Monday, January 20, 2014

តើ​សិល្បៈ​ខ្មែរ​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ​?



សិល្បៈ​ខ្មែរ​ចែក​ចេញ​ជា​ ៧ ​ប្រភេទគឺ ៖​
១- សិល្បៈ​ស្ថាបត្យកម្ម    សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ការ​សាងសង់​ផ្ទះ រមនីយដ្ឋាន​ អាគារ និង​​ប្រាសាទ ។
- សិល្បៈ​ចម្លាក់    សិល្បៈប្រភេទនេះបានដល់ការសូន ​រូប​ស្មិត ជាង​ទង​​ គឺ​ការ​យក​សម្ភារៈ​ផ្សេង​ៗ​ដូចជា​ ឈើ លោហធាតុ ដី… មក​កែ​ច្នៃ​ជា​រូប​ផ្សេង​ៗដែល​គេ​ចង់​បាន​​ដូចជា​ រូបមនុស្ស សត្វ ឬ​ការ​ធ្វើ​ឱ្យ​ចេញ​ជា​រូប​ផ្សេងៗ ។

- សិលុ្បៈ​គំនូរ   សិល្បៈប្រភេទនេះបានដល់ការ​គូស​ វាស​ ផាត់​ពណ៌​ទៅ​លើ​វត្ថុ​ផ្សេងៗ​ដើម្បី​ឱ្យ​ចេញជា​រូបភាព​តាម​ចំណង់​ចំណូល​ ចិត្ត​ ហើយ​ក៏​ជា​ទី​ចាប់​អារម្មណ៍​ផង​ដែរ​ ។
- សិល្បៈ​តន្រី   សិល្បៈប្រភេទនេះបានដល់សិល្បៈ​ ដែល​ស្ដែង​ចេញ​​តាម​រយៈ​ឧបករណ៍​​ផ្សេងៗដែល​អាច​បន្លឺ​សូរ​សំឡេង​ពីរោះ​ជា​ទី ​ចាប់​ចិត្ត​ ចាប់​អារម្មណ៍ ហើយ​ធ្វើ​ឱ្យ​រំភើប​ឬ​កើត​ទុក្ខ​តាម​រយៈ​សូរ​សំឡេង​នេះ ។
- សិល្បៈ​របាំ   សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ការ​ បញ្ចេញ​កាយ​វិការ​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ មាន​លក្ខណៈ​ទន់​ភ្លន់​តាម​ចចង្វាក់​ភ្លេង​ដែល​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ចង់​ ទស្សនា​ ។
- សិល្បៈ​អក្សរសិល្ប៍   សិល្បៈ​ប្រភេទ​នេះ​បាន​ ដល់​ការតែង​និពន្ធ​ឱ្យ​ចេញ​ជា​សាច់​រឿង​ដើម្បី​បម្រើ​អ្នក​អាន​ អ្នក​ស្ដាប់​ ហើយ​អាច​ធ្វើ​ឱ្យ​​មនុស្ស​ចាប់​ចិត្ត​ ចាប់​អារម្មណ៍​រំភើប​ញាប់ញ័រ​ ​ឬ​កើត​ក្ដី​មិន​សប្បាយ​ចិត្ត​ដោយសារ​សាច់​រឿង ។
- សិល្បៈ​ភាពយន្ត   សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ ភាពយន្ត កុន​ ល្ខោន ដែល​ស្ដែង​ចេញ​តាម​រយៈ​រូបភាព​ពិត ឬ​រូបភាព​ឆ្លុះ​បញ្ចាំង​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​ចិត្ត​រំភើប​ ញាប់ញ័រ សប្បាយ​ ឬ​កើត​ទុក្ខ ។  ចំពោះ​ខ្មែរ​យើង សិល្បៈ​ប្រភេទ​នេះ​មាន​តាំងពី​យូរយា​ណាស់​​មក​ហើយ​​ដែល​គេ​ស្គាល់​តាម​រយៈ​ ល្ខោន​ស្បែក​ ។

0 comments :

Post a Comment