កម្ពុ និង មេរា
បើមានឱកាស
ចូរអ្នកធ្វើដំនើរកំសាន្តតាមទូកឡើងតាមដងទន្លេមេគង្គ។
ទៅហួសទីរួមខេត្តស្ទឹងត្រែងបន្តិចទៅ
អ្នកនិងបានជួបទឹកជួរជាច្រើនកន្លែង។ ដល់ត្រង់កន្លែងនេះ
អ្នកត្រូវបោះបង់ការធ្វើដំនើរតាមទូក
ហើយចាប់ផ្ដើមធ្វើដំនើរដោយជើងតាមបណ្ដោយមាត់ទន្លេមេគង្គវិញ។
អ្នកត្រូវធ្វើ
ដំនើរដោយជើងចំនួនមួយថ្ងៃ ទើបបានទៅដល់កំពង់ស្រឡៅ។ កំពង់ស្រឡៅជាទីប្រជុំជនមួយដ៏សុខសាន្ត និងជាទីមនោរម្យថ្វីបើមានប្រជាជនរស់នៅតិចតួចក៏ដោយ។ ផុតពីនេះទៅ គឺជាព្រុំដែនកម្ពុជា-ឡាវ។
យើងធ្វើដំនើរទៅទិសខាងជើង។ ក្នុងការធ្វើដំនើរនេះ យើងនឹងបានជួបប្រទះនូវទេសភាពល្អៗ។ វាលទំនាបទន្លេមេគង្គ មានទំហំល្វឹងល្វើយ គឹមានវាលស្រែចំការពោតដែលមានពណ៌បែតងស្រងាត់ គួរជាទីគយគន់។ នៅឯនាយគឺជាព្រៃឈើដែលលាតសន្ធឹងរហូតទល់នឹងជើងមេឃ ហើយហូរកាត់ដោយទន្លេមេគង្គ។ រឿយៗ យើងតែងជួបប្រទះទូកនេសាទ យើងឃើញអ្នកនេសាទបង់សំនាញ់។ កាលណាគេលើកសំនាញ់ឡើងពីទឹក នោះនឹហមានត្រីយ៉ាងធំ។ បំរះខ្ជោលៗក្នុងសំនាញ់។
ទេសភាពល្អៗ ហើយប្កែកៗរបៀបនេះចេះតែមានបន្តរហូតទីប្រសព្វទន្លេមួន និងទន្លេមេគង្គ ដែលមានចម្ងាយប្រហែល ២០០ គ.ម ។ ទន្លេមួនហូរកាត់ខ្ពង់រាបកូវ៉ាត (ប្រទេសថៃ) ហើយហូរធ្លាក់ចុះប្រសព្វនឹងទន្លេមេគង្គ។ ទីប្រសព្វទន្លេទាំងពីរនោះ ដែលសព្វថ្ងៃជាទឹកដីប្រទេសថៃ មានទីប្រជុំជនដ៏ធំមួយគឺ អ៊ូបុន។ អ៊ូបុនមានស្ថាននីយ៍រថភ្លើង និងព្រលានយន្តហោះដ៏ធំមួយ។ នៅទីនោះ យើងនឹងបានឃើញស្លាកស្នាមកេរដំណែលនៃប្រាង្គប្រាសាទអំពីថ្ម ដែលមានលក្ខណៈ ដូចប្រាសាទនៅអង្គរដែរ។ យើងនិងឃើញសសរប្រសាទរូបបដិមាជាច្រើនដែលស្ថិតនៅក្នុងសភាព បាក់បែក។
ថ្មទាំងឡាយបានផ្លាស់ផ្ដូរពណ៌សម្បុល ក្បាច់រចនាត្រូវរលប ដោយសារការបោះបង់ចោលកណ្ដាលភ្លៀង កណ្ដាលថ្ងៃ ជាយូរលង់ណាស់មកហើយ។ តែទោះជានៅក្នុងសភាពបែបនេះក៏ដោយ ក៏កេរដំណែលទាំងអស់នោះ បានធ្វើឲ្យយើងដឹងនូវស្នាដៃនៃស្ថាបត្យកម្មដ៏ថ្លៃថ្លាវិសេសវិសាល ដែរ។ គឺទីនេះហើយដែលជាមជ្ឈមណ្ឌលសំខាន់របស់បុព្វបុរសខ្មែរយើង ដែលមានអាយុកាលជាង ២០០០ ឆ្នាំកន្លងទៅហើយ។ នៅលើដីទំនាបដ៏មានជីជាតិនេះ មនុស្សជំនាន់ដើមអាចដាំស្រូវ នេសាទទៅតាមទន្លេមួន និងទន្លេមេគង្គ ប្រមាញ់និងបេះផ្លែឈើនៅក្នុងព្រៃ។ គេផ្ដោះផ្ដូរគ្រឿងអលង្ការ ដូចជា ពេជ្រ ត្បូង គ្រឿងចានក្បានឧបករណ៍ធ្វើពីលង្ហិន អំបិល ហើយនិងផលិតផលព្រៃឈើ ជាមួយនឹងជនជាតិចាមនៅតាមឆ្នេរសមុទ្រខាងកើត ជាមួយជនជាតិមន នៅខ្ពង់រាបកូរ៉ាត ហើយនិងជាមួយពួកខ្មែរ ដែលរស់នៅភាគខាងត្បូង។
មនុស្សជំនាន់ដើមដឹលរស់នៅត្រង់ទីប្រសព្វទន្លេមួននោះ បានបន្យល់ទុកដល់អ្នកជំនាន់ក្រោយ នូវរឿងព្រេងមួយចំនួនដែលដំនាលថា កាលពីដើម មានអ្នកចេះដឹងជ្រៅជ្រះម្នាក់ ដែលមកពីឆ្ងាយ ហើយបានរស់នៅលើទឹកដីរបៀបដូចតាបស មានឈ្មោះថា “កម្ពុ” ក្រោយមកព្រះអាទិទេពបានរៀបផ្សំផ្គុំ កម្ពុ ជាមួយនឹងទេពអប្សរឈ្មោះ “មេរា”។ សម្ព័ន្ធនៃគូស្រករដ៏ពិសិដ្ឋិទាំងពីរនេះបានបង្កឲ្យមានកូនចៅ ជាតំនវង្ស កាន់តែច្រើនឡើងៗ ហើយបានធ្វើឲ្យវាលទំនាបនៃទីប្រសព្វទន្លេមួនរីកចំរើនជាលំដាប់។ មានមតិជាច្រើនបានយល់ថាការរួមផ្សំឈ្មោះ កម្ពុ និង មេរានេះហើយ ដែលបង្កើតឈ្មោះឲ្យដល់ជនជាតិខ្មែរ។ ចំនេកកូនចៅតំនវង្សក្រោយៗមក គេហៅថាបុត្ររបស់កម្ពុ ឬ កម្ពជៈ ហើយដែលក្រោយមកទៀតក៏ក្លាយទៅជានាមរបស់ឈ្មោះដើមកំនើតនៃជនជាតិ ខ្មែរនិងការបង្កបង្កើតរាជាណាចក្រកម្ពុជា។
ទឹកដីកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់នគរភ្នំអស់រយៈពេល ដ៏យូរ ហើយដែលត្រូវនាំសួយសាអាករជាវត្ថុប្រណិតៗ ទៅថ្វាយស្ដេចនគរភ្នំ។ តែទោះជាយ៉ាងដូចនេះក៏ដោយ ក៏ពួកខ្មែរខាងជើងឬកម្ពុជៈមានទំនាក់ទំនងទូលំទូលាយ តាមរយៈនគរភ្នំ ជាមួយនឹងភូមិភាគផ្សេងៗទៀត ហើយនិងបានទទួលឥទ្ធិពលនៃអរិយធម៌ឥណ្ឌាដែរ ពិសេសតួអក្សរឥណ្ឌា។ ចាប់ពីពេលនោះមក ពួកខ្មែរខាងជើងឬកម្ពុជៈបានកែច្នៃបង្កើតជាតួអក្សរផ្ទាល់ខ្លួន គឺអក្សរខ្មែរបុរាណ។ នេះជាវីរភាពដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាបំផុតរបស់បុព្វបុរសយើង ក្នុងការបង្កើតវប្បធម៌របស់ខ្លួនក្នុងសម័យនោះ។
ក្រោយមក នគរភ្នំបានត្រូវចុះខ្សោយ។ ពួកខ្មែរខាងជើងក៏បានក្រោកឡើងប្រឆាំងនគរភ្នំ ហើយបង្កើតជារដ្ឋឯករាជ្យមួយ។ ស្ដេចភវវរ្ម័នបានឡើងសោយរាជ្យ ហើយបានប្រសិទ្ធិនាមប្រទេសរបស់ព្រះអង្គថា “ភវបុរៈ”។ បណ្ដាស្ដេចដែលបានសោយរាជ្យបន្តបន្ទាប់ បានបញ្ជូនកងទ័ពឲ្យចុះមកទិសខាងត្បូង ដើម្បីបង្ក្រាបនគរភ្នំ ហើយបានវាយដណ្ដើមយកទឹកទីដែលនគរភ្នំធ្លាប់ត្រួតត្រាទាំអស់ មកដាក់ជាចំនុះភវបុរៈវិញ។
បន្ទាប់ពីបានក្លាយទៅជារដ្ឋខ្លាំងពូកែមួយ ដែលមានអធិបតេយ្យភាពលើភូមិភាគដ៏ធំធេងមក ស្ដេចភវបុរៈក៏បានផ្ទេររាជធានីមកតាំងនៅសម្បូរណ៍ព្រៃគុកដែលស្ថិត នៅតាមមាត់ទន្លេសែន ក្នុងខេត្តកំពង់ធំសព្វថ្ងៃនេះ។
រាជធានីសម្បូរណ៍ព្រៃគុកមានមនុស្សរស់នៅរាប់ពាន់គ្រួសារ។ នៅពេលដែលមានព្រះរាជសភាវនាការម្ដងៗ ស្ដេចទ្រង់គង់លើគ្រែមួយដែលធ្វើអំពីឈើដ៏មានតម្លៃប្រកបដោយ ក្បាច់រចនាដាំដោយមាស…។ បណ្ដាពួកមន្ត្រីដែលចូលទៅក្នុងទីប្រជុំនោះ ត្រូវឱនក្បាលដល់ដី គោរពចំនួនបីដងចំពោះព្រះរាជា។
សម័យភវបុរៈ គឺជាសម័យកាលនៃការរីកចំរើនដំបូងរបស់រាជាណាចក្រកម្ពុជាហើយនិងវប្បធម៌ខ្មែរ៕
សំនួរ
១-ទំនាបប្រសព្វទន្លេមួននិងទន្លេមេគង្គ មានល័ក្ចខ័ណ្ឌអនុគ្រោះយ៉ាងណាខ្លះ ក្នុងការរស់នៅរបស់ខ្មែរជំនាន់ដើម?
២-រាជាណាចក្រកម្ពុជាសម័យនោះបានសំរេចលទ្ធផលអ្វីខ្លះ ក្នុងវិស័យសេដ្ឋកិច្ចនិងវប្បធម៌?
៣-នាទីជាប្រវត្តិសាស្ត្រ ដែលរាជាណាចក្របានបំពេញ គឺអ្វីខ្លះ?

ដកស្រង់ចេញពីសៀវភៅ “ប្រវត្តិសាស្ត្រ ថ្នាក់ទី ៥”
ដែលបោះពុម្ពផ្សាយដោយក្រសួងអប់រំ ឆ្នាំ ១៩៨៦។

0 comments :
Post a Comment