● ពិធីចែចូវ ស្តីដណ្តឹង ភ្ជាប់ពាក្យក្នុងច្បាប់អាពាហ៍ពិពាហ៍ខ្មែរ
ក- ការចែចូវ
មាតាបិតាខាងកូនប្រុស
កាលបើសម្គាល់ឃើញកូនស្រីនរណាម្នាក់គួរជាទីពេញចិត្ត
ហើយចង់បានធ្វើជាអនាគតកូនប្រសារ
ត្រូវពឹងពាក់អ្នកស្រឡាញ់ទុកចិត្តណាម្នាក់ (ហៅថាអ្នកផ្លូវ)
ឱ្យចូលទៅស៊ើបមើលថា តើនាងកញ្ញានោះនៅទំនេរដែរឬទេ ?
ការចែចូវត្រូវមានបីលើកគឺ: លើកទី១ អ្នកផ្លូវគ្រាន់តែចូលទៅសួរសុខទុក្ខតែដៃទទេ ។
លើកទី២: អ្នកផ្លូវចូលទៅតែដៃទទេទៀត ។ និយាយលេងពីនេះពីនោះ ។ គ្រាន់តែស្ទង់ចិត្តថ្លើមមាតាបិតាខាងកូនស្រី ។
លើកទី២: អ្នកផ្លូវចូលទៅតែដៃទទេទៀត ។ និយាយលេងពីនេះពីនោះ ។ គ្រាន់តែស្ទង់ចិត្តថ្លើមមាតាបិតាខាងកូនស្រី ។
លើកទី៣:
បន្ទាប់ពីអ្នកផ្លូវគិតថាមានសង្ឃឹម
លើកនេះត្រូវមានប្រដាប់កំដរដៃបន្តិចបន្តួចយកទៅជាមួយផង ដូចជា បារី
ម្លូ ស្លា ដាក់ក្នុងពាន ។ ខ- ការស្តីដណ្តឹង
មាតាបិតាខាងប្រុសរក មនុស្សអ្នកមុខ អ្នកការ មានវោហា
៣នាក់ ឱ្យធ្វើជាអ្នកផ្លូវចូលទៅស្តីដណ្តឹង
កូនស្រីដោយមានរងសម្ងាចមួយ គឺរងឬថាសប្រាក់
(ឬស្ពាន់)ក្រាលកន្សែងបញ្ចពណ៌(ច្របុច)
រៀបគ្រឿងប្រអប់ស្លាគ្រប់ប្រដាប់មាន ស្លា ម្លូ ថ្នាំជក់ ស្លាជ្វា
កំបោរ ជារបស់កំដរដៃដូចកាលពីពេលចែចូវ និងត្រូវមានផ្លែឈើ ឬនំមួយគូ
ពីរគូទៀតផង ។ ពិធីស្តីដណ្តឹងក៏ត្រូវមាន ៣ លើកដែរ
ប៉ុន្តែសព្វថ្ងៃគេនិយមធ្វើតែមួយលើកជាការស្រេច ។ លើកទី១:
អ្នកផ្លូវត្រូវជម្រាបទៅមេបាជាពាក្យយ៉ាងនេះថា: “ សូមទាន
សូមជម្រាបអស់លោកមេបាតូចធំ ត្រកូលរៀមច្បង សូមទានជ្រាប ដ្បិត
(ប្រាប់នាម និងងារមាតា បិតាខាងប្រុស ) ពឹងពររកយើងខ្ញុំទាំង៣នាក់
ឱ្យធ្វើជាអ្នកផ្លូវ នាំភ័ស្តុភារ បណ្ណាការមកជូនលោកមេបា សុំស្គាល់
សុំស្រឡាញ់ជាសម្ព័ន្ធមិត្រនឹងអស់លោកមេបាតូចធំទាំងអស់តរៀងទៅ
ហើយសូមស្តីដណ្តឹងកូនស្រីលោកមេបា
ឈ្មោះនាង………ថានៅទំនេរឥតមានទាក់ទាមសម្តីនឹងអ្នកណាទេ ឬដូចម្តេច ?
មេបាឆ្លើយថា កូនស្រីរបស់ខ្លួនជាប់សម្តីនឹងញាតិ
គេបាននាវទុកតាំងពីតូចមក តែឥឡូវបាត់ដំណឹងសូន្យឈឹង
មិនដឹងជាយ៉ាងណា ? (សូម្បីគ្មានគេនាវទុកក៏ដោយ
ក៏មេបាត្រូវតែប្រើពាក្យសម្តីបែបនេះដែរ ព្រោះដើម្បីឱ្យតម្លៃ
និងលើកតម្កើងកិត្តិយសកូនស្រី ) ។
អ្នកផ្លូវជម្រាបបន្តថា: បើដូច្នោះ សុំលោកមេត្តាដោះជំពាក់សម្តីនឹងញាតិនោះឱ្យទាន ក្រែងបានប្រកប និង បានជាសម្ព័ន្ធមិត្រនឹងគ្នាតរៀងទៅ… ” ។ លើកទី២ អ្នកផ្លូវ ចូលទៅដូចមុន ហើយនិយាយថា: “ …ដ្បិតជើងមុន យើងខ្ញុំសុំឱ្យលោកមេបាដោះពាក្យ ដែលជំពាក់នោះ ឥឡូវនេះលោកបានដោះរួចហើយ ឬនៅ ? ”

មេបាឆ្លើយតបថា: “ យើងបានដោះពាក្យជំពាក់នោះរួចហើយ ! ”
អ្នកផ្លូវត្រូវជម្រាប បន្តថា “ សូមទាន សូមជម្រាប
លោកមេបាតូចធំ ត្រកូលរៀមច្បងសូមទានជ្រាប !
ដ្បិតលោក………អ្នក……ពឹងយើងខ្ញុំជាអ្នកផ្លូវមកសុំ ជាសាច់ ជាសន្តាន
ជាស្ពានមេត្រី សុំដណ្តឹង នាង………..ជាកូនលោក……….អ្នក………ឱ្យជាគូ
សម្ព័ន្ធវង្សនឹងលោក……….ជាកូនប្រុស……..លោក………និង អ្នក….។
គួរពុំគួរយើងខ្ញុំសូមអភ័យទោស ” ។
មេបាឆ្លើយថា: “ យើងសព្វថ្ងៃ
រកតែញាតិច្រើនក្រែងដើរជិតឆ្ងាយស្ទាក់ស្ទើរដំណើរ
គ្រាន់នឹងបានជាទីសំចតស្នាក់អាស្រ័យសោះនឹងបារម្ភ
តែត្រង់មកដណ្តឹងកូនស្រីយើងខ្ញុំនេះ យើងខ្ញុំយល់ថា
អ្នកខាងណេះមិនគួរនឹងមកចង់ ជាប់សាច់សន្តាននឹងយើងសោះ
ព្រោះកូនស្រីយើងខ្ញុំមានរូបឆោមលោមពណ៌ សម្បុរមិនឆើត
ហើយល្ងង់ខ្លៅមិនចេះ ធ្វើការរកស៊ីឱ្យពិតប្រាកដផង
ក្រែងបានទៅជាសាច់ញាតិហើយត្រឡប់ទៅជាមានតំណិះតិះដៀលដោយហេតុផ្សេងៗ
មកដល់យើងជាមេបានេះ ” ។
អ្នកផ្លូវជម្រាបថា: “ ហេតុត្រង់ណេះ
សុំកុំឱ្យលោកមេបាព្រួយ ទោះបីអាក្រក់ ល្អ ស ខ្មៅជួរជងដូចម្តេច
ចេះតែស្រឡាញ់មិនមានរង្គៀសគ្នាន់ខ្នាញ់ដោយហេតុអ្វីៗទេ
បានជាសង្វាតសុំទាំងម្ល៉េះ សូមលោកមេបាមេត្តាអនុគ្រោះ
អនុញ្ញាតឱ្យទាន ” ។
មេបាឆ្លើយថា: “ បើដូច្នេះ អ្នកទៅវិញសិនចុះ ចាំយើងពិគ្រោះនឹងញាតិជិតឆ្ងាយមើលសិន ” ។ លើកទី៣ អ្នកផ្លូវសុំស្តីដណ្តឹងម្តងទៀត តែមេបាតូច (មេបាស្រី)ឆ្លើយថាស្រេចលើមេបាធំ (មេបាប្រុស ) ។
មេបាឆ្លើយថា: “ បើដូច្នេះ អ្នកទៅវិញសិនចុះ ចាំយើងពិគ្រោះនឹងញាតិជិតឆ្ងាយមើលសិន ” ។ លើកទី៣ អ្នកផ្លូវសុំស្តីដណ្តឹងម្តងទៀត តែមេបាតូច (មេបាស្រី)ឆ្លើយថាស្រេចលើមេបាធំ (មេបាប្រុស ) ។
មេបាប្រុស ឆ្លើយថា: “
អ្នកនិយាយសុំស្តីដណ្តឹងកូនចៅយើងនេះ
យើងនឹងនិយាយកិច្ចការអ្វីជាស្រេចដាច់ខាតនឹងអ្នកជាអ្នកផ្លូវ
ពុំទាន់បានទេ ដ្បិតអ្នកជាស្រីមានស្មារតីតិច ច្រើនភ្លេចមុខ
ភ្លេចក្រោយ ក្រែងនឹងទទួលការសព្វគ្រប់ពុំបាន
បើដូច្នេះសូមអ្នកត្រឡប់ទៅប្រាប់អ្នកសាមីដើមការឱ្យពឹងពររក
ប្រុស៣នាក់ ដែលចេះដឹងចាំវិធីការ
ធ្លាប់ធ្វើជាមហាមកប្រាស្រ័យនឹងយើងជាមេបាធំ
ដើម្បីនឹងនិយាយការតទៅ ” ។
បន្ទាប់មកអ្នកផ្លូវទៅប្រាប់អ្នកសាមីដើមការតាមសម្ដីមេបាធំ ។
បន្ទាប់មកអ្នកផ្លូវទៅប្រាប់អ្នកសាមីដើមការតាមសម្ដីមេបាធំ ។
គ- ការស្តីដណ្តឹងភ្ជាប់ពាក្យ
មេបា ខាងប្រុសបានបង្គាប់ឱ្យអ្នកផ្លូវជ្រើសរើសរកបុរសបីនាក់ ធ្វើជាមហាដើម្បីនិយាយការស្តីដណ្តឹង ។
លោកមហាត្រូវជម្រាបទៅ លោកមេបាថា:
សូមទានជ្រាបជម្រាបលោកមេបាតូចធំ ត្រកូលរៀមច្បងសូមទានជ្រាប! ដ្បិតពេលនេះអ្នកសាមីដើមការ បានពឹងពររកខ្ញុំបាទនាម ……….. មានងារជា ……….. ប្រពន្ធឈ្មោះ …………. នៅភូមិ …….. សង្កាត់ ………. ស្រុក…. ខេត្ត ……….ឱ្យធ្វើជាមហា មកប្រណិប័តន៍លោកមេបាជម្រាបការមង្គលដូចតទៅ ។ ហើយបើគួរពុំគួរ សូមប្រសាសន៍ !
លោកមេបាឆ្លើយតបថា: យើងជាមេបាពិនិត្យទៅឃើញថា អ្នកទាំងបីសក្តិសមល្មមធ្វើជាមហានិយាយការមង្គលបានហើយសូមរៀបចំ ប្រាណតាមរបៀបមហាឱ្យពេញលក្ខណៈមកចុះ ។ លោកមហាម្នាក់ក៏ប្តឹងថា: បើអញ្ចឹងយើងខ្ញុំទាំងបីសូមអនុញ្ញាតពាក់អាវផាយស្រាយមាត់ថង់ តម្រង់មាត់ពែង អុជទៀនប្រណិប័តន៍ ចាក់ស្រា ឬតែពែងពីរគោរពលោកមេបាដូចតទៅ ។ សូមទានជ្រាបជម្រាបលោកមេបាតូចធំត្រកូលរៀមច្បង សូមទានជ្រាប ដ្បិតវេលាគ្រាឥឡូវលោក ……….. អ្នកស្រី ……… ជាសាមីដើមការបានពឹង យើងខ្ញុំទាំងបីនាក់ជាមហាមកប្រណិប័តន៍លោកមេបាដើម្បីសូមស្តីដណ្តឹង នាង ………. ជាកូនស្រីលោកមេបាឱ្យជាសម្ព័ន្ធវង្ស នឹងលោក ……….. ជាកូនប្រុសសាមីដើមការ ឱ្យបានជាសាច់សន្តានដ៏ជិតស្និទ្ធតទៅ គួរពុំគួរសូមមេត្តាអភ័យទោស សូមទានមានប្រសាសន៍ ។

មេបាតបវិញថា: ដែលលោកមហាជម្រាបយើងនេះ
យើងក៏ស្តាប់បានតែយើងមិនដែលបានឃើញ
បានស្គាល់កូនប្រុសអ្នកសាមីដើមការ មិនដឹងជាមានសណ្ឋានរូប
ឆោមលោមពណ៌ល្អ អាក្រក់ ខ្វាក់ ខ្វិន គថ្លង់ ទុព្ធលភាពយ៉ាងណានោះទេ
ម្យ៉ាងបើរូបសម្បត្តិល្អបរិសុទ្ធហើយ ប៉ុន្តែកិរិយាមារយាទទុរ
ជនអបលក្ខណ៍ ជាអ្នកលេងល្បែងស៊ីសង មានសេពសុរាមេរ័យ ជក់អាភៀនញៀនកញ្ឆា
មិនចេះធ្វើការរកស៊ីដូចអ្នក ផងទាំងពួងនោះមួយ
ឬក៏មានស្រីកំណាន់ប្រកាន់ចិត្តលួចលាក់រួចហើយនោះមួយ លើសពីនេះក្រែង
មានជំពាក់បំណុលបុលការប្រាក់គេនោះមួយ
ហេតុនេះយើងជាមេបានឹងឆ្លើយព្រមឱ្យមិនទាន់បានទេ
ចាំស៊ើបសព្ទស្តាប់មើលសិន បើឃើញថាល្អបរិសុទ្ធឥតមានមោះ
ចំពោះត្រង់ណាមួយនោះ យើងជាមេបានឹងមិនជាអ្វីនោះឡើយ ។
មហាម្នាក់តបឡើងថា:
សាមីកូនប្រុសនឹងនាំមកជូនលោកមេបាពិនិត្យមើលឱ្យបានច្បាស់នឹងត្រង់
កិរិយាមារយាទ
កូនប្រុសសាមីដើមការនោះពិតជាបុរសសុភាពរាបសាល្អបរិសុទ្ធ
ឥតមានសេចក្តីសៅហ្មង ដោយបទអាក្រក់ណាមួយទេ ទាំងមានចំណេះវិជ្ជា
ឆ្លៀវឆ្លាតសង្វាតរកស៊ីលើសកុះលោះផងទាំងពួង ។
បើលោកមេបាស៊ើបទៅឃើញថា
សាមីខ្លួនកូនប្រុសនោះជាមនុស្សជួរជាតិមារយាទអាក្រក់ក្នុងបទណាមួយ
នោះ មហាខ្ញុំបាទសូមទទួល ខុសលើខ្លួនតាមច្បាប់សម្រាប់ស្រុក ។
ឯភស្តុភារបណ្ណាការក៏សូមជូនលោកមេបាពិសាទទេដោយមិនឱ្យបង់ខាត
អ្វីសោះឡើយ ទោះបីជាគ្មានព្រេងសំណាងនឹងគ្នាតទៅអនាគតនោះក៏ដោយ ។
មេបាឆ្លើយតបវិញថា:
បើលោកមហាហ៊ានរ៉ាប់រងទទួលខុសត្រូវលើខ្លួនជាប្រាកដដូច្នោះ
ពិតមែនតែគ្មានលិខិតសញ្ញា តែវាចាក្នុងទីចំណោមយ៉ាងនេះក៏បញ្ជាក់ថា
យកជាកិច្ចសន្យាបានហើយ ។ បើអ្នកមហាថា ល្អប្រាកដហើយ
យើងជាមេបាក៏យល់ព្រមឱ្យតែបើយើងឱ្យទៅហើយមិនទាន់ដល់ថ្ងៃរៀប
មង្គលការ ប្រសិនបើស៊ើបទៅដឹងថា
កូនប្រុសសាមីដើមការនោះបានប្រព្រឹត្តបទអាក្រក់ឯណាមួយនោះ
យើងនឹងហៅលោកមហាមកវិញ ដោយសុំផ្តាច់សេចក្តីព្រមព្រៀងនោះវិញ
ដែលមិនអាចមានបទអ្វីមកជំទាស់យើងបានឡើយ ។
លោកមហាជំរាបតបថា : លោកមេបាមានប្រសាសន៍មកទាំងប៉ុន្មាន មហាយើងខ្ញុំសូមទទួលទាំងអស់ ។
លោកមហាជំរាបតបថា : លោកមេបាមានប្រសាសន៍មកទាំងប៉ុន្មាន មហាយើងខ្ញុំសូមទទួលទាំងអស់ ។
មេបាតបជាថ្មី:
បើដូច្នេះយើងក៏ព្រមឱ្យកូនស្រីយើងទៅជាគូវាសនារួមសន្តានវង្ស
នឹងកូនប្រុស លោកអ្នក សាមីដើមការខាងណោះហើយ
សូមលោកមហាទៅប្រាប់អ្នកសាមីដើមការ
នាំនូវភស្តុភារបណ្ណាការជាជំនូនស៊ីស្លាធំភ្ជាប់ពាក្យតែម្តងចុះ
។ ក្រោយបានទទួលដំណឹងនេះហើយ
លោកមេបាខាងប្រុសក៏រៀបចំជំនូនទទួលអំណរ និងស្លាម្លូសម្រាប់
ស៊ីស្លាដក់ ស្លាកន្សែង ។
បន្ទាប់មកឱ្យអ្នកមហានាំនូវភស្តុភារបណ្ណាការមកជូនលោកមេបាទទួលអំណរ
ទាំងស៊ីស្លាដក់ ស្លាកន្សែង ក្នុងគ្រានោះផង ។
លោកមេបាកាលបើបានទទួលជំនូនរួចហើយក៏ប្រជុំញាតិស៊ីស្លាដក់
ស្លាកន្សែង ។ អ្នកមហាត្រូវលើកថង់រង ឯអ្នកផ្លួវត្រូវលើករងសម្ងាច
មានម្លូមូរ ២ សន្លឹក ហៅថាស្លាមាត់ចាបដាក់ជូនមេបា ។
ភស្តុភារបណ្ណាការមានផ្លែឈើ៣៦មុខ មួយមុខមួយគូរ
ព្រមជាមួយរបស់បញ្ចាំចិត្ត គ្រឿងមាស ពេជ្រ និង
គ្រឿងអាភរណៈទាំងពួងតាមកម្លាំងធនធាន ។
លោកចៅមហាក៏ចាប់ផ្តើមនិយាយការ: សូមទានជ្រាបជម្រាប
លោកមេបាដ្បិតជើងមុនមហាខ្ញុំបាទបានចូលមកសុំស្តីដណ្តឹងលោកមេបា
ក៏បានអនុញ្ញាតព្រមឱ្យ ឥឡូវនេះលោក
សាមីដើមការឱ្យមហាខ្ញុំបាទនាំយកភស្តុភារបណ្ណាការ
និងរបស់បញ្ចាំ(កំជាប់)ចិត្ត ព្រមទាំងសូមស៊ីម្លូស្លាភ្ជាប់ពាក្យ
តែម្តង សូមលោកមេបាអនុញ្ញាតតាមការគួរ ។ ពេលនោះ
មេបាក៏បានឆ្លើយយល់ព្រមតាមពាក្យដែលមហាបានស្នើសុំ ។
លោកមហា ក៏ចាត់ក្មេងប្រុសម្នាក់បីថង់រងជូនមេបាធំ (ប្រុស ) និងអ្នកផ្លូវក៏ចាត់ឱ្យក្មេងស្រីម្នាក់ បីថង់រងជូនទៅលោកមេបាតូច (ស្រី ) បន្ទាប់មកត្រូវឱ្យមេបាតូចធំណាម្នាក់ដែលមានអាយុច្រើនជាងគេ (ច្បង ) ចាប់យកម្លូពីរសន្លឹកមុនគេ ទើបមេបាដែលមានអាយុតិចជាងបន្តបន្ទាប់គ្នា ចាប់យកម្លូពីរសន្លឹកម្នាក់ ទាល់តែអស់ញាតិ ។ បន្ទាប់ទៀតកុមារានិងកុមារីត្រូវលើកថង់រងទៅឱ្យមេបាធំច្បងគេនោះ ចាប់យកម្លូម្តងទៀតមកបៀកពិសាបែបនោះហៅថា “ ពិសារស្លាប្រសព្វមុខ ” ជាមួយនោះមេបាទាំង សង្ខាងព្រមទាំងញាតិសាច់សាលោហិត ទាំងអស់ក៏ប្រសិទ្ធពរជ័យសិរីមង្គលជូនដល់សាមីខ្លួនជូនកូនប្រុស ស្រី ដែលនឹងក្លាយជាគូស្វាមីភរិយាថ្មីឱ្យប្រកបសេចក្តីសុខចម្រើន ។
បន្ទាប់មកអ្នកផ្លូវក៏យកគ្រឿងអភរណៈទៅបំពាក់ជូនសាមីខ្លួនខាងស្រី ឬក៏ប្រគល់ឱ្យទៅមេបាខាងស្រីតែម្តងក៏បាន ។
ដើម្បីលោះព្រលឹង កូនស្រី គេអាចធ្វើពិធីជញ្ជាត់ព្រលឹង ឬគួចព្រលឹង ដោយឱ្យកូនប្រុសនិងកូនស្រីបំពាក់ គ្រឿងអលង្ការ បញ្ចាំចិត្តគ្នាទៅវិញទៅមក ដើម្បីជាអនុស្សាវរីយ៍តរៀងទៅ ។

លំដាប់ ពីស៊ីស្លាភ្ជាប់ពាក្យរួចហើយ
លោកមហាក៏រៀបកំណត់ពេលាចេកមាសជូនលោកមេបា ។ បើធ្វើរួម (ស៊ីគួប)
មហាត្រូវជម្រាបមេបាថា
សូមជូនពេលារួមជាមួយពេលដែលជូនរបស់បញ្ចាំចិត្តនោះតែម្តង ។ តែបើបែក
គ្នា(ស៊ីញែក) មហាត្រូវជម្រាបលោកមេបាថា សុំជូនពេលាញែក ។
បន្ទាប់មកទើបមេបាទាំងសង្ខាងឯកភាពរក
លោកអាចារ្យគន់គូរកថ្ងៃខែសម្រាប់រៀបមង្គលការ ៕៚
ដកស្រង់ពីសៀវភៅពិធីបុណ្យទំនៀមទម្លាប់ខ្មែ
0 comments :
Post a Comment