អរិយសច្ច៤
អរិយសច្ច៤ Les 4 nobles verités
អរិយសច្ចៈ សច្ចៈដ៏ប្រសើរខ្ពង់ខ្ពស់ឬ សេចក្ដីពិតដ៏ប្រសើរ ដែលព្រះពុទ្ធបានខំព្យាយាមស្វែងរក ស្រាវជ្រាវរាវរកឃើញ គឺបតុរារិយសច្ច។-ទុក្ខសច្ច
-សមុទយសច្ឋ
-និរោធសច្ឋ
-មគ្គសច្ឋ
១-ទុក្ខសច្ចៈ គឺទុក្ខជាសេចក្ដីពិត ដែលកើតមានដល់រូបកាយមនុស្សសត្វ គ្រប់រូប មាន ១៣កងគឺៈ
-ជាតិទុក្ខ ទុក្ខកើតពីការកើត។
-ជរាទុក្ខ ទុក្ខកើតពីចាស់គ្រាំគ្រាទ្រុឌទ្រោម។
-ព្យាធិទុក្ខ ទុក្ខកើតអំពីជំអឺរោគាផ្សេងៗ។
-មរណទុក្ខ ទុក្ខកើតអំពីមរណភាព។
-សោកទុក្ខ ទុក្ខកើតពីការយំសោក។
-បរិទេវទុក្ខ ទុក្ខកើតពីការខ្សឹកខ្សួល។
-ទុក្ខទុក្ខ ទុក្ខត្រួតលើទុក្ខ ទុញគំនិត។
-ទោមនស្សទុក្ខ ទុក្ខកើតពីខឹងក្រោធ តូចចិត្ត។
-ឧបាយាសទុក្ខ ទុក្ខកើតពីចង្អៀតចិត្ត។
-អប្បិយសម្បយោគទុក្ខ ទុក្ខកើតពីការជួបប្រទះវត្ថុខុសបំណង។
-បិយវិប្បយោគទុក្ខ ទុក្ខកើតពីការជួបប្រទះវត្ថុខុសបំណង។
-យម្បិច្ជំ ន លភតិ តម្បំ ទុក្ខ ទុក្ខកើតពីការព្រាត់ប្រាស់វត្ថុស្រឡាញ់។
-សង្ខិតបញ្ចុប្បាទានក្ខន្ធទុក្ខ ទុក្ខកើតពីខន្ធ៥។
ទុក្ខសច្ឋ មាន អគ្ថ ៤ប្រការគឺៈ
១-បិឡនៈ បៀតបៀន។
២-សំខតៈ ផ្ដុំផ្សំតាក់តែង។
៣-សន្គាបៈ ក្ដៅក្រហាយ។
៤-វិបរិណាបៈ ប្រែប្រួល។
២-សមុទយសច្ឋៈ ហេតុដែលនាំឲ្យកើតទុក្ខមានទុក្ខ ជាសេចក្ដីពិត បានដល់ តណ្ហា ៣ប្រការ (3Désirs) គឺៈ
១-កាមតណ្ហា ចំណង់ក្នុងកាមគុណ។
២-ភវតណ្ហា ចំណង់ក្នុងការកើតក្នុងភពមួយមានរូបនឹងអរូប។
៣-វិកវតណ្ហា ចំណង់ក្នុងការកើតក្នុងភពសូន្យ។
តណ្ហា មានដើមកំណើតចេញមកអំពីខន្ធ៥គឺៈ
ក-រូបខន្ធ
ខ-វេទនាខន្ធ
គ-សញ្ញាខន្ធ
ឃ-សង្ខារខន្ធ
ង-វិញ្ញាណខន្ធ
ក-រូបខន្ធៈ ការប្រជុំធាតុគឺរូប។ រូបកើតមកអំពីការផ្ដុំផ្គុំផ្សំធាតុ ៤ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ “ដី ទឹក ភ្លើង ខ្យល់” ជាមហាកូតរូប ៤ហើយនឹង ឧបាទាយរូប២៤ ដែលមានឥន្ទ្រិយ ៥ជាដើម។
ខ-វេទនាខន្ធៈ ការប្រជុំធាតុ គឺ វេទនា។ វេទនាការទទួល ឬ សោយនូវអារម្មណ៍ផ្សេងៗ ដែលកើតឡើងអំពីៈ
-ចិត្តរំភើបញាប់ញ័រ (ចិត្តវេគ)
-ចិត្តរំជួល (មនោសញ្ចេតនា)
-ចិត្តជំនក់ជាប់ជំពាក់ (កិលេស)
វេទនា មានកំណណើតអំពី ផស្សៈ ការប៉ះទង្គិច រវាងឥន្ទ្រិយ និង វត្ថុអារម្មណ៍ ដែលអាចបង្កើតជាឥន្ទ្រិយារម្មណ៍ គឺៈ
ចក្ខុ - ចក្ខុន្ទ្រិយ បង្កើតបានជា រូបារម្មណ៍
សោត - សោតិន្ទ្រិយ បង្កើតបានជា សទ្ទារម្មណ៍
ឃាន - ឃានិន្ទ្រិយ បង្កើតបានជា គទ្ធារម្មណ៍
កាយ - កាយិន្ទ្រិយ បង្កើតបានជា ជោជ្ឋព្វារម្មណ៍
ជីវ្ហា - ជីវ្ហិន្ទ្រិយ បង្កើតបានជា រសារម្មណ៍
មនៈ - មនិន្ទ្រិយ បង្កើតបានជា ធម្មារម្មណ៍។
គ-សញ្ញាខន្ធៈ ការប្រជុំធាតុគឺសញ្ញា។ សញ្ញាគឺជាការកំណត់ចំណាំ សំគាល់នូវវត្ថុអារម្មណ៍។ សញ្ញាអាចងើបឡើងដោយសារ ការដឹង ឃើញ យល់ ស្គាល់ នូវអារម្មណ៍ផ្សេងៗ តាមរយៈ អាយតនៈនិងវត្ថុអារម្មណ៍។
ឃ-សង្ខារខន្ធៈ ការប្រជុំធាតុ គឺសង្ខារ។ សង្ខារគឺការផ្សំ ការតុបតែង ផ្ដុំផ្គុំ ចងជាកម្រង។ សង្ខារមានប្រភពកើតមកអំពីកម្ម។ កម្ម កើតមកអំពីចេតនា។
សកម្មភាពនៃចេតនាគឺៈ
-ឆន្ទៈ
-វិរិយៈ
-មនសិការ
-អធិមោក្ខ
-សទ្ធា
-សមាធិ
-បញ្ញា
-រាគៈ
-បដិឃៈ
-មានៈ
-អវិជ្ជា
-សក្កាយទិដ្ឋិ
សកម្មភាពនៃចេតនា ទាំងនេះ គឺជា កម្មវិបាក ដោយបានបង្កបង្កើតជាសង្ខារ។
ង-វិញ្ញាខន្ធៈ ការប្រជុំធាតុគឺវិញ្ញាណ។ វិញ្ញាណគឺគ្រឿងដឹង ការដឹងនូវអារម្មណ៍ផ្សេងៗ ឬ វិញ្ញាណគឺជាប្រតិកម្មឬជាចម្លើយមួយ នៃឥន្ទ្រិយ ឬ ក៏វិញ្ញាណជាសកម្មភាព ដែលនាំឲ្យយើង ដឹង យល់ ស្គាល់ នូវលោកខាងក្រៅនិងខ្លួនឯង ដោយសារការប៉ះទង្គិចរវាងឥន្ទ្រិយនិងវត្ថុអារម្មណ៍
សមុទយសច្ឋ មានអត្ថ ៤ប្រការគឺៈ
១-អាយុហនៈ ការប្រមូលមក២-និទានៈ ជាហេតុ
៣-សំយោគៈ ប្រកបព្រម
៤-ពលិពោធៈ កង្វល់
៣-និរោធសច្ឋ -ការរលត់ទុក្ខ រួចចាកទុក្ខ ជាសេចក្ដីពិត។ និរោធៈ ការរលត់ ការរួចស្រឡះ ការបានឥស្សរភាព គឺ និព្វាន បានដល់ៈ
-ការអស់ចំណង់រលីង
-ការរលត់តណ្ហា និងកិលេសគ្រប់យ៉ាង
-ការរលាស់ចេញផុត រួចស្រឡះចាកទុក្ខទាំងពួង។ល។ ហៅថា និព្វាន មាន២យ៉ាងគឺៈ
១-សឧបាទិសេសនិព្វាន ការរលត់កិលេសតណ្ហា ទាំងអស់នៅសល់តែខន្ធ ៥គឺនិព្វានរស់។
២-អនុបាទិសេសនិព្វាន ការរលត់កិសេសតណ្ហានិងខន្ធ៥គឺនិព្វានស្លាប់។
និរោធសច្ឋ មានអត្ថ៤ប្រការគឺៈ
១-និស្សរណៈ រើខ្លួនចេញចាកភព
២-អមិលពោធៈ គ្មានកង្វល់
៣-អសង្ខតៈ គ្មានបច្ច័យតាក់តែង
៤-អមតៈ មិនចេះស្លាប់
៥-មគ្គសច្ឋ មាគ៌ា ឬ មធ្យោបាយ នាំឲ្យផុតទុក្ខ ជាសេចក្ដីពិតបានដល់មជ្ឈិមាបដិបទា មាគ៌ាកណ្ដាល មានអង្គ៨គឺៈ
-សម្មាទិដ្ឋិ យល់ត្រូវ
-សម្មាសង្កប្បៈ ត្រិះរិះត្រូវ
-សមាវាចា និយាយត្រូវ
-សម្មាកម្មន្ត ការងារត្រូវ
-សម្មាអាជីវៈ ចិញ្ចឹមជីវិតត្រូវ
-សម្មាវាយាមៈ ព្យាយាមត្រូវ
-សម្មាសតិ ភ្ញាក់រលឹកត្រូវ
-សម្មាសមាធិ តម្កល់ចិត្តត្រូវ
មាគ៌ា ឬ មធ្យោបាយ ទាំង៨ខាងលើនេះរួមបានដល់ៈ
-សីល
-សមាធិ
-បញ្ញា
មគ្គសច្ច មានអត្ថ៤ប្រការគឺៈ
១-និយ្យានៈ នាំខ្លួនចេញចាកភព២-ហេតុ ជាហេតុ
៣-និទស្សនៈ សំដែងចេញ
៤-អធិបតិ អធិបតិ, ជាធំ៕
. ទុក្ខមានតែ ១២ កងប៉ុណ្ណោះ
ReplyDelete*-ទុក្ខសច្ចៈ គឺទុក្ខជាសេចក្ដីពិត ដែលកើតមានដល់រូបកាយមនុស្សសត្វ គ្រប់រូប មាន ១២កងគឺៈ
-ជាតិទុក្ខ ទុក្ខកើតពីការកើត។
-ជរាទុក្ខ ទុក្ខកើតពីចាស់គ្រាំគ្រាទ្រុឌទ្រោម។
-ព្យាធិទុក្ខ ទុក្ខកើតអំពីជំអឺរោគាផ្សេងៗ។
-មរណទុក្ខ ទុក្ខកើតអំពីមរណភាព។
-សោកទុក្ខ ទុក្ខកើតពីការយំសោក។
-បរិទេវទុក្ខ ទុក្ខកើតពីការខ្សឹកខ្សួល។
-ទុក្ខទុក្ខ ទុក្ខត្រួតលើទុក្ខ ទុញគំនិត។
-ទោមនស្សទុក្ខ ទុក្ខកើតពីខឹងក្រោធ តូចចិត្ត។
-ឧបាយាសទុក្ខ ទុក្ខកើតពីចង្អៀតចិត្ត។
-អប្បិយសម្បយោគទុក្ខ ទុក្ខកើតពីការជួបប្រទះវត្ថុខុសបំណង។
-បិយវិប្បយោគទុក្ខ ទុក្ខកើតពីការជួបប្រទះវត្ថុខុសបំណង។
-យម្បិច្ជំ ន លភតិ តម្បំ ទុក្ខ ទុក្ខកើតពីការព្រាត់ប្រាស់វត្ថុស្រឡាញ់។