Wednesday, January 29, 2014



សម័យខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលសំដៅលើការដឹកនាំគ្រប់គ្រងដោយប៉ុល-ពត នួន-ជា អៀង-សារី ស៊ុន-សេន ខៀវ-សំផន និងបក្សកុម្មុយនិស្តខ្មែរក្រហម លើកម្ពុជា ដែលពួកខ្មែរក្រហមបានដាក់ឈ្មោះថ្មីថាជាកម្ពុជាប្រជាធិបតេយ្យ
កំឡុងពេល៤ឆ្នាំ

Monday, January 20, 2014

● កំណត់ហេតុ​ពី​និមិត្តរូប​នៃ​ព្រះមេរុ និង​ការ​ថ្វាយ​ព្រះភ្លើង​ព្រះសព​មហាវីរក្សត្រ ព្រះបាទ​ នរោត្តម សីហនុ

● ពិធី​ចែចូវ ស្តីដណ្តឹង ភ្ជាប់ពាក្យ​ក្នុង​ច្បាប់​អាពាហ៍ពិពាហ៍​ខ្មែរ​

​      មាតាបិតា​ខាង​កូនប្រុស កាល​បើ​សម្គាល់​ឃើញ​កូនស្រី​នរណា​ម្នាក់​គួរ​ជាទី​ពេញចិត្ត ហើយ​ចង់​បាន​ធ្វើ​ជា​អនាគត​កូនប្រសារ ត្រូវ​ពឹងពាក់​អ្នក​ស្រឡាញ់​ទុកចិត្ត​ណា​ម្នាក់ (​ហៅ​ថា​អ្នកផ្លូវ​) ឱ្យ​ចូល​ទៅ​ស៊ើប​មើល​ថា តើ​នាង​កញ្ញា​នោះ​នៅ​ទំនេរ​ដែរឬទេ ? ការ​ចែចូវ​ត្រូវ​មាន​បី​លើក​គឺ​:​    ​លើក​ទី​១ អ្នកផ្លូវ​គ្រាន់តែ​ចូល​ទៅ​សួរសុខទុក្ខ​តែ​ដៃ​ទទេ ។

● បុណ្យ​ដារលាន

កម្រង​ឯកសារ​ស្តីពី​បុណ្យដារលាន​ ចងក្រង​ដោយ​ក្រសួង​កសិកម្ម​
​ក​-​ សេចក្តី​ផ្តើម​
​        
        សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគច្រើន​ជា​កសិករ ពួកគាត់តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួនផងដែរ​នូវពិធីការ​ព្រះពុទ្ធសាសនា ដោយ​ជា​រៀងរាល់​ឆ្នាំ​បាន​នាំគ្នា​ប្រារឰ​ពិធីបុណ្យ​ផ្សេងៗ ផ្អែក​ទៅតាម​រដូវ​កាល ជំនឿ និង​ធនធាន​ដែល​ពួកគាត់មាន ។​
       ជា​រៀងរាល់ឆ្នាំ ប្រជាកសិករ​ខ្មែរ​គ្រប់​ភូមិ-ស្រុក​​ទូទាំង​ប្រទេស ក្រោយពី​បញ្ចប់​ការ​ច្រូតស្រូវ​ បោក​បែន​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ ចាស់ទុំ​ក្នុងភូមិ​តែង​តែង​ជជែក​ពិគ្រោះ​យោបល់​គ្នា ដើម្បី​លៃលក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បីអាច​ធ្វើ​បុណ្យដារលាន​បាន ។  ជារួម​ប្រពៃណី​

●​ ការ​បូជា​សព​

 ​       ដើម្បីស្វែងយល់ពីពិធីនេះ គប្បីត្រូវដឹងថា នា​ដើម​សតវត្សរ៍ទី ១ នៃគ្រិស្តសករាជ ​ខ្មែរយើង​បាន​ទទួល​ឥទ្ធិពល​​នៃ​វប្បធម៌​ក្លិង្គ​ដែល​មាន​ព្រហ្មញ្ញសាសនា​ និង​ពុទ្ធសាសនា​ជាមូលដ្ឋាន ។  ដូច្នេះ​ក្នុង​បរិស្ថាន​វប្បធម៌​សំស្ក្រឹត ជនជាតិ​ខ្មែរ​យើង​បាន​ផ្លាស់​ប្ដូរ​ទម្រង់​វប្បធម៌​របស់​ខ្លួនបន្តិចម្ដងៗ ពីពិធីកប់សពទៅពិធីបូជាសព​ដូច​ដែល​បានកត់ត្រា​ទុកក្នុង​កំណត់​ហេតុ​ចិន​នា​ សម័យ​បុរាណ ។
         តាមកំណត់ហេតុចិន បានឱ្យយើងដឹងថា ខ្មែរ​បូជា​សព​ដោយ​មាន​វត្តមាន​របស់​ព្រះភិក្ខុ​សង្ឃ​​មិនខុស​​ពី​ប្រពៃណី​​ ដែលខ្មែរប្រារព្ធនៅក្នុងពេលបច្ចុប្បន្នប៉ុន្មានទេ ។  ពេល​ឪពុកម្ដាយ​

● ការ​បញ្ចុះ​សព​នា​សម័យ​បុរេប្រវត្តិសាស្ត្រ

          តាមរយៈ​ទិន្នន័យ​ខាង​បុរាណវិទ្យា យើង​បានដឹង​ថា ពី​សម័យ​ថ្ម​រំលីង​រហូត​ដល់​ដើម​សម័យ​ប្រវត្តិសាស្ត្រ ការ​កប់​សព​គឺជា​ប្រពៃណី ដែល​ខ្មែរ​យើង​បាន​ប្រារព្ធ​ប្រតិបត្តិ​ជាទូទៅ មុន​ការ​បូជាសព​ដោយ​ភ្លើង ដែល​មាន​ប្រភព​ចេញ​ពី​ទ្រឹស្តី មនោគមវិជ្ជា​សាសនា​ឥណ្ឌា ដែល​មាន​លទ្ធិ​ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធសាសនា​ជា​មូលដ្ឋាន ។  ម្យ៉ាងវិញទៀត ការបូជា​សព​ដោយ​ភ្លើង ដោយ​យក​កម្ទេច​ឆ្អឹង ឬ​អដ្ឋិធាតុ​ដាក់​ក្នុង​កោ​ដ្ឋ ឬ​ចេ​តិយ គឺជា​ភស្តុតាង​នៃ​ការ​បញ្ចុះសព​ជា​លើក​ទី​២ ផងដែរ ។ នេះ​គឺជា​អ្វីមួយ ដែល​គេ​ពុំ​បាន​ឃើញ​មុន​សម័យ​ឥណ្ឌា​នីយកម្ម ក្នុង​ដែនដី​គោក​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះឡើយ ។

គណិតវិទ្យាទី១២

Khmer olympiad 2013_Page_1