វេទនា​បណ្ដាល​មក​ពី​ស្ដេច​ និង​ពួក​អាណានិគម​

សម័យ​លង្វែក​និង​ឧដុង្គ​ ជា​សម័យ​ចុះ​ដុនដាប​ ហើយ​ពោរពេញ​ទៅ​ដោយ​ការ​រួម​គំនិត​ក្បត់​ និង​ចំបាំង​គ្នា​ឯង​។​ ដោយ​បាន​ដឹង​ច្បាស់​ពីរ​ស្ថានការណ៍​នេះ​សៀម​បាន​ឆ្លៀត​ឱកាស​ចូល​មក​បង្ក្រាប ​រាជាណាចក្រ​កម្ពុជា​ និង​ដាក់​ឲ្យ​ទៅ​ជា​រដ្ឋ​ចំណុះ​របស់​វា​។ ពុំ​អាច​ទប់ទល់​បាន​ ស្ដេច​ខ្មែរ​យើង​បាន​រត់​ទៅ​រក​បង្អែក​ពី​​សក្ដិភូមិ​ខាង​កើត​​គឺ​ រាជាណាចក្រ​វៀតណាម​។

របត់​នៃ​ប្រវត្តិសាស្ត្រ​

រាជា​ណាចក្រសៀម​ចង់​រក្សា​ឥទ្ធិពល​របស់​ខ្លួន​ នៅ​លើ​ប្រទេសកម្ពុជា​។ ចំពោះ​ទស្សនៈ​នេះ​បារាំង​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​និង​តឹងរឹង​បំផុត​។ ក្នុង​ពេលនោះ​បារាំង​បាន​មក​តាំង​នៅ​ភាគ​ខាង​​ត្បូង​វៀមណាម​រួចជា​ស្រេច​ហើយ ហើយ​បាន​សំរេច​ក្នុង​ការ​រៀបចំ​រដ្ឋបាល​និង​បង្កើត​កម្លាំង​ទ័ព​បាន​ខ្លាំង​

ប្រជាជន​យើង​មិន​ចុះញ៉ម​

នៅពេល​ដែល​ចលនា​តស៊ូ​របស់​ប្រជាជន​កំពុង​បញ្ចេញ ​សកម្មភាព​យ៉ាង​ក្លៀវក្លា​នោះ មាន​ព្រះរាជវង្សានុវង្ស​ខ្លះក៏បាន​ចេញ​មុខ​ប្រឆាំង​នឹង​បារាំង​ដែរ
គេបាន​សរសើរ​ស្ទើរ​តែ​គ្រប់គ្នា​ពី​អាកប្បកិរិយា​របស់​ព្រះអង្គ​ ម្ចាស់ស៊ីវត្ថា​ដែល​ជា​ប្អូន​ស្ដេចនរោត្ដម​។ គ្រាន់​តែ​ស្ដេចនរោត្ដម​ឡើង​សោយរាជ្យ​ភ្លាម​ ព្រះអង្គម្ចាស់​ស៊ីវត្ថា​ ក៏​បញ្ចេញ​ឲ្យ​ឃើញ​នូវ​ភាព​ច្រណែន​និន្ទា​ចំពោះ​ស្ដេចនរោត្ដម​។ ពេល​នេះ​បារាំង​មិនទាន់​បាន​កាន់​កាប់​ប្រទេស​យើង​នៅ​ឡើយ​ទេ​។ នរោត្ដម ​និង​ស៊ីវុត្ថា​បាន​ចែក​ផ្លូវ​គ្នា​ដើរ ហើយ​ជ្រើសរើស​ទាហាន​រៀងខ្លួន​ សំរាប់​ប្រយុទ្ធ​តទល់​គ្នា​យ៉ាង​ប្ដូរផ្ដាច់​។ មាន​ពេល​ខ្លះ​ ស្ដេចនរោត្ដម​ហៀប​និង​ធ្លាក់​ក្នុង​គ្រោះថ្នាក់​ ក៏​សំរេចចិត្ត​រត់​គេចខ្លួន​។ តែ​ដោយសារ​ជំនួយ​ពី​បព្វជិត​បារាំង​មួយ​រូប​ និង​ពី​ស្ដេចសៀម​ ទើប​ស្ដេចនរោត្ដម​អាច​ត្រឡប់​មក​សោយរាជ្យ​វិញបាន​។
បក្សពួក​ខ្លះ​របស់​ព្រះអង្គម្ចាស់​ស៊ីវត្ថា​ បាន​ត្រូវ​ចាប់​ខ្លួន​រួច​ ហើយ​ទៅ​លាក់​ខ្លួន​នៅ​ខាងជើង​បឹងទន្លេសាប​។
ក្នុង​ពេល​ដែល​ចលនា​អាចារ្យស្វា​ និង​ពោរកំបោរ​កំពុង​តែ​រីកចម្រើន​ដ៏​ខ្លាំងក្លា​ស៊ីវត្ថា​ក៏​បង្កភាព​វឹកវរ​ ជា​ថ្មី​នៅ​កំពង់​ធំ​ដែរ​។ គោលបំណង​របស់​ស៊ីវត្ថា​ ពុំ​ច្បាស់លាស់​ទេ តែ​សកម្មភាព​របស់​គាត់​អាច​បង្ហាញ​ឲ្យ​ដឹងថា​គាត់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ បារាំង​ហើយ​សំខាន់​បំផុត​ គឺ​ប្រឆាំង​នឹង​រាជវាំង​នៅ​ភ្នំពេញ​។ ក្នុង​ពេលនោះ​ប្រជាជន​មួយ​ផ្នែក​ បាន​ចូល​មក​ខាង​ស៊ីវត្ថា​។ ស៊ីវត្ថា​មាន​បំណង​ឆក់​ឱកាស​នោះ​ដើម្បី​ផ្ដួល​រលំ​ស្ដេច​និង​ផ្ដួលរលំ​ រដ្ឋបាល​អាណាព្យាបាល​និគមនិយម​។ ដោយ​ហេតុនេះ​ហើយ​ ទើប​ចលនា​ស៊ីវត្ថា​ អាច​ផ្សារភ្ជាប់​ទៅ​នឹង​ការ​បះបោរ​ផ្សេងៗ​ទៀត​របស់​កសិករ​ និង​មាន​ឈ្មោះ​ល្បី​ខ្ទរខ្ទារ​។ ប៉ុន្តែ​ក្រោយ​ពី​ចលនា​បះបោរ​របស់​អាចារ្យស្វា​និង​ពោរកំបោរ​ត្រូវ​បាន​ កំទេច​មក​ សកម្មភាព​របស់​ស៊ីវត្ថា​ក៏​ធ្លាក់ចុះ​ទន់​ខ្សោយ​យ៉ាង​ឆាប់​រហ័ស​ដែរ​។ ស៊ីវត្ថា​ដកថយ​ទៅ​លាក់​ខ្លួន​នៅ​ឯ​សំបូរ​ ដោយ​មាន​មហាជន​ពលករ​ជា​អ្នក​ការពារ​។រដ្ឋបាល​អាណាព្យាបាល​ក៏​ដូចជា​រាជការ​ ខ្មែរ​ដែរ បាន​ធ្វើ​ជា​អ្នក​មិនដឹង​មិនឮ​ ទុក​ឲ្យ​ស៊ីវត្ថា​រស់នៅ​ឯកោ​កន្លែង​នោះ​រហូត​ដល់​ស្លាប់​(២០ឆ្នាំ​ក្រោយ​មក​ )​។ បន្ទាប់ពី​បារាំង​ឲ្យ​ទទួលយក​សន្ធិសញ្ញាឆ្នាំ​ ១៨៨៤​ មក​ ការជិះជាន់​ត្រួតត្រា​របស់​បារាំង​កាន់​តែ​ចេញ​មុខ​ច្បាស់ឡើង​ ហើយ​រឹតតែ​សាហាវ​ព្រៃផ្សៃ​ថែមទៀត​។ ព្រះរាជវង្សានុវង្ស​ភ័យខ្លាច​បាត់បង់​សិទ្ធិ​អំណាច​របស់​ខ្លួន​ ក៏​បញ្ចេញ​ភាព​មិន​សប្បាយចិត្ត​។ ស្ដេចនរោត្ដម​ត្រូវ​គេបង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញានោះ​។ ព្រះអង្គម្ចាស់​មួយ​អង្គទៀត​ក៏​បាន​បញ្ចេញ​ភាព​មិន​សប្បាយចិត្ត​ យ៉ាងខ្លាំងក្លា​ដែរ​។ គឺ​ព្រះអង្គម្ចាស់​ យុគន្ធរ​។
យុគន្ធរ​ជា​បុត្រច្បង​របស់​ស្ដេចនរោត្ដម​។ ដោយ​មិន​ពេញចិត្ត​អំពើ​ឆ្គាំឆ្គង​សាហាវ​ព្រៃផ្សៃ​របស់​រដ្ឋកាល​អាណាព្យាបាល​ បារាំង​។ រដ្ឋបាល​បារាំង​ពុំបាន​ឲ្យ​យុគន្ធរ​ចូល​ជួប​ឡើយ​។ ម៉្លោះ​ហើយ​យុគន្ធរ​ពុំ​អាច​ធ្វើអ្វីបាន​ក្រៅពី​ផ្ញើរលិខិត​របស់​ខ្លួន​ដែល​ ពោរពេញ​ទៅដោយ​ការ​ឈឺចាប់​ប៉ុណ្ណោះ​។ ក្នុង​លិខិតតវ៉ា​ យុគន្ធរ​បាន​បរិហារ​ នយោបាយ​អាណានិគមបារាំង​ដូចតទៅ៖​ “នៅឆ្នាំ​១៨៨៤​ គឺ​ជាការ​ទន្ទ្រាន​ទៅ​លើ​ ព្រះរាជវាំង​ទាំង​កំរោល​ដោយ​យក​ចំពុះទុង​ទៅ​ភ្ជង់​បំពង់ស្ដេច​ …​ពីអាណាព្យាបាល​យ៉ាង​សាមញ្ញ​ សកម្មភាព​របស់​បារាំង​បាន​ក្លាយ​ទៅ​ជាការ​ត្រួតត្រា​ពេញទី​ ផ្ដាច់ការ​ ហើយ​តឹងរឹង​ជាង​នៅ​ក្នុង​ប្រទេស​ដែល​ជា​ច្បាំង​យកបាន​ទៅ​ទៀត”​។
“តាម​ផ្លូវ​ច្បាប់ ពី​មុន​ដីធ្លី​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ …​ អ្នក​ឯង​បានធ្វើ​ឲ្យ​មាន​ដី​សម្បទាន​ធំៗ​ អ្នក​ឯង​បាន​ធ្វើ​ឲ្យមាន​ដី​កម្មសិទ្ធ​ អ្នក​ឯង​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ទុរគត​ជា​ច្រើន​ដែរ”​។
“យោង​តាម​ច្បាប់​ខ្មែរ​ដែល​នៅ​ជា​ធរមាន​ អភិបាល​ខេត្ត​កំពង់ធំ​បាន​សម្ដែង​នូវ​បំណង​ចង់ចូល​ទូល​ស្ដេច​ពី​កាតព្វកិច្ច ​របស់​ខ្លួន​។ តែ​រដ្ឋមន្ត្រី​ទី១ (ចាត់តាំង​ឡើង​ដោយ​បារាំង​)​ ស្រែកឡើង​ថា៖ គ្មាន​ស្ដេច​ទៀតទេ​ គ្មាន​រដ្ឋអំណាច​ឯណា​ក្រៅ​ពី​អំណាច​របស់​ខ្ញុំ និង​របស់​រ៉េស៊ីដង់ស៊ុបប៉េរីយើរ​ទេ​ ខ្ញុំ​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​ឯង​ទៅ​ជួប​ស្ដេច​នរោត្ដម​ឡើយ​”​។
ការ​តវ៉ា​គ្មាន​ផល​អ្វី​សោះ​។ យុគន្ធរ​ បាន​ចាក​ចេញ​ពី​ប្រទេស​បារាំង​មក​រស់នៅ​តែលតោល​ក្នុង​ប្រទេសសៀម​ ហើយ​ស្លាប់​ក្នុង​ក្ដី​អស់សង្ឃឹម​។
ទោះ​សកម្មភាព​របស់​ស៊ីវត្ថា​និង​យុគន្ធរ​ សំដែង​ឲ្យ​ឃើញ​ពី​គំនិត​ជាតិ​និយម​របស់​ព្រះរាជវង្សានុវង្ស​ក្ដី ទោះ​បី​ព្រះអង្គម្ចាស់​ទាំងពីរ​នេះ តវ៉ា​ប្រឆាំង​និង​ពួក​អាណានិគម​បារាំង​ ដើម្បី​ស្រោចស្រង់​សិទ្ធិ​របស់​ខ្លួន​ និង​សិទ្ធិ​របស់​គ្រួសារ​ខ្លួន​ដែល​ត្រូវ​បាត់បង់​ក្ដី​ ក៏​អាកប្បកិរិយា​ទាំងអស់​នេះ​អាច​ចូល​រួម​ចំណែក​ក្នុង​ការ​វែក​មុខ​មាត់​ពួក ​អាណានិគមនិយម​បារាំង​ឈ្លានពាន​ឲ្យ​ប្រជាជន​ឃើញ​ច្បាស់ ​និង​រួម​ចំណែក​ពង្រឹង​ការ​តស៊ូ​រឹតតែ​ម៉ឺងម៉ាត់​និង​ខ្លាំងក្លា​ឡើង​ថែម​ ទៀត​ដែរ​។
ប្រជាជន​ត្រូវ​បាន​រៀបចំ​ជា​ក្រុម ជា​កងប្រដាប់​អាវុធ​ដើម្បី​ប្រឆាំង​ពួក​អាណានិគមនិយម​។ គ្រប់​មូលដ្ឋាន​ និង​ទីតាំង​យោធាបារាំង​ត្រូវ​វាយ​កម្ទេច​នៅ​ឆ្នាំ​ ១៨៨៥​ គឺ​ក្រោយ​ពេល​ប្រកាស​សន្ធិសញ្ញា​បន្តិចមក​។ នៅ​រាជធានី​ភ្នំពេញ​មាន​មនុស្ស​ ៥.០០០​ នាក់​ ប្រដាប់​ដោយ​ធ្នូរ​ ព្រួញ​ ដំបង​ លំពែង​ និង​ដាវ​ ដើរ​ពាសពេញ​ផ្លូវ សំដែង​នូវ​កំហឹង​ក្រេវក្រោធ​ ហើយ​បាន​វាយ​កម្ទេច​ទៅ​លើ​អង្គភាព​រដ្ឋបាល​មួយ​ចំនួន​ បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ជា​ដំនំ​។
បារាំង​បាន​សាង​ប៉ុស​យាមកាម​ រហូត​ដល់​៥២​ កន្លែង​ហើយ​កែន​ទាហាន​របស់​វា​ និង​ទាហាន​របស់​ស្ដេច​ចំនួន​ ១០.០០០​នាក់​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​តស៊ូ​របស់​ប្រជាជន​។
ចលនា​ប្រដាប់​អាវុធ​របស់​ប្រជាជន​ផ្ទុះ​ឡើង​ជា​ឯកច្ឆន្ទ​ទូទាំង​ប្រទេស​ ហើយ​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​ ក្នុង​រយៈពេល​បី​ឆ្នាំ​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហឹង​ដ៏​ស្រួចស្រាវ​របស់​ប្រជាជន​ នូវ​សេចក្ដី​ស្នេហា​ដ៏​ខ្លាំងក្លា​របស់​ប្រជាជន​ចំពោះ​មាតុប្រទេស​និង​ ឆន្ទៈមោះមុត​នៃ​ប្រជាជន​ដើម្បី​ស្រោចស្រង់​ឯករាជ្យ​ និង​អធិបតេយ្យភាព​ទឹកដី​។
បារាំង​បាន​បង្ក្រាប​នឹង​សម្លាប់​ជន​បះបោរ​យ៉ាង​សាហាវ​អស្ចារ្យ​។ ម៉្យាង​ទៀត​ពួក​នេះ​ធ្វើ​ជា​ផ្ដល់​ឲ្យ​ស្ដេច​នូវ​សិទ្ធិ​ខ្លះ​ ដើម្បី​លួងលោម​រាជវង្សានុវង្ស​។ ពួកវា​រត្រូវ​ធ្វើ​បែបនេះ​ ទើប​ជិះទូក​មហាជន​បាន​។
ទោះបី​ចលនា​តស៊ូ​របស់​ប្រជាជន​បាន​ធា្លក់​ចុះ​ខ្សោយ​ក៏​ពិតមែន​ តែ​ចលនា​នេះ​មិន​សាបសូន្យ​ឡើយ​។ គែ​រង់ចាំ​តែ​ឱកាស​ល្អ​ ដើម្បីបន្ត​ការ​តស៊ូ​តទៅទៀត​៕
សំនួរ​
១-តើការតវ៉ា​របស់​ព្រះអង្គម្ចាស់​ស៊ីវត្ថា​និង​យុគន្ធរ​មាន​ទិសដៅ​ បែបណា?​
២-ចលនា​តស៊ូ​របស់​ប្រជាជន​ និង​ការតវ៉ា​របស់​ព្រះអង្គម្ចាស់​ទាំងនេះ​ មាន​ភាព​ខុសគ្នា​បែបណា​ខ្លះ?​
៣-តើ​ភាព​ខុសគ្នា​រវាង​ចលនា​ឆ្នាំ​១៨៨៤​ និង​ចលនា​ឆ្នាំ​ ១៨៦៣​ យ៉ាងណា​ខ្លះ?​
៤-ហេតុអ្វី​បានជា​មាន​ភាព​ខុសគ្នា​ បែប​នេះ?​

ដក​​​ស្រង់​​​ចេញ​​​ពី​​​សៀវភៅ “ប្រវត្តិសាស្ត្រ ថ្នាក់ទី ៥”
ដែល​​​បោះ​​​ពុម្ព​​​ផ្សាយ​​​ដោយ​​​ក្រសួង​​​អប់រំ ឆ្នាំ ១៩៨៦។