វណ្ណយុត្តិ
( ន. ) [វ័ន-ណៈយុត] ( បា. ស. )(សំ. វណ៌យុក្ត ឬ–យុក្តិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន ១៨ យ៉ាងគឺ៖
១- វិសជ៌នី ឬ វិសគ៌ៈ ឬក៏ រះមុខ (ះ)
២- មូសិកទន្ត ឬ ធ្មេញកណ្តុរ ( ៉ )
៣- ត្រីសព្ទ (៊)
៤- ទណ្ឌឃាត ឬ បដិសេធ (៍)
៥- របាទ ឬ រេផៈ (៌)
៦- រស្សសញ្ញា ឬ បន្តក់ ឬ បន្តក់ (់)
៧- សំយោគសញ្ញា (័)
៨- លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ)
៩- លេខអស្តា (៏)
១០- កាកបាទ ឬ ជើងក្អែក (+)
១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)
១២- របះ (។)
១៣- របះចប់ ឬ របះបរិយោសាន (៕)
១៤- គោមូត្រ (៚)
១៥- រ៉ាត់ ឬ គាប ( } )
១៦- រឮជ្ជុសញ្ញា (-)
១៧- មច្ឆណ្ឌសញ្ញា ឬ ពងត្រី (…)
១៨- បេយ្យាល (។ បេ ។) ឬ (។ល។)
ជា ១៩ យ៉ាងនឹង យុគលពិន្ទុ នេះ (ៈ) ដែលទើបនឹងបង្កើតថ្មី សម្រាប់ប្រើចុចសម្រួលពាក្យឲ្យងាយថា, ដូចជា, ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម ។ ក្នុងវចនានុក្រមនេះ មានប្រើវណ្ណយុត្តរបស់អឺរ៉ុបផង គឺ . , ; : ? ! = < > “ ” ( ) សម្រួលតាមសម័យនិយម (ដែលក្នុងសម័យបច្ចុប្បន្នបានឱ្យឈ្មោះថា សំ. បា. ឬជាខ្មែរអស់ហើយ) ។
0 comments :
Post a Comment