ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១៩)
ប៉ុន្តែ ទោះបីយ៉ាងណាក៏គួរអោយយើងយកអាថ៌កំបំាងនេះមកពិចារណាខ្លះៗដែរអំពីមរណាភាពដែលប្រៀបដូចទៅនឹងព្រះអាទិត្យអស្តង្គត។តើមានអ្វីទៅ
ដែលនំាអោយបុរព្វបុរសខ្មែរយើងប្ដូរចិត្តគំនិតឬទំនៀមទំលាប់់ដូចនេះ
ទៅវិញ?ឬមានអ្វីមួយពិសេសក្នុងជំនឿរបស់់បុព្វបុរសខ្មែរជំនាន់់នោះ?
តាមធម្មតា ទិសខាងកើត ទោះបីជាតំណាងអោយសេចក្ដីចំរុងចំរើន
អញ្ចឹងមែនហើយក៏ដោយ ប៉ុន្តែគេក៏អាចគិតដូចនេះដែរថា៖ទិសខាងកើត
តំណាងនូវកំណើត ឯទិសខាងលិចតំណាងសេចក្ដីស្លាប់់។គ្រប់់សព្វសត្វ
ទំាងអស់់លើលោកចាប់់កំណើតមកនេះគឺមានទុក្ខព្រោះកំណើតគឺជាជីវិត
ហើយជីវិតគឺជាទុក្ខ ។ចំណែកសេចក្ដីស្លាប់់មិនមែនជាជីវិតលើលោកនេះ
ទៀតឡើយ។ដូច្នេះសេចក្ដីស្លាប់់សំលាប់់ទុក្ខបាត់់ទៅ បង្កើតបានជាការធូរស្បើយមួយ
ឬការធូរស្រាលមួយ…ហើយម្យ៉ាងទៀតគេជឿថាជីវិតមិនមែនចប់់ក្នុងសេចក្ដី
ស្លាប់់ទេព្រោះត្រូវមានអ្វីមួយក្រោយសេចក្ដីស្លាប់់ ។ដូចនេះហើយទើបនំាអោយ
សេចក្ដីស្លាប់់មានអ្វីម្យ៉ាងពិសេសជាងកំណើតពីព្រោះសេចក្ដីសង្ឃឹម,រឿងសំងាត់់
ឬសុបិនក៏ចាកចេញទៅជាមួយសេចក្ដីស្លាប់់ដែរ។ហេតុនេះ ការបែរមុខទៅ
ទិសខាងលិចដូចជាបែរមុខទៅរកអនាគត ឬទៅរកសេចក្ដីសង្ឃឹមមួយ
ដែលនៅលាក់់ពីក្រោយសេចក្ដីស្លាប់់។ទស្សនវិជ្ជាក្រិកក៏យកសេចក្ដីស្លាប់់
ជាទីដៅដែរ ដោយគេនិយាយយ៉ាងនេះថាPhilosopher,c`est se préparer
à mourir ប្រែថាទស្សនវិជ្ជា គឺរៀបចំស្លាប់់។ដូចព្រះពុទ្ធសាសនា ក៏មានទីដៅ
ដូច្នោះដែរ គឺសេចក្ដីស្លាប់់(មិនកើតទៀត) ដែលជាទីរំលត់់ទុក្ខ ។នៅក្រោយ
សេចក្ដីស្លាប់់មានសេចក្ដីសង្ឃឹម មានសុបិនរបស់់យើង។ព្រះពុទ្ធ ព្រះអង្គទ្រង់់
បានព្យាយាមតស៊ូស្វែងរកទីរំលត់់ទុក្ខទាល់់តែបានសំរេចគឺបរិនិពាន្តដែលជា
បរមសុខដ៏កំពូល គឺជាត្រោយដ៏សុខសាន្តចុងក្រោយនៃជីវិតដែលជាទីប្រាថ្នា
នៃមនុស្សលោកគ្រប់់គ្នា។ទីដៅនៃជីវិត គឺការរំលត់់ទុក្ខ មានន័យថាសេចក្ដីសុខ។
ប៉ុន្តែជីវិតត្រូវការតស៊ូ ត្រូវការតំរង់់ទិសដៅទៅកាន់់ទីនោះ ទោះជាមនុស្សលោក
កាន់់សាសនាឬជំនឿផ្សេងៗគ្នាក៏ដោយ ក៏មានទីដៅដូចគ្នាគឺសេចក្ដីសុខសាន្ត
ដែលក្នុងព្រះពុទ្ធសាសនាថានិពាន្ត ឯព្រះគ្រឹស្ទសាសនាថាឋានសួគ៌។
មានចំងល់់ខ្លះអំពីថាតើនរណាជាអ្នកសាងប្រាសាទអង្គរវត្ត? បើតាមរឿងព្រេង
ខ្មែរមួយថាព្រះពិស្ណុការជាអ្នកកសាងអង្គរវត្ត បានន័យថាអង្គរវត្តមិនបានត្រូវ
កសាងដោយបុព្វបុរសខ្មែរយើងទេ។ប្រជារាស្រ្តខ្មែរខ្លះនៅតែមានជំនឿថា
ព្រះពិស្ណុការជាអ្នកសាងអង្គរវត្ត ព្រោះអង្គរវត្តជាប្រាសាទមួយអស្ចារ្យណាស់់
ដែលពិបាកនឹងជឿថាជាស្នាដៃរបស់់មនុស្សលោក។តើភាពអស្ចារ្យនោះគឺអ្វីទៅ?
ភាពអស្ចារ្យនោះគឺទំហំមាឌដ៏ធំស្កឹមស្កៃនៃប្រាសាទអង្គរវត្តទំាងមូលដែលធ្វើ
ឡើងដោយផ្ទាំងថ្មធំៗជាច្រើនរាប់់មិនអស់់ ហើយនិងសម្ផស្សនៃក្បាច់់រចនាយ៉ាង
ល្អប្រណិតឥតប្រៀបផ្ទឹមបាន។
ឃើញថ្មច្រើនសន្ធឹកដូច្នេះ ខ្ញុំនឹកឆ្ងល់់ណាស់់៖មិនដឹងខ្មែរយើងជញ្ជូនពីណាមក
ដើម្បីសាងសង់់ប្រាសាទទំាងឡាយនៅទីក្រុងអង្គរ។តាមអ្នកបុរាណវិទូថាថ្មដែល
បុព្វបុរសខ្មែរយកមកសង់់ប្រាសាទអង្គរវត្តក្ដី បាយ័នក្ដី សុទ្ធសឹងជញ្ជូនមកពី
ភ្នំគូលេនដែលស្ថិតនៅឆ្ងាយពីអង្គរប្រហែលជា៤៥គីឡូម៉ែត្រឯណោះ។ដូច្នេះ ខ្ញុំ
ឆ្ងលលទៀតហើយថាតើបុព្វបុរសខ្មែរយើងដឹកជញ្ជូនថ្មរាប់់មិនអស់់នេះពីនោះមក
ដោយមធ្យោបាយណា?តាមការគិតរបស់់មនុស្សទូទៅគឺប្រាកដជាដោយប្រើសត្វ
ដំរីឬសត្វគោក្របីជាជំនួយដើម្បីអូសទាញក្នុងការដឹកជញ្ជូនថ្មទំាងនោះហើយ។
ចំណែកប្រវត្តិសាស្រ្តខ្មែរវិញប្រាប់់ថាគឺបុព្វបុរសខ្មែរយើងទេជាអ្នកសាងសង់់
ប្រាសាទអង្គរវត្ត ក្នុងចន្លោះឆ្នំា១១១៣-១១៥០ ក្រោមរជ្ជកាលនៃព្រះបាទសុរ្យវរ័្មនទី២
គឺមានន័យថាប្រាសាទអង្គរវត្តជាស្នាព្រះហស្ថរបស់់ព្រះអង្គ។ការសាងសង់់់ប្រាសាទ
អង្គរវត្តទំាងមូលត្រូវការប្រើមនុស្សប្រមាណជាបីម៉ឺននាក់់និងរយៈពេលសាមសិបឆ្នំា។
នេះបង្ហាញអោយឃើញថាប្រាសាទអង្គរវត្តមានទំហំធំក្រៃលែង។គឺអង្គរវត្តហើយ
ដែលជាប្រាសាទធំជាងគេបង្អស់់លើពិភពលោក។
អង្គរវត្តមានបរិមាត្រប្រវែងប្រហែលមួយគីឡូម៉ែត្រ(1km)។គូទឹក(ស្នាមភ្លោះ)
ដែលទទឹងប្រវែងពីររយម៉ែត្រ(200m)នោះ មានប្រវែងប្រាំគីឡូម៉ែត្រកន្លះ(5,5km)
ព័ទ្ធជុំវិញអង្គរវត្តដែលមានកំពស់់ប្រវែងហុកសិបប្រាំម៉ែត្រ(65m)គិតពីដីរាប
ដល់់ចុងកំពូលកណ្ដាល។ប្រាសាទអង្គរវត្ត សង់់ឡើងនៅលើផ្ទៃដីរាបមានរាងជា
ជាចតុកោណកែង ហើយមានកំពែងព័ទ្ធជុំវិញដែលធ្វើពីថ្មបាយក្រៀម។
ដូច្នេះ ប្រាសាទអង្គរវត្តមានវិសាលភាពធំទូលាយណាស់់ហើយនេះរឹតតែទាក់់ទាញ
ចិត្តយើងអោយចូលចិត្តដើរទស្សនាក្នុងប្រាសាទដោយឥតចេះនឿយណាយចិត្ត។
0 comments :
Post a Comment