ប្រជាជនយើងមិនចុះញ៉ម
នៅពេលដែលចលនាតស៊ូរបស់ប្រជាជនកំពុងបញ្ចេញ
សកម្មភាពយ៉ាងក្លៀវក្លានោះ
មានព្រះរាជវង្សានុវង្សខ្លះក៏បានចេញមុខប្រឆាំងនឹងបារាំងដែរ
គេបានសរសើរស្ទើរតែគ្រប់គ្នាពីអាកប្បកិរិយារបស់ព្រះអង្គ ម្ចាស់ស៊ីវត្ថាដែលជាប្អូនស្ដេចនរោត្ដម។ គ្រាន់តែស្ដេចនរោត្ដមឡើងសោយរាជ្យភ្លាម ព្រះអង្គម្ចាស់ស៊ីវត្ថា ក៏បញ្ចេញឲ្យឃើញនូវភាពច្រណែននិន្ទាចំពោះស្ដេចនរោត្ដម។ ពេលនេះបារាំងមិនទាន់បានកាន់កាប់ប្រទេសយើងនៅឡើយទេ។ នរោត្ដម និងស៊ីវុត្ថាបានចែកផ្លូវគ្នាដើរ ហើយជ្រើសរើសទាហានរៀងខ្លួន សំរាប់ប្រយុទ្ធតទល់គ្នាយ៉ាងប្ដូរផ្ដាច់។ មានពេលខ្លះ ស្ដេចនរោត្ដមហៀបនិងធ្លាក់ក្នុងគ្រោះថ្នាក់ ក៏សំរេចចិត្តរត់គេចខ្លួន។ តែដោយសារជំនួយពីបព្វជិតបារាំងមួយរូប និងពីស្ដេចសៀម ទើបស្ដេចនរោត្ដមអាចត្រឡប់មកសោយរាជ្យវិញបាន។
បក្សពួកខ្លះរបស់ព្រះអង្គម្ចាស់ស៊ីវត្ថា បានត្រូវចាប់ខ្លួនរួច ហើយទៅលាក់ខ្លួននៅខាងជើងបឹងទន្លេសាប។
ក្នុងពេលដែលចលនាអាចារ្យស្វា និងពោរកំបោរកំពុងតែរីកចម្រើនដ៏ខ្លាំងក្លាស៊ីវត្ថាក៏បង្កភាពវឹកវរ ជាថ្មីនៅកំពង់ធំដែរ។ គោលបំណងរបស់ស៊ីវត្ថា ពុំច្បាស់លាស់ទេ តែសកម្មភាពរបស់គាត់អាចបង្ហាញឲ្យដឹងថាគាត់ប្រឆាំងនឹងរដ្ឋាភិបាល បារាំងហើយសំខាន់បំផុត គឺប្រឆាំងនឹងរាជវាំងនៅភ្នំពេញ។ ក្នុងពេលនោះប្រជាជនមួយផ្នែក បានចូលមកខាងស៊ីវត្ថា។ ស៊ីវត្ថាមានបំណងឆក់ឱកាសនោះដើម្បីផ្ដួលរលំស្ដេចនិងផ្ដួលរលំ រដ្ឋបាលអាណាព្យាបាលនិគមនិយម។ ដោយហេតុនេះហើយ ទើបចលនាស៊ីវត្ថា អាចផ្សារភ្ជាប់ទៅនឹងការបះបោរផ្សេងៗទៀតរបស់កសិករ និងមានឈ្មោះល្បីខ្ទរខ្ទារ។ ប៉ុន្តែក្រោយពីចលនាបះបោររបស់អាចារ្យស្វានិងពោរកំបោរត្រូវបាន កំទេចមក សកម្មភាពរបស់ស៊ីវត្ថាក៏ធ្លាក់ចុះទន់ខ្សោយយ៉ាងឆាប់រហ័សដែរ។ ស៊ីវត្ថាដកថយទៅលាក់ខ្លួននៅឯសំបូរ ដោយមានមហាជនពលករជាអ្នកការពារ។រដ្ឋបាលអាណាព្យាបាលក៏ដូចជារាជការ ខ្មែរដែរ បានធ្វើជាអ្នកមិនដឹងមិនឮ ទុកឲ្យស៊ីវត្ថារស់នៅឯកោកន្លែងនោះរហូតដល់ស្លាប់(២០ឆ្នាំក្រោយមក )។ បន្ទាប់ពីបារាំងឲ្យទទួលយកសន្ធិសញ្ញាឆ្នាំ ១៨៨៤ មក ការជិះជាន់ត្រួតត្រារបស់បារាំងកាន់តែចេញមុខច្បាស់ឡើង ហើយរឹតតែសាហាវព្រៃផ្សៃថែមទៀត។ ព្រះរាជវង្សានុវង្សភ័យខ្លាចបាត់បង់សិទ្ធិអំណាចរបស់ខ្លួន ក៏បញ្ចេញភាពមិនសប្បាយចិត្ត។ ស្ដេចនរោត្ដមត្រូវគេបង្ខំឲ្យចុះហត្ថលេខាលើសន្ធិសញ្ញានោះ។ ព្រះអង្គម្ចាស់មួយអង្គទៀតក៏បានបញ្ចេញភាពមិនសប្បាយចិត្ត យ៉ាងខ្លាំងក្លាដែរ។ គឺព្រះអង្គម្ចាស់ យុគន្ធរ។
យុគន្ធរជាបុត្រច្បងរបស់ស្ដេចនរោត្ដម។ ដោយមិនពេញចិត្តអំពើឆ្គាំឆ្គងសាហាវព្រៃផ្សៃរបស់រដ្ឋកាលអាណាព្យាបាល បារាំង។ រដ្ឋបាលបារាំងពុំបានឲ្យយុគន្ធរចូលជួបឡើយ។ ម៉្លោះហើយយុគន្ធរពុំអាចធ្វើអ្វីបានក្រៅពីផ្ញើរលិខិតរបស់ខ្លួនដែល ពោរពេញទៅដោយការឈឺចាប់ប៉ុណ្ណោះ។ ក្នុងលិខិតតវ៉ា យុគន្ធរបានបរិហារ នយោបាយអាណានិគមបារាំងដូចតទៅ៖ “នៅឆ្នាំ១៨៨៤ គឺជាការទន្ទ្រានទៅលើ ព្រះរាជវាំងទាំងកំរោលដោយយកចំពុះទុងទៅភ្ជង់បំពង់ស្ដេច …ពីអាណាព្យាបាលយ៉ាងសាមញ្ញ សកម្មភាពរបស់បារាំងបានក្លាយទៅជាការត្រួតត្រាពេញទី ផ្ដាច់ការ ហើយតឹងរឹងជាងនៅក្នុងប្រទេសដែលជាច្បាំងយកបានទៅទៀត”។
“តាមផ្លូវច្បាប់ ពីមុនដីធ្លីជាកម្មសិទ្ធិរបស់ស្ដេច … អ្នកឯងបានធ្វើឲ្យមានដីសម្បទានធំៗ អ្នកឯងបានធ្វើឲ្យមានដីកម្មសិទ្ធ អ្នកឯងបានធ្វើឲ្យមានមនុស្សទុរគតជាច្រើនដែរ”។
“យោងតាមច្បាប់ខ្មែរដែលនៅជាធរមាន អភិបាលខេត្តកំពង់ធំបានសម្ដែងនូវបំណងចង់ចូលទូលស្ដេចពីកាតព្វកិច្ច របស់ខ្លួន។ តែរដ្ឋមន្ត្រីទី១ (ចាត់តាំងឡើងដោយបារាំង) ស្រែកឡើងថា៖ គ្មានស្ដេចទៀតទេ គ្មានរដ្ឋអំណាចឯណាក្រៅពីអំណាចរបស់ខ្ញុំ និងរបស់រ៉េស៊ីដង់ស៊ុបប៉េរីយើរទេ ខ្ញុំពុំអនុញ្ញាតឲ្យអ្នកឯងទៅជួបស្ដេចនរោត្ដមឡើយ”។
ការតវ៉ាគ្មានផលអ្វីសោះ។ យុគន្ធរ បានចាកចេញពីប្រទេសបារាំងមករស់នៅតែលតោលក្នុងប្រទេសសៀម ហើយស្លាប់ក្នុងក្ដីអស់សង្ឃឹម។
ទោះសកម្មភាពរបស់ស៊ីវត្ថានិងយុគន្ធរ សំដែងឲ្យឃើញពីគំនិតជាតិនិយមរបស់ព្រះរាជវង្សានុវង្សក្ដី ទោះបីព្រះអង្គម្ចាស់ទាំងពីរនេះ តវ៉ាប្រឆាំងនិងពួកអាណានិគមបារាំង ដើម្បីស្រោចស្រង់សិទ្ធិរបស់ខ្លួន និងសិទ្ធិរបស់គ្រួសារខ្លួនដែលត្រូវបាត់បង់ក្ដី ក៏អាកប្បកិរិយាទាំងអស់នេះអាចចូលរួមចំណែកក្នុងការវែកមុខមាត់ពួក អាណានិគមនិយមបារាំងឈ្លានពានឲ្យប្រជាជនឃើញច្បាស់ និងរួមចំណែកពង្រឹងការតស៊ូរឹតតែម៉ឺងម៉ាត់និងខ្លាំងក្លាឡើងថែម ទៀតដែរ។
ប្រជាជនត្រូវបានរៀបចំជាក្រុម ជាកងប្រដាប់អាវុធដើម្បីប្រឆាំងពួកអាណានិគមនិយម។ គ្រប់មូលដ្ឋាន និងទីតាំងយោធាបារាំងត្រូវវាយកម្ទេចនៅឆ្នាំ ១៨៨៥ គឺក្រោយពេលប្រកាសសន្ធិសញ្ញាបន្តិចមក។ នៅរាជធានីភ្នំពេញមានមនុស្ស ៥.០០០ នាក់ ប្រដាប់ដោយធ្នូរ ព្រួញ ដំបង លំពែង និងដាវ ដើរពាសពេញផ្លូវ សំដែងនូវកំហឹងក្រេវក្រោធ ហើយបានវាយកម្ទេចទៅលើអង្គភាពរដ្ឋបាលមួយចំនួន បណ្ដាលឲ្យមានការខូចខាតជាដំនំ។
បារាំងបានសាងប៉ុសយាមកាម រហូតដល់៥២ កន្លែងហើយកែនទាហានរបស់វា និងទាហានរបស់ស្ដេចចំនួន ១០.០០០នាក់ ដើម្បីប្រឈមមុខនឹងការតស៊ូរបស់ប្រជាជន។
ចលនាប្រដាប់អាវុធរបស់ប្រជាជនផ្ទុះឡើងជាឯកច្ឆន្ទទូទាំងប្រទេស ហើយរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងរយៈពេលបីឆ្នាំ។ នេះបង្ហាញឲ្យឃើញនូវកំហឹងដ៏ស្រួចស្រាវរបស់ប្រជាជន នូវសេចក្ដីស្នេហាដ៏ខ្លាំងក្លារបស់ប្រជាជនចំពោះមាតុប្រទេសនិង ឆន្ទៈមោះមុតនៃប្រជាជនដើម្បីស្រោចស្រង់ឯករាជ្យ និងអធិបតេយ្យភាពទឹកដី។
បារាំងបានបង្ក្រាបនឹងសម្លាប់ជនបះបោរយ៉ាងសាហាវអស្ចារ្យ។ ម៉្យាងទៀតពួកនេះធ្វើជាផ្ដល់ឲ្យស្ដេចនូវសិទ្ធិខ្លះ ដើម្បីលួងលោមរាជវង្សានុវង្ស។ ពួកវារត្រូវធ្វើបែបនេះ ទើបជិះទូកមហាជនបាន។
ទោះបីចលនាតស៊ូរបស់ប្រជាជនបានធា្លក់ចុះខ្សោយក៏ពិតមែន តែចលនានេះមិនសាបសូន្យឡើយ។ គែរង់ចាំតែឱកាសល្អ ដើម្បីបន្តការតស៊ូតទៅទៀត៕
សំនួរ
១-តើការតវ៉ារបស់ព្រះអង្គម្ចាស់ស៊ីវត្ថានិងយុគន្ធរមានទិសដៅ បែបណា?
២-ចលនាតស៊ូរបស់ប្រជាជន និងការតវ៉ារបស់ព្រះអង្គម្ចាស់ទាំងនេះ មានភាពខុសគ្នាបែបណាខ្លះ?
៣-តើភាពខុសគ្នារវាងចលនាឆ្នាំ១៨៨៤ និងចលនាឆ្នាំ ១៨៦៣ យ៉ាងណាខ្លះ?
៤-ហេតុអ្វីបានជាមានភាពខុសគ្នា បែបនេះ?
ដកស្រង់ចេញពីសៀវភៅ “ប្រវត្តិសាស្ត្រ ថ្នាក់ទី ៥”

0 comments :
Post a Comment