● ការបញ្ចុះសពនាសម័យបុរេប្រវត្តិសាស្ត្រ
តាមរយៈទិន្នន័យខាងបុរាណវិទ្យា យើងបានដឹងថា
ពីសម័យថ្មរំលីងរហូតដល់ដើមសម័យប្រវត្តិសាស្ត្រ
ការកប់សពគឺជាប្រពៃណី ដែលខ្មែរយើងបានប្រារព្ធប្រតិបត្តិជាទូទៅ
មុនការបូជាសពដោយភ្លើង ដែលមានប្រភពចេញពីទ្រឹស្តី
មនោគមវិជ្ជាសាសនាឥណ្ឌា
ដែលមានលទ្ធិព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាជាមូលដ្ឋាន ។
ម្យ៉ាងវិញទៀត ការបូជាសពដោយភ្លើង ដោយយកកម្ទេចឆ្អឹង
ឬអដ្ឋិធាតុដាក់ក្នុងកោដ្ឋ ឬចេតិយ
គឺជាភស្តុតាងនៃការបញ្ចុះសពជាលើកទី២ ផងដែរ ។ នេះគឺជាអ្វីមួយ
ដែលគេពុំបានឃើញមុនសម័យឥណ្ឌានីយកម្ម
ក្នុងដែនដីគោកនៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះឡើយ ។
តាមការពិនិត្យវិភាគនូវផ្នូរខ្មោចមួយចំនួន ដែលគេបានជីកកកាយនៅភូមិស្នាយដោយវិធីសាស្ត្រ យើងអាចសង្កេតឃើញថា នាចុងសម័យបុរេប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រ ដែលជាសម័យកាលវប្បធម៌មួយពុំទាន់បានទទួលនូវឥទ្ធិពលឥណ្ឌាជ្រួតជ្រាប ចូលនៅឡើយ បុព្វបុរសខ្មែរបានបញ្ចុះសព ដោយយកទៅកប់នៅក្នុងអន្លង់ ដូចកុលសម្ព័ន្ធខ្មែរលើ ព្នង ស្ទៀង ចារ៉ាយ ទំពូន និងគ្រឹងជាដើម ។

វត្ថុបុរាណមកពីស្ថានីយ៍ស្នាយ, បន្ទាយមានជ័យ (អង្កាំថ្ម, ជួង, កាំបិតស្នៀត, រូបគោដីដុត ) ថត ២០០៤
ក្នុងការកប់សពចូលក្នុងផ្នូរ ក្នុងជម្រៅពី ១.២០ ម៉ែត្រ
ទៅដល់ ១.៥០ ម៉ែត្រ
គេបានឃើញបុព្វការីជនខ្មែរបានបញ្ចុះនៅក្នុងអន្លង់សពនូវកែវកង
អាវុធ ក្រឡដែលជាទ្រព្យសម្បត្តិផ្ទាល់របស់សព ព្រមទាំងចាន
ឆ្នាំងផ្ទុកដោយម្ហូបអាហារ ឬស្រា ។ល។ ទង្វើរនេះគឺជាភស្តុតាង
នៃការគោរពបូជាបុព្វការីជន ។
សូមបញ្ជាក់ថា ភាគច្រើនគេដាក់ក្បាលសពបែរទៅទិសខាងកើត
ដែលជាទិសនៃព្រះអាទិត្យរះ ។ នេះជាជំនឿរបស់មនុស្សបុរាណ
ពីព្រោះពួកគេជឿថា ព្រះអាទិត្យតំណាងនូវភាពអមតៈនៃជីវិត
ហើយអាចផ្តល់ចំពោះបុព្វការីជនដែលបានចែកឋានទៅនូវជីវិតថ្មី
តាមរយៈកាំរស្មីដ័សក្តិសិទ្ធិចែងចាំង ។ តាមពិតទៅ សម្រាប់មនុស្សបុរាណ
ការដែលព្រះអាទិត្យរះ ឬកើតហើយលិចនោះ មានន័យថា
មនុស្សលោកស្លាប់ទៅហើយពិតជានឹងកើតឡើងវិញ មិនចេះចប់
មិនចេះហើយដូចគ្នាដែរ ។ គឺក្នុងបរិបទនេះហើយ
ទើបគេចូលចិត្តកប់សពក្នុងផ្នូរ បែរមុខទៅទិសខាងកើត ។
ការកប់សពមិនមែនមានន័យថា ខ្មែរបុរាណមិនចេះបូជាសពដោយភ្លើងនោះទេ
ក៏ប៉ុន្តែនេះជាការពេញនិយមមួយ នាសម័យបុរេប្រវត្តិសាស្ត្រប៉ុណ្ណោះ
លើកលែងតែករណីពិសេស ។
ការកកាយតាមវិធីសាស្ត្រនៅស្ថានីយគោកតាមាស (ថត ២០០០)
អាស្រ័យហេតុដូចពោលខាងលើ តាមរយៈការកប់សព
យើងអាចដឹងថា បុព្វការីជនខ្មែរមានជំនឿលើការចាប់ជាតិឡើងវិញ ។
ហើយម្យ៉ាងវិញទៀត ការកប់បញ្ចុះសពក្នុងដី
គឺជាពិធីកម្មចម្បងមួយក្នុងសង្គមបុរាណ មុនការទទួលឥទ្ធិពលឥណ្ឌា
ដែលជាមូលហេតុនៃការបញ្ចុះ ឬកប់សពលើកទី២
តាមលំនាំនៃប្រពៃណីបែបឥណ្ឌា ។ តាមពិតទៅ
នេះជានវានិវត្តន៍មួយយ៉ាងសំខាន់ដែល
គប្បីយើងត្រូវកត់ត្រាក្នុងការស្វែងយល់អំពីខ្មែរ ។
សូមជម្រាបផងដែរថា ការដែលអ្នកស្រុកទៅជីកគាស់ កកាយផ្នូរសពបុរាណ ហើយយកគ្រឿងអលង្ការ ដែលមាននៅក្នុងរណ្តៅសពទាំងនោះ ដើម្បីយកទៅជួញដូរ គឺជាអំពើខុសច្បាប់ ។ លើសពីនេះទៀត គឺជាការបំផ្លាញនូវព័ត៌មានមានតម្លៃ សម្រាប់ការចងក្រងប្រវត្តិសាស្ត្រខេមរជាតិ ៕ (ម.ត្រាណេ)

0 comments :
Post a Comment