Tuesday, January 14, 2014



● រដ្ឋធម្មនុញ្ញ​កម្ពុជា


រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា


 រដ្ឋធម្មនុញ្ញ​ គឺ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ រាល់​ច្បាប់​និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ ​អនុលោម​ទៅ​​តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ច្បាប់​និង​ឯកសារ
​គតិយុត្ត​ទាំង​នោះ​​​នឹង​អធមនុញ្ញភាព ។ ដោយ​យល់​ពី​សារៈសំខាន់​​នៃ​រដ្ឋធម្មនុញ្ញ​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​​ ដែល​ជា​សេនាធិការ​លើ​ការងារ​រដ្ឋបាល​​ គតិយុត្ត​ បច្ចេកទេស​របស់​ព្រឹទ្ធសភា​ រួម​ជា​មួយ​ទី​ប្រឹក្សា​​ច្បាប់​ជាន់​ខ្ពស់​អម​ព្រឹទ្ធសភា​ បាន​ផ្ដួចផ្ដើម​គំនិត​ចងក្រង​ប្រកប​ដោយ​ការ​​សម្រិតសម្រាំង​យ៉ាង​​ហ្មត់ចត់​ ដោយ​បាន​រួម​បញ្ចូល​វិសោធនកម្ម​ទាំងអស់ ។ គួរ​កត់​សម្គាល់​​ផង​ដែរ​ថា​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ប្រកាស​ឱ្យ​​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ ។ គិត​មក​ដល់​ត្រឹម​​ខែ​មីនា​ ឆ្នាំ​២០០៨​ មាន​វិសោធនកម្ម​ ៦​លើក​ (ខែ​កក្កដា ​ឆ្នាំ១៩៩៤ ខែ​មីនា​ ឆ្នាំ​១៩៩៩​ ខែកក្កដា​ ឆ្នាំ​២០០១ ខែ​មិថុនា​ ឆ្នាំ២០០៥ ខែ​មីនា​ ឆ្នាំ​២០០៦​ និង​ខែ​កុម្ភៈ ​ឆ្នាំ​២០០៨) ត្រូវ​​បាន​ធ្វើ​និង​ប្រកាស​ឱ្យ​​ប្រើប្រាស់ ។ ដោយ​ឡែក​ ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ ស្ថាប័នជាតិ​ ត្រូវ​បាន​​​ប្រកាស​ឱ្យ​​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​លេខ​ នស/រកម/០៧០៤/០០១​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០០៤​ ហើយ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​មួយ​មាត្រា​ គឺ​មាត្រា ​៦ ។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចែក​ចេញ​ជា​​​ ១៦ ចំពូក​​ ត្រូវ​នឹង​ ១៥៨ មាត្រា​គឺ៖
ចំពូក​​ ១​     អធិបតេយ្យ
មាត្រា​១ ប្រទេស​កម្ពុជា​​ ជា​ព្រះរាជាណាចក្រ​ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​និង​តាម​លទ្ធិ​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ សន្តិភាព​ អព្យាក្រឹត​ អចិន្ត្រៃយ៍​ មិន​ចូល​បក្ស​សម្ព័ន្ធ ។
មាត្រា​ ២​  បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ក្នុង ​ផែនទី​ខ្នាត​ ​១/១០០ ០០០​​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៦៣-១៩៦៩​ ។
មាត្រា​ ៣ ​ ព្រះរាជាណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ដែល​មិន​អាច​បំបែក​បាន ។
មាត្រា ​៤​  បាវចនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាតិ សាសនា ព្រះមហាក្សត្រ ។
មាត្រា​ ៥​  ភាសានិង​អក្សរ​ ដែល​ប្រើ​ជា​ផ្លូវ​ការ​ គឺ​ភាសា​និង​អក្សរ​ខ្មែរ ។
មាត្រា​ ៦​  ភ្នំពេញ​ ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទង់ជាតិ​ ភ្លេង​ជាតិ​ និង​សញ្ញា​ជាតិ​ មាន​កំណត់​នៅ​ក្នុង​ឧបសម្ព័ន្ធ​១ ២​ និង​ ៣ ។


ចំពូក​ ២    ព្រះមហាក្សត្រ
មាត្រា​ ៧​  ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ។ ព្រះមហាក្សត្រ ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត ។ អង្គ​ព្រះមហាក្សត្រ​ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ ។
មាត្រា​ ៨ ​​​ ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​និង​និរន្តរភាព​ជាតិ ។ ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរាណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​​អ្នក​ធានា​ការ​គោរព​សិទ្ធិ​និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ​និងការ ​គោរព​សន្ធិសញ្ញា​អន្តរជាតិ ។
មាត្រា​ ៩​  ព្រះមហាក្សត្រ​ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឱ្យ​មាន​ភាព​ទៀងទាត់ ។
មាត្រា​ ១០​  របប​រាជានិយម​កម្ពុជា​ ជា​របប​ជ្រើស​តាំង ។ ព្រះមហាក្សត្រ​ទ្រង់​ឥត​មាន​ព្រះរាជ​អំណាច​ចាត់​តាំង​ព្រះ​រជ្ជទាយាទ​ សម្រាប់​គ្រងរាជ្យ​សម្បត្តិ​ឡើយ ។
មាត្រា​ ១១​ ថ្មី  ក្នុង​ករណី​ដែល​ព្រះមហាក្សត្រ​ពុំ​អាច​បំពេញ​ព្រះរាជ​ភារៈ​ជា​ព្រះ​ប្រមុខ​ រដ្ឋ​បាន​ដូច​ធម្មតា​ ដោយ​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ មាន​ការ​បញ្ជាក់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ជ្រើស​រើស​ដោយ​​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី នោះ​ប្រធាន​ព្រឹទ្ធសភាបំពេញ​ភារកិច្ច​ប្រមុខ​រដ្ឋ​ជំនួស​ព្រះ​អង្គ​ក្នុង​ ឋានៈ​ជា​ ព្រះរាជានុសិទ្ធិ ។ ក្នុង​ករណី​ដែល​ប្រធាន​​ព្រឹទ្ធសភា​ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ ប្រមុខ​រដ្ឋ​ជំនួស​ ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ពេល​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់​ដូច​មាន​ចែង​ក្នុង​វាក្យខណ្ឌ​ខាង​លើ​ ប្រធាន​រដ្ឋសភា​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ ។ តំណែង​ជា​ប្រមុខរដ្ឋ​ជំនួស​ព្រះមហាក្សត្រ​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ នេះ​អាច​នឹង​ដូរ​ឥស្សរជន​ផ្សេង​ទៀត​ ក្នុង​ករណី​ដូច​ដែល​បាន​ចែង​ក្នុង​វាក្យខណ្ឌ​ខាង​លើ​ តាម​ឋានានុក្រម​ដូច​ត​ទៅ​៖
ក- អនុប្រធាន​ទី​ ១​ ព្រឹទ្ធសភា
ខ- អនុប្រធាន​ទី​ ១​ រដ្ឋសភា
គ- អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា
ឃ- អនុប្រធាន​ទី​ ២​ រដ្ឋសភា ។
មាត្រា​ ១២​ ថ្មី  នៅ​ពេល​ព្រះមហាក្សត្រ​ទ្រង់​ចូល​ទីវង្គត​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្ដី​ទី​ ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ ព្រះមហាក្សត្រ​ក្នុង​ពេល​ព្រះអង្គ​ចូល​ទិវង្គត​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ក្នុង​ឋានៈ​ជា​ព្រះរាជានុសិទ្ធិ​ ត្រូវ​អនុវត្ត​តាម​វាក្យខណ្ឌ​ទី​ ២ ​និង​ទី​ ៣ ​នៃ​មាត្រា​ ១១​ ថ្មី ។
មាត្រា​ ១៣​ ថ្មី ​​ ក្នុង​រយៈវេលា​ ៧​ ថ្ងៃ​យ៉ាង​យូរ​ ព្រះមហាក្សត្រ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ដោយ​ ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ ។ សមាសភាព​នៃ​ក្រុមប្រឹក្សា​រាជ្យ​សម្បត្តិ​មាន​៖ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី សម្ដេច​ព្រះ​សង្ឃរាជ​ គណៈ​មហានិកាយ​និង​គណៈ​ធម្មយុត្តិកនិកាយ អនុប្រធាន​ទី​ ១​និង​អនុប្រធាន​ទី​ ២​ ព្រឹទ្ធសភា អនុប្រធាន​ទី​ ១​និង​អនុប្រធាន​ទី​ ២​ រដ្ឋសភា ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​នឹង​មាន​ កំណត់​ក្នុង​ច្បាប់​មួយ ។
មាត្រា​ ១៤ ត្រូវ​បាន​ជ្រើសរើស​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សមាជិក​នៃ​ ព្រះរាជវង្សានុវង្ស​ខ្មែរ​ ដែល​មាន​ព្រះ​ជន្មាយុ​យ៉ាង​តិច​ ៣០​ ព្រះវស្សា ​ហើយ​ដែល​ជា​ព្រះរាជ​បច្ឆាញាតិ​នៃ​ព្រះមហាក្សត្រ​ អង្គឌួង​ ឬ​ព្រះមហាក្សត្រ​ នរោត្តម​ ឬ​ក៏​ព្រះមហាក្សត្រ​ ស៊ីសុវត្ថិ ។ មុន​ចូល​គ្រង​រាជ្យសម្បត្តិ​ ព្រះមហាក្សត្រ​ទ្រង់​ថ្លែង​សច្ចា​ប្រណិធាន​ ដូច​មាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៤ ។
មាត្រា​ ១៥  ព្រះជាយា​នៃ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឋានៈ​ជា​ព្រះមហេសី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
មាត្រា​ ១៦  ព្រះមហេសី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពុំ​មាន​​ព្រះរាជ​សិទ្ធិ​ធ្វើ​នយោបាយ​ទទួល​តួនាទី​ជា​អ្នក​ដឹក​នាំ​រដ្ឋ​ ឬ​ជា​អ្នក​ដឹក​នាំ​រាជរដ្ឋាភិបាល​ ឬ​ទទួល​តួ​នាទី​រដ្ឋបាល​ ឬ​នយោបាយ​ឡើយ ។ ព្រះមហេសី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទុក​ព្រះរាជ​កាយពល​បំពេញ​ព្រះរាជ​ភារៈ​បម្រើ​ប្រយោជន៍​សង្គម​ មនុស្ស​ធម៌​ សាសនា​ និង​ជួយ​ព្រះមហាក្សត្រ​ក្នុង​ព្រះរាជ​កាតព្វកិច្ច​ផ្នែក​ពិធីការ​និង​ការ​ ទូត ។
មាត្រា​ ១៧​  ប្រការ​​ដែល​ព្រះមហាក្សត្រ​ ទ្រង់​គ្រង​រាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​ ហើយ​ដែល​មាន​ចែង​ក្នុង​​វាក្យខណ្ឌ​ទី​ ១​ នៃ​មាត្រា​ ៧​ នៃ​រដ្ឋធម្មនុញ្ញ​នេះ​ មិន​អាច​សុំ​កែ​ប្រែ​បាន​ជា​ដាច់ខាត ។
មាត្រា​ ១៨​ ថ្មី​  ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ទាក់ទង​ជាមួយ​ព្រឹទ្ធសភា​និង​រដ្ឋសភា​ដោយ​ ព្រះរាជសារ ។  ព្រះរាជសារ​នេះ​ ព្រឹទ្ធសភា​និង​រដ្ឋសភា​មិន​អាច​យក​ទៅ​ជជែក​ពិភាក្សា​ឡើយ ។
មាត្រា​ ១៩​ ថ្មី  ព្រះមហាក្សត្រ​ទ្រង់​តែងតាំង​​នាយករដ្ឋមន្ត្រី​និង​ទ្រង់​តែងតាំង​ គណៈរដ្ឋមន្ត្រី​ តាម​បែប​បទ​ដែល​មាន​ចែង​ក្នុង​មាត្រា​ ១១៩​ ថ្មី ។
មាត្រា​ ២០  ព្រះមហាក្សត្រ​ទ្រង់​ទទួល​សវនាការ​ជា​ផ្លូវ​ការ​ពីរ​ដង​ក្នុង​មួយ​ខែ​ ឱ្យ​នាយករដ្ឋមន្ត្រី​និង​គណៈរដ្ឋមន្ត្រី​ចូល​​គាល់​រាយការណ៍​ទូល​ថ្វាយ​ ទ្រង់​ជ្រាប​អំពី​សភាពការណ៍​ នៃ​ប្រទេស​ជាតិ ។
មាត្រា​ ២១​  តាម​សេចក្ដី​ស្នើ​របស់​គណៈរដ្ឋមន្ត្រី​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់​ខ្ពស់​ស៊ីវិល​និង​យោធា​ ឯក​អគ្គរាជ​ទូត​ និង​ប្រេសិត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព ។ តាម​សេចក្ដី​ស្នើ​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ផ្លាស់ប្ដូរ​ ឬ​ដក​ចៅក្រម​ផ្នែក​យុត្តាធិការ ។
មាត្រា​ ២២​ ថ្មី​  នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​​ភាព​អាសន្ន​ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ប្រធាន​ព្រឹទ្ធសភា ។
មាត្រា​ ២៣  ព្រះមហាក្សត្រ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​ នៃ​កង​យោធពល​ខេមរភូមិន្ទ ។ អគ្គ​មេ​បញ្ជា​ការ​រង​​កងយោធពលខេមរភូមិន្ទ​ ត្រូវ​បាន​តែងតាំង​ឡើង​ដើម្បី​បញ្ជា​កងយោធពលខេមរភូមិន្ទ​នេះ ។
មាត្រា​ ២៤​ ថ្មី​  ព្រះមហាក្សត្រ​ទ្រង់​គង់​ជា​ព្រះអធិបតី​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ការពារ​ជាតិ ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​មួយ ។ ព្រះ​មហាក្សត្រ​ទ្រង់​ប្រកាស​សង្គ្រាម​ ក្រោយ​ការ​អនុម័ត​របស់​រដ្ឋ​សភានិង​ព្រឹទ្ធសភា ។
មាត្រា​ ២៥​  ព្រះមហាក្សត្រ​ទ្រង់​ទទួល​សារតាំង​ឯកអគ្គរដ្ឋទូត​ ឬ​ប្រេសិត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ក្រៅ​មក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។
មាត្រា​ ២៦​ ថ្មី​​  ព្រះ​មហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​និង​អនុសញ្ញា​ អន្តរជាតិ​ ហើយ​ទ្រង់​ប្រទាន​សច្ចាប័ន​លើ​សន្ធិសញ្ញា​និង​អនុសញ្ញា​ទាំង​នេះ​ក្រោយ​បាន​ ទទួល​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា ។
មាត្រា​ ២៧​ ​ ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ​ទោស​និង​លើក​លែង​ទោស ។
មាត្រា​ ២៨​ ថ្មី​​  ព្រះមហាក្សត្រ​ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ ច្បាប់​ ដែល​រដ្ឋសភា​បាន​អនុម័ត​និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួច​ហើយ​ និង​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ព្រះ​រាជក្រឹត្យ​តាម​សេចក្ដី​ស្នើ​សុំ​ពី​ គណៈរដ្ឋមន្ត្រី ។ ក្នុង​ពេល​ដែល​ព្រះមហាក្សត្រ​ប្រឈួន​ ហើយ​ត្រូវ​ព្យាបាល​ព្រះ​រោគ​នៅ​បរទេស​ ក្នុង​ពេល​នោះ​ព្រះមហាក្សត្រ​មាន​សិទ្ធិ​ផ្ទេរ​អំណាច​ឡាយ​ព្រះហស្តលេខា​នៅ​ លើ​ព្រះរាជក្រម​ ឬ​ព្រះរាជក្រឹត្យ​ខាង​លើ​នេះ​ ទៅ​ប្រមុខ​រដ្ឋ​ស្ដី​ទី​ចុះ​ហត្ថលេខា​ជំនួស​ដោយ​ព្រះ​រាជសារ​ប្រគល់​សិទ្ធិ ។
មាត្រា​ ២៩​ ថ្មី​  ព្រះ​មហាក្សត្រ​ ទ្រង់​បង្កើតនិងប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ ។ ព្រះ​មហាក្សត្រ​ ទ្រង់​សម្រេច​ប្រទាន​ឋានន្តរសក្ដិ​ ឋានៈ​យោធានិង​ស៊ីវិល​តាម​ច្បាប់​កំណត់ ។
មាត្រា​ ៣០ ថ្មី​  ក្នុង​រយៈពេល​​ព្រះមហាក្សត្រ​ទ្រង់​អវត្ដមាន​ ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី ។ ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​ពុំ​មាន​លទ្ធភាព​បំពេញ​ភារកិច្ច​ជា​ ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ព្រះ​មហាក្សត្រ​ ពេល​ព្រះ​អង្គ​ទ្រង់​អវត្ដមាន​ ការ​ទទួល​ភារកិច្ច​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ត្រូវ​អនុវត្ត​តាម​វាក្យខណ្ឌ​ទី ​២​ និង​ទី​ ៣​ នៃ​មាត្រា​ ១១ ​ថ្មី ។


ចំពូក​ ៣​    សិទ្ធិ​និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ
មាត្រា​ ៣១​​  ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​ស្គាល់​និង​គោរព​សិទ្ធិ​មនុស្ស​ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ និង​កតិកាសញ្ញា​ ព្រម​ទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិមនុស្ស​ សិទ្ធិ​នារី​ និងសិទ្ធិ​កុមារ ។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរីភាព​និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​​ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ ​ភាសា​ ជំនឿ​សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ស្ថានភាព​ឯ​ទៀត​ឡើយ ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ មិន​ត្រូវ​ឱ្យ​​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ​ ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់ ។
មាត្រា​ ៣២​​  ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​ មាន​សេរីភាព​ និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន ។ ទោស​ប្រហារ​ជីវិត​ មិន​ត្រូវ​ឱ្យ​មាន​ឡើយ ។
 មាត្រា​ ៣៣​​  ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ និរទេស​ ឬ​​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ​ លើក​លែង​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់នៅ​ឯ​បរទេស​ ត្រូវ​បាន​រដ្ឋ​គាំពារ ។ ការ​ទទួល​សញ្ជាតិ​ខ្មែរ​ ត្រូវ​កំណត់​ក្នុង​ច្បាប់ ។
មាត្រា​ ៣៤​ ថ្មី​​  ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​​ភេទ​មាន​សិទ្ធិ​ បោះឆ្នោត​និង​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ១៨​ឆ្នាំ​មាន​សិទ្ធិ​បោះឆ្នោត ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ២៥​ឆ្នាំ​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​តំណាងរាស្ត្រ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​ ៤០​ឆ្នាំ​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ជ្រើស​តាំង​ជា​សមាជិក​ព្រឹទ្ធសភា ។ បទប្បញ្ញត្តិ​បន្ថយ​សិទ្ធិ​បោះឆ្នោត​និង​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​​បោះឆ្នោត​ ត្រូវ​ចែង​ក្នុង​ច្បាប់​បោះឆ្នោត ។
មាត្រា​ ៣៥  ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​របស់​ប្រទេស​ជាតិ ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ ។
មាត្រា​ ៣៦​  ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរភេទ​​ មាន​សិទ្ធិ​ជ្រើសរើស​មុខ​របរ​សមស្រប​តាម​សមត្ថភាព​របស់​ខ្លួន​ តាម​សេចក្ដី​ត្រូវ​ការ​របស់​សង្គម ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើ​គ្នា​ ចំពោះ​ការងារ​ដូចគ្នា ។ ការងារ​មេផ្ទះ​មាន​តម្លៃ​ស្មើ​គ្នា​នឹង​កម្រៃ​ ដែល​បាន​មក​ពី​ការងារ​ធ្វើ​នៅ​​ក្រៅ​ផ្ទះ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​ការ​ធានា​រ៉ាប់រង​សង្គម​និង​អត្ថប្រយោជន៍​ខាង​សង្គម​កិច្ច​ ដែល​មាន​ចែង​ក្នុង​ច្បាប់ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​បង្កើត​សហជីព​និង​ចូល​ជា​សមាជិក​សហជីព​នេះ ។ ការ​រៀបចំ​និង​ការ​ ប្រព្រឹត្ត​ទៅ​នៃ​សហជីព​នឹង​មាន​កំណត់​ក្នុង​ច្បាប់ ។
មាត្រា​ ៣៧  សិទ្ធិ​ធ្វើ​កូដកម្ម​និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ត្រូវ​យក​មក​​អនុវត្ត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់ ។
មាត្រា​ ៣៨  ច្បាប់​រ៉ាប់រង​មិន​ឱ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូប​ រាងកាយ​បុគ្គល​ណា​មួយ​ឡើយ ។ ច្បាប់​ការពារ​ជីវិត​ កិត្តិយស​ និង​​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ។ ការ​ចោទប្រកាន់​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​ជន​ណា​មួយ​នឹង​អាច​ធ្វើ​ទៅ​កើត​ លុះ​ត្រា​តែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់ ។ ការ​បង្ខិតបង្ខំ​ ការ​ធ្វើ​បាប​លើ​រូបរាង​កាយ​​ ឬ​ប្រព្រឹត្តិកម្ម​ណា​មួយ​ដែល​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​ អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំ​ឃាំង​ ឬ​ជាប់​ពន្ធនាគារ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ឡើយ ។ អ្នក​ដៃ​ដល់​ អ្នក​រួម​ប្រព្រឹត្ត​ និង​អ្នក​សម​គំនិត​ត្រូវ​ទទួល​ទោស​តាម​ច្បាប់ ។ ការ​ទទួល​សារភាព​ដែល​កើត​ឡើង​ពី​ការ​បង្ខិតបង្ខំ​តាម​ផ្លូវ​កាយ​ក្ដី​ តាម​ផ្លូវ​ចិត្ត​ក្ដី​ មិន​ត្រូវ​ទុក​ជា​ភស្តុតាង​នៃ​ពិរុទ្ធភាព​ទេ ។ វិមតិសង្ស័យ​ ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ ។ ជន​ជាប់​ចោទ​ណា​ក៏​ដោយ​ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស​ ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ ។ ជន​គ្រប់រូប​មានសិទ្ធិ​ការពារខ្លួនតាមផ្លូវ​តុលាការ ។
មាត្រា​ ៣៩​​  ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​ប្ដឹង​បរិហារ​ ប្ដឹង​តវ៉ា​ ឬ​ប្ដឹង​ទារ​សំណង​ជួសជុល​ការ​ខូចខាត​ ដែល​បណ្ដាល​មក​ពី​អំពើ​ខុស​ច្បាប់​របស់​អង្គការ​រដ្ឋ​ របស់​អង្គការ​សង្គម​ និង​របស់​បុគ្គលិក​នៃ​អង្គការ​​ទាំង​នោះ ។ ការ​ដោះស្រាយ​បណ្ដឹង​តវ៉ា​និង​សំណង​ជួសជុល​ការ​ខូចខាត​ ជា​សមត្ថកិច្ច​របស់​តុលាការ ។
មាត្រា​ ៤០​​  សេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ​ជិត​និង​តាំង​ទី​លំនៅ ​ក្នុង​ស្ថានភាព​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គោរព ។ ប្រជាពលរដ្ឋ​ខ្មែរ​ អាច​ចេញ​ទៅ​តាំង​ទី​លំនៅ​នៅ​ប្រទេស​ក្រៅ​ ឬ​វិល​ត្រឡប់​មក​វិញ​បាន ។ ការ​រក្សាសិទ្ធិ​មិន​ឱ្យ​​រំលោភ​លើ​លំនៅឋាន​និង​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ ឆ្លង​តាម​លិខិត​ តាម​សារ​ទូរលេខ​ ទូរពុម្ព​ ទូរគមន៍​ និង​តាម​ទូរសព្ទ​ ត្រូវ​បាន​ធានា ។ ការ​ឆែកឆេរ​លំនៅឋាន​ សម្ភារៈ​ វត្ថុ​ និង​លើ​រូប​បុគ្គល​ ត្រូវ​ធ្វើ​ឱ្យ​ស្រប​នឹង​បញ្ញត្តិ​ច្បាប់ ។
មាត្រា​ ៤១  ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ ។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ដល់​សន្តិសុខ​ជាតិ​​បាន​ឡើយ ។ របប​សារព័ត៌មាន​ ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់ ។
មាត្រា​ ៤២​​  ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម​និង​ គណបក្ស​នយោបាយ ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​អាច​ចូល​រួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ការពារ​​សមិទ្ធផល​ជាតិ​ និង​សណ្ដាប់ធ្នាប់​សង្គម ។
មាត្រា​ ៤៣​​  ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ ។ សេរីភាព​ខាង​ជំនឿ​និង​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​ ឬ​សាសនា​ដទៃ​ទៀត​ ដល់​សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​សាធារណៈ ។ ព្រះពុទ្ធសាសនា​ ជា​សាសនា​របស់​រដ្ឋ ។
មាត្រា​ ៤៤​​  ជន​ណា​ក៏​ដោយ​ ទោះ​ជា​បុគ្គល​ក្ដី​ ជា​សមូហភាព​ក្ដី​ មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ ។ មាន​តែ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​ កម្មសិទ្ធិ​លើ​ដី​ធ្លី ។ កម្ម​សិទ្ធិ​ឯកជន​ស្រប​ច្បាប់​ ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់ ។ ដែល​នឹង​ដក​ហូត​កម្មសិទ្ធិ​អំពី​ជន​ណា​មួយ​បាន​នោះ​ លុះ​ត្រា​តែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឱ្យ​ធ្វើ​ក្នុង​ករណី​ដែល​ច្បាប់​បាន​ បញ្ញត្តិ​ទុក​ ហើយ​ត្រូវ​​ផ្ដល់​សំណង​ជា​មុន​ ដោយ​សមរម្យ​និង​យុត្តិធម៌ ។
មាត្រា​ ៤៥​  ការ​រើសអើង​គ្រប់​ប្រភេទ​ ប្រឆាំង​នឹង​ស្ត្រី​ភេទ​​ ត្រូវ​បំបាត់​ចោល ។ ការ​ធ្វើ​អាជីវកម្ម​លើ​ការងារ​របស់​ស្ត្រី​ ត្រូវ​ហាមឃាត់ ។ បុរស​និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​គ្រប់​វិស័យ​ទាំងអស់​ ជា​ពិសេស​ក្នុង​អាពាហ៍ពិពាហ៍​និង​គ្រួសារ ។ អាពាហ៍ពិពាហ៍​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​និង​តាម​ គោលការណ៍​ស្មគ្រ​ចិត្ត​ ប្ដី​មួយ​ ប្រពន្ធ​មួយ ។
មាត្រា​ ៤៦  អំពើ​លក់​ដូរ​មនុស្ស​ អំពើ​ធ្វើ​អាជីវកម្ម​ផ្នែក​ពេស្យាកម្ម​ និង​អំពើ​អាសអាភាស​ ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​នារី​ ត្រូវ​ហាមឃាត់ ។ ត្រូវ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​បញ្ឈប់​នារី​ពី​ការងារ​​ ដោយ​មូល​ហេតុ​មាន​គភ៌ ។ នារី​មាន​សិទ្ធិ​ឈប់​សម្រាក​នៅ​ពេល​សម្រាល​កូន​ដោយ​ទទួល​ប្រាក់​បៀវត្ស​និង​ ដោយ​មាន​ការ​ធានា​រក្សា​សិទ្ធិ​អតីតភាព​ក្នុង​ការងារ​និង​អត្ថប្រយោជន៍​ សង្គម​ផ្សេងៗ​ទៀត ។ រដ្ឋ​និង​សង្គម​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ឱ្យ​នារី​ ជា​ពិសេស​នារី​នៅ​ជនបទ​ ដែល​គ្មាន​ទី​ពឹង​បាន​ទទួល​ការ​ឧបត្ថម្ភ​ ដើម្បី​មាន​មុខរបរ​ មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ ឱ្យ​កូន​ទៅ​រៀន​ និង​មាន​ជីវភាព​រស់នៅ​សមរម្យ ។
មាត្រា​ ៤៧  មាតាបិតា​មាន​កាតព្វកិច្ច​ចិញ្ចឹម​ថែរក្សា​និង​ អប់រំ​កូន​ឱ្យ​ទៅ​ជា​ពលរដ្ឋ​ល្អ ។ កូន​មាន​ករណីយកិច្ច​ចិញ្ចឹម​និង​បី​បាច់​ថែរក្សា​មាតាបិតា​ ដែល​ចាស់​ជរា​តាម​ទំនៀមទម្លាប់​ខ្មែរ ។
មាត្រា​ ៤៨​  រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ​ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដី​ពី​កុមារ​ ជា​ពិសេស​សិទ្ធិ​មាន​ជីវិត​រស់​នៅ​ សិទ្ធិ​ទទួល​ការ​អប់រំ​រៀន​សូត្រ ​សិទ្ធិ​ត្រូវ​​បាន​ទទួល​ការ​គាំពារ​ ក្នុង​ស្ថានការណ៍​មាន​សង្គ្រាម​និង​ការ​ការពារ​​ប្រឆាំង​នឹង​អាជីវកម្ម​ សេដ្ឋកិច្ច​ ឬ​កាម​គុណ​លើ​កុមារ ។ រដ្ឋ​គាំពារ​ប្រឆាំង​នឹង​ការងារ​ទាំងឡាយ​​ ដែល​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ការ​អប់រំ​និង​ការ​រៀន​សូត្រ​របស់​កុមារ​ ឬ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​សុខភាព​​ ឬ​សុខុមាលភាព​របស់​កុមារ ។
មាត្រា​ ៤៩​  ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​​ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​និង​គោរព​ច្បាប់ ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​កាតព្វកិច្ច​រួម​ចំណែក​កសាង​ប្រទេស​ជាតិ​ និង​ការពារ​មាតុភូមិ ។ កាតព្វកិច្ច​ការពារ​មាតុភូមិ​ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ច្បាប់ ។
មាត្រា​ ៥០  ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ត្រូវ​គោរព​គោលការណ៍ ​អធិបតេយ្យ​ជាតិ​និង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ត្រូវ​គោរព​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ឯកជន ។


ចំពូក​ ៤     របប​នយោបាយ​
មាត្រា ៥១ ថ្មី  ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន ។ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​ តាមរយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជរដ្ឋាភិបាល​ និង​សាលា​ជម្រះ​ក្ដី ។ អំណាច​បែង​ចែក​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិប្បញ្ញត្តិ​ អំណាច​នីតិ​ប្រតិបត្តិ​ និង​អំណាច​តុលាការ ។
មាត្រា ៥២  រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​រក្សាការពារ​ឯករាជ្យ​ អធិបតេយ្យ​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ​ បង្រួបបង្រួម​ជាតិ​ ដើម្បី​ការពារ​ឯកភាព​ជាតិ​ រក្សា​ការពារ​ទំនៀមទម្លាប់​ និង​ប្រពៃណី​ល្អ​របស់​ជាតិ ។ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការពារ​នីត្យានុកូលភាព​ ធានា​សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​សាធារណៈ ។ រដ្ឋ​យក​ចិត្តទុកដាក់​ជាអាទិភាព​ចំពោះ​ជីវភាព​រស់នៅ​និង​សុខុមាលភាព​របស់​ ប្រជាពលរដ្ឋ ។
មាត្រា ៥៣  ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ច​ នូវនយោបាយ​អព្យាក្រឹត​ អចិន្ត្រៃយ៍​ និង​មិនចូលបក្ស​សម្ព័ន្ធ ។ ព្រះរាជាណាចក្រ​កម្ពុជា​រួមរស់ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង ​និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅ​លើ​សកលលោក ។ ព្រះរាជាណាចក្រ​កម្ពុជា​មិន​ឈ្លាន​ពាន​ប្រទេស​ណា​ដាច់​ខាត​ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ ទោះ​បី​ក្រោម​រូបភាព​ណា​ក៏​ដោយ​ ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី​និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅ​វិញ​មក ។ ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចង​សម្ព័ន្ធ​យោធា​ ឬ​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​យោធា​ណា​មួយ​ ដែល​មិន​ស្រប​នឹង​អព្យាក្រឹត​ភាព​របស់​ខ្លួន​ឡើយ ។ ព្រះរាជាណាចក្រ​កម្ពុជា​​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ ។ ព្រះរាជាណាចក្រ​កម្ពុជា​រក្សា​សិទ្ធិ​ទទួល​យក​ជំនួយ​បរទេស​ជា​​សម្ភារៈ​យោធា ​ អាវុធ​ គ្រាប់​រំសេវ​ ការ​ហ្វឹកហ្វឺន​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ជំនួយ​ផ្សេងៗ​ទៀត​ ដើម្បី​ការពារ​ខ្លួននិងធានា​សណ្ដាប់ធ្នាប់និង​សន្តិសុខសាធារណៈ​នៅផ្ទៃ​ក្នុង ​ប្រទេស ។
មាត្រា​ ៥៤​ ការ​ផលិត​ ការ​ប្រើប្រាស់​ ការ​រក្សា​ទុក​អាវុធ​បរមាណូ​ អាវុធ​គីមី​ ឬ​អាវុធ​វេត្រាណូ​ ត្រូវ​ហាមឃាត់​ដាច់​ខាត ។
មាត្រា​ ៥៥​  សន្ធិសញ្ញា​និង​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល ។

ចំពូក​ ៥​     សេដ្ឋកិច្ច​
មាត្រា​ ៥៦  ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច ​ទី​ផ្សារ ។ ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ​ នឹង​មាន​កំណត់​ក្នុង​ច្បាប់ ។
មាត្រា​ ៥៧​  ការ​យក​ពន្ធ​ដារ​នឹង​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រា​តែ​មាន​ច្បាប់​​អនុញ្ញាត ។ ថវិកា​ជាតិ​ត្រូវ​បាន​កំណត់​ឱ្យ​អនុវត្ត​តាម​ច្បាប់ ។ របប​គ្រប់គ្រង​រូបិយវត្ថុ​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ត្រូវ​កំណត់​ក្នុង​ច្បាប់ ។
មាត្រា​ ៥៨​  ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មាន​ជា​អាទិ៍​ ដីធ្លី​ ក្រោម​ដី​ ភ្នំ​ សមុទ្រ​ បាត​សមុទ្រ​ ក្រោម​បាត​សមុទ្រ​ ឆ្នេរ​សមុទ្រ​ អាកាស​ កោះ​ ទន្លេ​ ព្រែក​ ស្ទឹង​ បឹង​ ព្រៃឈើ​ ធនធាន​ធម្មជាតិ​ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌​ មូលដ្ឋាន​ការពារ​ប្រទេស​ សំណង់​ផ្សេងៗ​ទៀត​ ដែល​បាន​កំណត់​ថា​ជា​របស់​រដ្ឋ ។ ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់ ។
មាត្រា ៥៩  រដ្ឋ​ត្រូវ​រក្សា​ការពារ​បរិស្ថាន​និង​តុល្យភាព​នៃ​ ភោគទ្រព្យ​ធម្មជាតិ​ ហើយ​ត្រូវ​ចាត់​ចែង​ឱ្យ​មាន​ផែនការ​ច្បាស់លាស់​ក្នុង ​ការ​គ្រប់គ្រង​ មាន​ជា​អាទិ៍​ ដីធ្លី​ ទឹក​ អាកាស​ ខ្យល់​ ភូគព្ភសាស្ត្រ​ ប្រព័ន្ធ​អេកូឡូស៊ី​ រ៉ែ​ ថាមពល​ ប្រេង​កាត​និង​ឧស្ម័ន​ ថ្ម​និង​ខ្សាច់​ ត្បូង​ថ្ម​ ព្រៃឈើ​និង​អនុផល​ព្រៃឈើ​ពពួក​សត្វ​ព្រៃ​ មច្ឆជាតិ​ ធនធាន​ជលផល ។
មាត្រា​ ៦០​  ពលរដ្ឋ​មាន​សិទ្ធិ​លក់​ដូរ​ផលិតផល​របស់​ខ្លួន​ដោយ​ សេរី ។ ការ​តម្រូវ​ឱ្យ​លក់​ផលិតផល​ជូន​រដ្ឋ​ ឬ​ការ​យក​ភោគផល​ ឬ​ទ្រព្យសម្បត្តិ​ឯកជន​ទៅ​ប្រើប្រាស់​ ទោះបី​មួយ​រយៈពេល​ក៏​ដោយ​ ត្រូវ​ហាមឃាត់​ វៀរលែង​តែ​ក្នុង​ករណី​ពិសេស​ដែល​មាន​ច្បាប់​អនុញ្ញាត ។
មាត្រា​ ៦១​  រដ្ឋ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​កសិកម្ម​ សិប្បកម្ម​ ឧស្សាហកម្ម​ ចាប់​ពី​តំបន់​ដាច់​ស្រយាល​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នយោបាយ​ទឹក​ ភ្លើង​ ផ្លូវ​​ និង​​មធ្យោបាយ​ដឹកជញ្ជូន​ បច្ចេកទេស​ទំនើប​ និង​ប្រព័ន្ធ​ឥណទាន ។
មាត្រា​ ៦២​  រដ្ឋ​យក​ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត​ ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ​ សិប្បករ​ និង​ជួយ​រក​ទី​ផ្សារ​លក់​ផលិតផល ។
មាត្រា​ ៦៣  រដ្ឋ​យក​ចិត្ត​ទុកដាក់​គ្រប់គ្រង​ទី​ផ្សារ​ ជួយ​ឱ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ ។
មាត្រា​ ៦៤  រដ្ឋ​ហាមឃាត់​និង​ផ្ដន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ ដែល​នាំ​ចូល​ ផលិត​លក់​ដូរ​គ្រឿង​ញៀន​ ទំនិញ​ក្លែងក្លាយ​ហួស​រយៈ​ពេល​ប្រើ​ ដែល​ប៉ះពាល់​ដល់​សុខភាព​ អាយុ​ជីវិត​របស់​អ្នក​ប្រើ ។

ចំពូក​​ ៦     អប់រំ​ វប្បធម៌​ និង​សង្គម​កិច្ច​
មាត្រា​ ៦៥  រដ្ឋ​ត្រូវ​ការពារ​និង​លើក​ស្ទួយ​សិទ្ធិ​របស់​ ប្រជាពលរដ្ឋ​ ក្នុង​ការ​ទទួល​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​នៅ​គ្រប់​កម្រិត​និង​ត្រូវ​ចាត់ ​វិធានការ​គ្រប់​បែប​យ៉ាង​ជា​ជំហានៗ​ ដើម្បី​​ឱ្យ​ការ​អប់រំ​នេះ​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ។ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​វិស័យ​អប់រំ​កាយ​និង​កីឡា​ដែល​ជា​សុខុមាលភាព​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ។
មាត្រា​ ៦៦  រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញលេញ​និង​ឯកភាព​នៅ​ទូទាំង​ប្រទេស​ ដែល​ធានា​ឱ្យ​បាន​នូវ​គោលការណ៍​សេរីភាព​ខាង​សិក្សាធិការ​និង​គោលការណ៍​សមភាព ​ក្នុង​ការ​អប់រំ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​គ្រប់​រូប​មាន​ភព្វ​សំណាង​គ្រប់គ្រាន់​ ស្មើ​គ្នា​ក្នុង​ការ​កសាង​ជីវិត ។
មាត្រា​ ៦៧  រដ្ឋ​អនុវត្ត​កម្មវិធី​សិក្សា​និង​គោលការណ៍​ គរុកោសល្យ​ទំនើប​ រាប់​បញ្ចូល​ទាំង​បច្ចេកវិទ្យា​និង​ភាសាបរទេស ។ រដ្ឋ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​និង​ថ្នាក់​សិក្សា​សាធារណៈ​និង​ឯកជន​នៅ​ គ្រប់​ភូមិ​សិក្សា ។
មាត្រា​ ៦៨​  រដ្ឋ​ផ្ដល់​កិច្ចការ​អប់រំ​ផ្នែក​បឋម​និង​មធ្យម​ សិក្សា​នៅ​សាលារៀន​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ដោយ​ឥត​បង់ថ្លៃ។ ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​អប់រំ​យ៉ាង​តិច​​ប្រាំ​បួន​ឆ្នាំ ។ រដ្ឋ​ជួយ​ផ្សព្វផ្សាយ​និង​លើក​តម្កើង​សាលា​បាលី​និង​ពុទ្ធិក​សិក្សា ។
មាត្រា​ ៦៩​  រដ្ឋ​មាន​កាតព្វកិច្ច​ថែរក្សា​និង​ពង្រីក​វប្បធម៌​ ជាតិ ។ រដ្ឋ​មាន​កាតព្វកិច្ច​ការពារ​និង​ពង្រីក​ភាសា​ខ្មែរ​ឱ្យ​សមស្រប​នឹង​សេចក្ដី ​ត្រូវ​ការ ។ រដ្ឋ​មាន​កាតព្វកិច្ច​ថែរក្សា​និង​ការពារ​ប្រាសាទ​បុរាណ​ វត្ថុ​សិល្បៈ​បុរាណ​ និង​កែលម្អ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឡើង​វិញ ។
មាត្រា​ ៧០​  បទល្មើស​ទាំងឡាយ​ដែល​ប៉ះពាល់​ ឬ​ទាក់ទង​នឹង​បេតិកភណ្ឌ​វប្បធម៌​និង​បេតិកភណ្ឌ​សិល្បៈ​ ត្រូវ​ផ្ដន្ទាទោស​ជា​ទម្ងន់ ។
មាត្រា​ ៧១  បរិវេណ​បេតិកភណ្ឌ​ជាតិ​ ក៏​ដូច​​ជា​បេតិកភណ្ឌ​ដែល​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​ទុក​ជា​ តំបន់​អព្យាក្រឹត​ដែល​មិន​ឱ្យ​មាន​សកម្មភាព​យោធា ។
មាត្រា​ ៧២  សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា ។ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ការពារ​ជំងឺ​និង​ព្យាបាល​ជំងឺ ។ ប្រជារាស្ត្រ​ក្រីក្រ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​រោគ​ដោយ​ឥត​បង់ថ្លៃ​នៅ​ តាម​មន្ទីរពេទ្យ​​ គិលានដ្ឋាន​និង​មន្ទីរ​សម្ភព​សាធារណៈ ។ រដ្ឋ​រៀបចំ​ឱ្យ​មាន​គិលានដ្ឋាន​និង​មន្ទីរ​សម្ភព​ដល់​ជនបទ ។
មាត្រា​ ៧៣​  រដ្ឋ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​និង​មាតា ។ រដ្ឋ​រៀបចំ​ឱ្យ​មាន​ទារកដ្ឋាន​និង​ជួយ​ឧបត្ថម្ភ​នារី​ដែល​មាន​កូន​ច្រើន​ ក្នុង​បន្ទុក​ ហើយ​ឥត​ទី​ពឹង ។
មាត្រា​ ៧៤  រដ្ឋ​ជួយ​ឧបត្ថម្ភ​ជន​ពិការ​​និង​ដល់​គ្រួសារ​យុទ្ធជន​ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រទេស​ជាតិ ។
មាត្រា​ ៧៥​  រដ្ឋ​ចាត់​ចែង​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​ដល់​កម្មករ​និង​និយោជិត ។

ចំពូក​​ ៧​    រដ្ឋសភា
មាត្រា​ ៧៦  រដ្ឋ​សភា​មាន​សមាជិក​​តំណាងរាស្ត្រ​យ៉ាង​តិច​ ១២០​ រូប ។ តំណាងរាស្ត្រ​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​សកល​ ដោយ​សេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់ ។ តំណាងរាស្ត្រ​ អាច​ឈរ​ឈ្មោះ​បោះឆ្នោត​​សា​ជា​ថ្មី​បាន ។ អ្នក​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​ភេទ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ២៥​ ឆ្នាំ មាន​សញ្ជាតិ​ជា​​ខ្មែរ​តាំង​ពី​កំណើត ។ អង្គការ​​រៀបចំ​ការ​បោះឆ្នោត​ បែបបទ​​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ ត្រូវ​កំណត់​ក្នុង​ច្បាប់​បោះឆ្នោត ។
មាត្រា​ ៧៧​  តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ ជា​តំណាង​ប្រជាជាតិ​​ខ្មែរ​ទាំងមូល​ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ ។ អាណត្តិ​អាជ្ញា​បញ្ជា​ទាំងឡាយ​ ត្រូវ​​ទុក​ជា​មោឃៈ ។
មាត្រា​ ៧៨​  នីតិកាល​របស់​រដ្ឋ​សភា​មាន​កំណត់​ ៥​ឆ្នាំ​​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង ។ រដ្ឋសភា​មិន​អាច​ត្រូវ​​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ​ វៀរលែង​​តែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​ រយៈពេល​ ១២​ខែ ។ ក្នុង​ករណី​នេះ​ ព្រះមហាក្សត្រ​​ត្រូវ​រំលាយ​រដ្ឋសភា​ ក្រោយ​ពី​ព្រះ​អង្គ​ទ្រង់​បាន​ទទួល​ការ​ស្នើ​ពី​នាយករដ្ឋមន្ត្រី​និង​ បន្ទាប់​ពី​ទ្រង់​បាន​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា ។ ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​រដ្ឋ​សភា​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ រយៈពេល​ ៦០​ ថ្ងៃ​យ៉ាង​យូរ​ ចាប់​តាំង​​ពី​ថ្ងៃ​រំលាយ​រដ្ឋសភា​មក ។ ក្នុង​រយៈ​កាល​នេះ​ រាជរដ្ឋាភិបាល​​មាន​តែ​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​តែ​​ប៉ុណ្ណោះ ។ ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ដែល​មិន​​អាច​ធ្វើ​ការ​បោះឆ្នោត​កើត​ រដ្ឋសភា​អាច​ប្រកាស​បន្ត​នីតិកាល​​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​តាម​ សំណើ​របស់​ព្រះមហាក្សត្រ ។ ការ​ប្រកាស​បន្ត​នីតិកាល​របស់​រដ្ឋសភា​ត្រូវ​សម្រេច​ដោយ​មតិ​យល់​ព្រម​ពីរ​ ភាគ​បី​យ៉ាង​តិចនៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។
មាត្រា​ ៧៩  អាណត្តិ​នៃ​សមាជិក​រដ្ឋសភា​ មាន​វិសមិតភាព​ជាមួយ​ការ​បំពេញ​មុខងារ​​សាធារណៈ​ជា​សកម្ម​និង​ជា​មួយ​មុខងារ ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ វៀរលែង​តែ​ទៅ​បំពេញ​មុខងារ​ក្នុង​គណៈរដ្ឋមន្ត្រី​​នៃ​រាជរដ្ឋាភិបាល ។ ក្នុង​ករណី​នេះ​ សមាជិក​រដ្ឋសភា​រូប​នោះ​មាន​ឋានៈ​ជា​សមាជិក​រដ្ឋសភា​ធម្មតា​ ប៉ុន្តែ​មិន​ត្រូវ​មាន​មុខ​តំណែង​​អ្វី​ទាំងអស់​ក្នុង​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​និង​ក្នុង​គណៈ​កម្មការ​ផ្សេងៗ​នៃ​រដ្ឋសភា ។
មាត្រា​​ ៨០​  តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា ។ តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ​មិន​អាច​ត្រូវ​​បាន​ចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​ពី​បាន​សម្ដែង​យោបល់​ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ ។ ការ​ចោទ​ប្រកាន់​​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​​ សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​នឹង​អាច​ធ្វើ​​ទៅ​កើត​ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​​រដ្ឋសភា​ ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​ រដ្ឋសភា​ វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង ។ ក្នុង​ករណី​ខាង​ក្រោយ​នេះ​ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់​ដើម្បី​សម្រេច ។ សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ត្រូវ​​ដាក់​ ជូន​សម័យ​ប្រជុំ​រដ្ឋសភា​ខាង​មុខ​ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​​ភាគ ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល ។ ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល ។
មាត្រា ៨១​  រដ្ឋសភា​មាន​ថវិកា​ស្វយ័តសម្រាប់​ដំណើរ​ការ ។ តំណាងរាស្ត្រ​ត្រូវ​ទទួល​ប្រាក់​បំណាច់ ។
មាត្រា​ ៨២​ ថ្មី​  រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដម្បូង​ហុកសិប​ថ្ងៃ​ យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត​តាម​ការ​​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ ។ មុន​ចាប់​ផ្ដើម​​ការងារ​​របស់​ខ្លួន​ រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​​នៃ​អាណាត្តិ​របស់​សមាជិក​នីមួយៗ​​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​ នូវ​ប្រធាន​​ អនុប្រធាន​រដ្ឋសភា​ និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។ រដ្ឋសភា​ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុងដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន ​សមាជិក​រដ្ឋសភា​ទាំងមូល ។ តំណាងរាស្ត្រ​​ទាំងអស់​ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​កាន់​តំណែង​ដូច​ មាន​ខ្លឹមសារ​ចែង​ក្នុង​ ឧបសម្ព័ន្ធ​ទី​ ៥​ នៃ​រដ្ឋធម្មនុញ្ញ ។
មាត្រា​ ៨៣  រដ្ឋសភា​ប្រជុំ​ជា​សាមញ្ញពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។ សម័យ​ប្រជុំ​នីមួយៗ​មាន​ថិរវេលា​យ៉ាង​តិច​បី​ខែ ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​រដ្ឋសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ កោះ​​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ ។ ក្នុង​ករណី​នេះ​ របៀប​វារៈ​ជាក់លាក់​នៃ​សម័យ​ប្រជុំ​ជា​វិសាមញ្ញ​ត្រូវ​​ផ្សាយ​​ដល់​ ប្រជារាស្ត្រ​ជា​មួយ​នឹង​ថ្ងៃ​កំណត់​ប្រជុំ ។
មាត្រា​ ៨៤  នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ទទួល​ភារកិច្ច​ចាត់​ចែង​ការងារ ។ គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​រួម​មាន​ ប្រធាន​រដ្ឋសភា ​អនុប្រធាន​រដ្ឋសភា​ និង​ប្រធាន​គណៈកម្មការ​ទាំងអស់​របស់​រដ្ឋសភា ។
មាត្រា ៨៥​  សម័យ​ប្រជុំ​រដ្ឋសភា​ត្រូវ​ធ្វើ​នៅ​រាជធានី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សាល​ប្រជុំ​របស់​​ រដ្ឋសភា​ លើកលែង​តែ​មាន​ការ​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​ដោយ​កាលៈទេសៈ​ តម្រូវ ។ ក្រៅ​ពី​ករណី​ខាង​លើ​និង​ក្រៅ​ពី​កន្លែង​និង​ពី​កាល​បរិច្ឆេទ​ដែល​កំណត់​ ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​រដ្ឋសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ ហើយ​ជា​អសារ​សូន្យ​ពេញ​លក្ខណៈ ។
មាត្រា ៨៦​  ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​ អាសន្ន​ រដ្ឋសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ ។ រដ្ឋសភា​​មាន​សិទ្ធិ​សម្រេច​បញ្ចប់​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត ។ បើ​រដ្ឋសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​បរទេស​ចូល​មក​កាន់​កាប់​ទឹកដី​ ការ​ប្រកាស​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ ។ នៅ​ពេល​​ដែល​ប្រទេស​ជាតិ​ស្ថិត​​​ក្នុង​ភាព​អាសន្ន​​ រដ្ឋសភា​មិន​អាច​ត្រូវ​រម្លាយ​បាន​ឡើយ ។
មាត្រា ៨៧  ប្រធាន​រដ្ឋសភា​ដឹក​នាំ​អង្គ​ប្រជុំ​របស់​រដ្ឋសភា​ ទទួល​អាញ្ញត្តិ​ច្បាប់​និង​​សេចក្ដី​សម្រេច​ចិត្ត​ទាំងឡាយ​ដែល​រដ្ឋសភា​បាន​ អនុម័ត​រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​រដ្ឋសភា​និង​ចាត់ចែង​ ការ​ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​រដ្ឋសភា ។ ក្នុង​ករណី​ដែល​ប្រធាន​រដ្ឋសភា​មាន​ធុរៈ​មិន​អាច​​បំពេញ​មុខងារ​​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជំងឺ​ ឬ​បំពេញ​​មុខងារ​​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស អនុប្រធាន​រដ្ឋសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ជំនួស ។ ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​រដ្ឋសភា​លាលែង​ពី​មុខ​តំណែង​ ឬ​ទទួល​អនិច្ចកម្ម​ រដ្ឋសភា​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី ។
មាត្រា ៨៨​ ថ្មី​​  ការ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ ។ រដ្ឋសភា​អាច​ប្រជុំ​ជា​សម្ងាត់​បាន​តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ ឬ​ពី​សមាជិក​ចំនួន​​មួយ​ភាគ​ដប់​យ៉ាង​​តិច​ពី​ព្រះមហាក្សត្រ​ ឬ​ពី​នាយករដ្ឋមន្ត្រី ។ ការ​ប្រជុំ​រដ្ឋសភា​​នឹង​​យក​ជា​​ការ​បាន​ លុះ​ត្រា​តែ​មាន​៖
ក- កូរ៉ុម​លើស​ពី​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​​ទាំង​មូល​​សម្រាប់​ការ​ អនុម័ត​ ទាំង​ឡាយ​ណា​ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​ រដ្ឋសភា​ទាំងមូល ។
ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល​សម្រាប់​ការ​ អនុម័ត​ទាំងឡាយ​ណា​ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​ សមាជិក​រដ្ឋសភា​ទាំងមូល ។
មាត្រា ៨៩  តាម​ការ​សុំ​ពី​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ រដ្ឋសភា​អាច​​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្ដម​ណា​មួយ​មក​បំភ្លឺ​រដ្ឋសភា​ អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​ពិសេស ។
មាត្រា ៩០​ ថ្មី​  រដ្ឋសភា​ ជា​អង្គការ​​ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដូច​បាន​​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ ច្បាប់​ជា​ធរមាន ។ រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ ផែនការ​រដ្ឋ​ ការ​ឱ្យ​រដ្ឋ​ខ្ចី​ប្រាក់​ពី​គេ​ ការ​ឱ្យ​រដ្ឋ​ឱ្យ​ប្រាក់​គេ​ខ្ចី​ ការ​សន្យា​នានា​ ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​បង្កើត​ កែប្រែ​ ឬ​លុប​ចោល​ពន្ធដារ ។ រដ្ឋសភា​ឱ្យ​សេចក្ដី​យល់​ព្រម​ចំពោះ​គណនី​រដ្ឋបាល ។ រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​លើកលែង​​ទោស​ជា​ទូទៅ ។ រដ្ឋសភា​អនុម័ត​យល់​ព្រម​ ឬ​លុបចោល​សន្ធិសញ្ញា​ ឬ​អនុសញ្ញា​អន្តរជាតិ ។ រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រកាស​​សង្គ្រាម ។ ការ​អនុម័ត​ខាង​លើ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​ នៃ​​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល ។ រដ្ឋសភា​បោះឆ្នោត​​ទុក​ចិត្ត​​ដល់​រាជរដ្ឋាភិបាលតាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។
មាត្រា ៩១​ ថ្មី​​  សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ និង​នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់ ។ តំណាងរាស្ត្រ​​មាន​សិទ្ធិ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ប៉ុន្តែ​សំណើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​វិសោធនកម្ម​នោះ​សំដៅ​បន្ថយ​ប្រាក់​ចំណូល​សាធារណៈ​ ឬ​បន្ថែម​​បន្ទុក​លើ​ប្រជាពលរដ្ឋ ។
មាត្រា ៩២​  ការ​អនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា​ដែល​ផ្ទុយ​នឹង​ គោលការណ៍​រក្សា​ការពារ​ ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ​ ឬ​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ប្រទេស​ជាតិ​នឹង​ត្រូវ​ចាត់​ទុក​ជា​អាសារ​ សូន្យ ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អង្គការ​​តែ​មួយ​គត់​ដែល​មាន​​សមត្ថកិច្ច​​ សម្រេច​ពី​មោឃភាព​នេះ ។
មាត្រា ៩៣​ ថ្មី  ច្បាប់​​ដែល​រដ្ឋសភា​បាន​អនុម័ត​និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​រួច​ហើយ​ ហើយ​ត្រូវ​​​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​ប្រកាស​​​ឱ្យ​ប្រើ​ ត្រូវ​​ចូល​ជាធរមាន​​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ដប់​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​និង​នៅ​ទូទាំង​ប្រទេស​ក្នុង​​រយៈពេល​ម្ភៃ​ ថ្ងៃ​គត់​ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​ ។ ប៉ុន្តែ​បើ​ច្បាប់​នេះ​ បាន​ចែង​ថា​ជា​ការ​​ប្រញាប់​ ច្បាប់​នេះ​ត្រូវ​​ចូល​ជាធរមាន​​ភ្លាម​នៅ​ទូទាំង​ប្រទេស​ក្រោយ​ថ្ងៃ​ប្រកាស​ ឱ្យ​ប្រើ ។ ច្បាប់​ដែល​ព្រះមហាក្សត្រ​ទ្រង់​បាន​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ ត្រូវ​ចុះ​ក្នុង​រាជកិច្ច​និង​ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ទាន់​តាម​ ពេល​កំណត់​ខាង​លើ ។
មាត្រា ៩៤​  រដ្ឋសភា​​បង្កើត​គណៈកម្មការ​ផ្សេងៗ​ដែល​ចាំបាច់ ។ ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋសភា​នឹង​មាន​កំណត់​ក្នុង​បទបញ្ជា​ ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ។
មាត្រា ៩៥​  ក្នុង​ករណី​មាន​សមាជិក​រដ្ឋសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាស​ចាក​សមាជិក​ភាព​ដែល​កើត​មាន​ឡើង​ ៦​ខែ​ យ៉ាង​តិច​មុន​ចប់​នីតិកាល​ ត្រូវ​​ចាត់​ការ​ជ្រើស​តាំង​​ជំនួស​​សមាជិក​នោះ​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​និង​ក្នុង​ច្បាប់​បោះឆ្នោត ។
មាត្រា ៩៦​  តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​ រាជរដ្ឋាភិបាល ។ សំណួរ​នេះ​ត្រូវ​​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​ រដ្ឋសភា ។ ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប​​អាស្រ័យ​ដោយ​បញ្ហា​ដែល​​បាន​ចោទ​ឡើង​ ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​​របស់​មន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប ។ បើ​បញ្ហា​ពាក់ព័ន្ធ​​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​ នាយករដ្ឋមន្ត្រី​ ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន ។ ចម្លើយ​របស់​រដ្ឋមន្ត្រី​ ឬ​របស់​នាយករដ្ឋមន្ត្រី​អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់​ ឬ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ។ ចម្លើយ​ខាង​លើ​នេះ​​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រាំ​ពីរ​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​សំណួរ ។ ចំពោះ​ចម្លើយ​ផ្ទាល់​មាត់​ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឱ្យ​មាន​ ឬ​មិន​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល ។ បើ​គ្មាន​ការ​បើក​​ឱ្យ​ជជែក​ដេញដោល​ទេ​ នោះ​ចម្លើយ​របស់​ រដ្ឋមន្ត្រី​ ឬ​នាយករដ្ឋមន្ត្រី​​នឹង​បញ្ចប់​សំណួរ​តែ​ម្ដង ។ បើ​មាន​ការ​បើក​ឱ្យ​ជជែក​ដេញដោល​ ម្ចាស់​សំណួរ​ វាគ្មិន​ឯ​ទៀត​ និង​​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ ឬ​នាយករដ្ឋមន្ត្រី​អាច​ជជែក​ប្ដូរ​យោបល់​ក្នុង​រយៈពេល​ដែល​មិន​អាច​លើស​ពី​ មួយ​ពេល​ប្រជុំ​ឡើយ ។ រដ្ឋសភា​កំណត់​ទុក​ពេល​មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ការ​ឆ្លើយ​សំណួរ ។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ​ មិន​អាច​បើក​លទ្ធភាព​​ឱ្យ​មាន​ ការ​បោះឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ ។
មាត្រា ៩៧  គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​​ដែល​ពាក់ព័ន្ធ​នឹង​ វិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន ។
មាត្រា ៩៨ ថ្មី  រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​​ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំឡេង​​ ឆ្នោត​​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។ ញត្តិ​បន្ទោស​​រាជរដ្ឋាភិបាល​ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា​ដោយ​តំណាង​ រាស្ត្រ​ចំនួន​សាមសិប​នាក់​ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​បាន ។
មាត្រា ៩៦  តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​ រាជរដ្ឋាភិបាល ។ សំណួរ​នេះ​ត្រូវ​​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​ រដ្ឋសភា ។ ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប​​អាស្រ័យ​ដោយ​បញ្ហា​ដែល​​បាន​ចោទ​ឡើង​ ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​​របស់​មន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប ។ បើ​បញ្ហា​ពាក់ព័ន្ធ​​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​ នាយករដ្ឋមន្ត្រី​ ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន ។ ចម្លើយ​របស់​រដ្ឋមន្ត្រី​ ឬ​របស់​នាយករដ្ឋមន្ត្រី​អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់​ ឬ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ។ ចម្លើយ​ខាង​លើ​នេះ​​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រាំ​ពីរ​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​សំណួរ ។ ចំពោះ​ចម្លើយ​ផ្ទាល់​មាត់​ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឱ្យ​មាន​ ឬ​មិន​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល ។ បើ​គ្មាន​ការ​បើក​​ឱ្យ​ជជែក​ដេញដោល​ទេ​ នោះ​ចម្លើយ​របស់​ រដ្ឋមន្ត្រី​ ឬ​នាយករដ្ឋមន្ត្រី​​នឹង​បញ្ចប់​សំណួរ​តែ​ម្ដង ។ បើ​មាន​ការ​បើក​ឱ្យ​ជជែក​ដេញដោល​ ម្ចាស់​សំណួរ​ វាគ្មិន​ឯ​ទៀត​ និង​​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ ឬ​នាយករដ្ឋមន្ត្រី​អាច​ជជែក​ប្ដូរ​យោបល់​ក្នុង​រយៈពេល​ដែល​មិន​អាច​លើស​ពី​ មួយ​ពេល​ប្រជុំ​ឡើយ ។ រដ្ឋសភា​កំណត់​ទុក​ពេល​មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ការ​ឆ្លើយ​សំណួរ ។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ​ មិន​អាច​បើក​លទ្ធភាព​​ឱ្យ​មាន​ ការ​បោះឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ ។
មាត្រា ៩៧​  គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​​ដែល​ពាក់ព័ន្ធ​នឹង​ វិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន ។
មាត្រា ៩៨ ថ្មី  រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​​ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំឡេង​​ ឆ្នោត​​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។ ញត្តិ​បន្ទោស​​រាជរដ្ឋាភិបាល​ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា​ដោយ​តំណាង​ រាស្ត្រ​ចំនួន​សាមសិប​នាក់​ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​បាន ។


ចំពូក​ ៨​ ថ្មី​  ព្រឹទ្ធសភា​
មាត្រា ៩៩​ ថ្មី​​  ព្រឹទ្ធសភា​ជា​អង្គការ​ដែល​មាន​​អំណាច​​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​​របស់​ខ្លួន​ដូច​បាន​កំណត់​​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ ច្បាប់​ជា​ធរមាន ។ ព្រឹទ្ធសភា​មាន​សមាជិក​យ៉ាង​ច្រើន​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​​សមាជិក​ រដ្ឋសភា​ទាំងមូល ។ សមាជិក​ព្រឹទ្ធសភា​ត្រូវ​​ចាត់​តាំង​ខ្លះ​និង​ត្រូវ​​ជ្រើស​តាំង​​ដោយ​ការ​​ បោះឆ្នោត​អ​សកល​ខ្លះ ។ សមាជិក​ព្រឹទ្ធសភា​អាច​ត្រូវ​​បាន​ចាត់តាំង​​និង​ជ្រើស​តាំង​សា​ជា​ថ្មី​​ បាន ។ អ្នក​ដែល​មាន​​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​ គឺ​​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​​ភេទ​ដែល​មាន​សិទ្ធិ​​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ៤០​ឆ្នាំ​ មាន​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត ។

៚ ​មាត្រា ១០០​ ថ្មី
សមាជិក​ព្រឹទ្ធសភា​ចំនួន​​ ២​រូប​ ត្រូវ​បាន​ចាត់​តាំង​​ដោយ​ព្រះមហាក្សត្រ ។ សមាជិក​ព្រឹទ្ធសភា​ចំនួន​ ២​រូប​ត្រូវ​បាន​រដ្ឋសភា​​ជ្រើស​តាំង​តាម​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប ។ រីឯ​សមាជិក​ព្រឹទ្ធសភា​ឯ​ទៀត​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​​អសកល ។

៚ ​មាត្រា ១០១​ ថ្មី​
ការ​រៀបចំ​បែបបទ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​​ចាត់​តាំង​និង​ការ​ បោះឆ្នោត​​ជ្រើស​តាំង​សមាជិក​ ព្រឹទ្ធសភា​ ព្រម​ទាំង​ការ​កំណត់​អំពី​អ្នក​បោះឆ្នោត​អង្គ​បោះឆ្នោត​​និង​មណ្ឌល​បោះឆ្នោត ​ត្រូវ​ចែង​ក្នុង​ច្បាប់​មួយ ។

៚ ​​មាត្រា ១០២​ ថ្មី​
នីតិកាល​របស់​ព្រឹទ្ធសភា​មាន​កំណត់​ ៦​ឆ្នាំ​ ហើយ​ត្រូវ​ផុត​​កំណត់​នៅ​ពេល​ដែល​ព្រឹទ្ធសភា​ថ្មី​ចូល​កាន់​​តំណែង ។ ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ដែល​មិន​អាច​​បោះឆ្នោត​កើត​ ព្រឹទ្ធសភា​អាច​ប្រកាស​បន្ត​​នីតិកាល​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​តាម​ សំណើ​របស់​ព្រះមហាក្សត្រ ។ ការ​ប្រកាស​បន្ត​នីតិកាល​របស់​ព្រឹទ្ធសភា​ត្រូវ​សម្រេច​​ដោយ​មតិ​យល់​ព្រម​ ពីរ​ភាគ​បី​យ៉ាង​​តិច​នៃ​ចំនួន​​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។ ក្នុង​កាលៈទេសៈ​ដូច​បាន​​រៀបរាប់​ខាង​លើ​ ព្រឹទ្ធសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ ។ ព្រឹទ្ធសភា​មាន​សិទ្ធិ​សម្រេច​បញ្ចប់​​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត ។ បើ​ព្រឹទ្ធសភា​មិន​អាច​ប្រជុំ​បាន​ទេ​ដោយ​មូលហេតុ​ចាំបាច់​ជា​អាទិ៍​នៅ​ពេល​ ដែល​កម្លាំង​​​បរទេស​ចូល​មក​កាន់កាប់​ទឹកដី​ ការ​ប្រកាស​​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ ។

៚ មាត្រា ១០៣​ ថ្មី
អាណត្តិ​នៃ​សមាជិក​ព្រឹទ្ធសភា​មាន​វិសមិតភាព​ជាមួយ​​ការ​បំពេញ​មុខងារ​ សាធារណៈ​ជា​សកម្ម​ជាមួយ​មុខងារ​​ជា​តំណាងរាស្ត្រ​និង​ជា​មួយ​​មុខងារ​ជា​ សមាជិក​ស្ថាប័ន​ដទៃ​ទៀត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។

៚ មាត្រា ១០៤​ ថ្មី​
សមាជិក​ព្រឹទ្ធសភា​​មាន​អភ័យ​ឯកសិទ្ធិ​សភា ។ សមាជិក​ព្រឹទ្ធសភា​​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​បាន​ចោទប្រកាន់​ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ដោយ​ហេតុ​​ពី​បាន​សម្ដែង​​យោបល់​ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​​របស់​ខ្លួន​សោះ​ឡើយ ។ ការ​ចោទ​ប្រកាន់​ ការ​​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​ព្រឹទ្ធសភា​ នឹង​​អាច​ធ្វើ​​ទៅ​កើត​ លុះ​ត្រា​តែ​​មាន​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា​ ឬ​ពី​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ក្នុង​​ចន្លោះ​សម័យ​ ប្រជុំ​នៃ​ព្រឹទ្ធសភា​ វៀរលែង​​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ។ ក្នុង​ករណី​ចុង​ក្រោយ​នេះ​ ក្រសួង​​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ព្រឹទ្ធសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​​ជា​បន្ទាន់​ដើម្បី​ សម្រេច ។ សេចក្ដី​សម្រេច​​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ត្រូវ​​ ដាក់​ជូន​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ខាង​មុខដើម្បី​អនុម័ត​តាម​​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល ។ ក្នុង​ករណី​ទាំង​អស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា​​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​​បើ​ព្រឹទ្ធសភា​បាន​បញ្ចេញ​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​ បួន​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។

៚ មាត្រា ១០៥​ ថ្មី​
ព្រឹទ្ធសភា​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ ។ សមាជិក​ព្រឹទ្ធសភា​ត្រូវ​ទទួល​​ប្រាក់​បំណាច់ ។

៚ ​មាត្រា ១០៦​ ថ្មី
ព្រឹទ្ធសភា​​បើក​សម័យ​ប្រជុំ​ដម្បូង​ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​ បោះឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ ។ មុន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ ព្រឹទ្ធសភា​​ត្រូវ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​​របស់​សមាជិក​នីមួយៗ​និង​ ត្រូវ​​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​​នូវ​ប្រធាន​ អនុប្រធាន​ព្រឹទ្ធសភា និង​សមាជិក​ទាំងអស់​ នៃ​គណៈកម្មការ​នានា​របស់​ព្រឹទ្ធសភា​ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​ សមាជិក​​ព្រឹទ្ធសភា​ទាំង​​មូល ។ សមាជិក​​ព្រឹទ្ធសភា​ទាំងអស់​ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​​កាន់​តំណែង ​ដូច​មាន​ខ្លឹមសារ​​ចែង​ក្នុង​​ឧបសម្ព័ន្ធ​ទី​ ៧​ នៃ​រដ្ឋធម្មនុញ្ញ ។

៚ ​មាត្រា ១០៧​ ថ្មី
ព្រឹទ្ធសភា​ប្រជុំ​ជា​សាមញ្ញ​ពីរ​ដង​​ក្នុង​មួយ​ឆ្នាំ ។ សម័យ​ប្រជុំ​នីមួយៗ​មាន​ថិរវេលា​យ៉ាង​តិច​បី​ខែ ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ ព្រឹទ្ធសភា​កោះ​ប្រជុំ​ជា​វិសាមញ្ញ ។

៚ មាត្រា ១០៨​ ថ្មី​
នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​ព្រឹទ្ធសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​របស់​​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ ។

៚ ​មាត្រា ១០៩​ ថ្មី​
សម័យ​ប្រជុំ​ព្រឹទ្ធសភា​ត្រូវ​ធ្វើ​នៅ​រាជធានី​​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​​ក្នុង​សាល​ប្រជុំ​របស់​ព្រឹទ្ធសភា​ លើកលែង​តែ​​មាន​ការ​​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​​ដោយ​ កាលៈទេសៈ​តម្រូវ ។ ក្រៅ​ពី​​ករណី​ខាង​លើ​និង​ក្រៅ​ពី​កន្លែង​និង​កាល​បរិច្ឆេទ​ដែល​កំណត់​​ ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​ព្រឹទ្ធសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ ហើយ​អសារ​សូន្យ​ពេញ​លក្ខណៈ ។

៚ ​មាត្រា ១១០​ ថ្មី​
ប្រធាន​ព្រឹទ្ធសភា​​ដឹកនាំ​អង្គ​ប្រជុំ​របស់​ព្រឹទ្ធសភា​ទទួល​អាញត្តិ​ ច្បាប់​និង​សេចក្ដី​​សម្រេច​ចិត្ត​ទាំងឡាយ​​ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​ព្រឹទ្ធសភា​និង​ចាត់ចែង​ការ​ ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​ព្រឹទ្ធសភា ។ ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​មាន​ធុរៈ​មិន​អាច​បំពេញ​មុខងារ​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជំងឺ​ ឬ​បំពេញ​​មុខងារ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស​ ​អនុ​ប្រធាន​ព្រឹទ្ធសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ជំនួស ។ ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​ព្រឹទ្ធសភា​លាលែង​​ពី​មុខ​​តំណែង​ ឬ​ទទួល​​អនិច្ចកម្ម​ ព្រឹទ្ធសភា​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី ។

៚ ​មាត្រា ១១១​ ថ្មី
ការ​ប្រជុំ​ព្រឹទ្ធសភា​ត្រូវ​ធ្វើ​ជា​សាធារណៈ ។ ព្រឹទ្ធសភា​អាច​ប្រជុំ​សម្ងាត់​បាន​តាម​ការ​សុំ​ពី​ប្រធាន​ ឬ​ពី​​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ពី​ព្រះមហាក្សត្រ​ ពី​នាយករដ្ឋមន្ត្រី​​ ឬ​ពី​ប្រធាន​រដ្ឋសភា ។ ការ​ប្រជុំ​ព្រឹទ្ធសភា​នឹង​​យក​ជា​ការ​បាន​ លុះ​ត្រា​តែ​មាន​៖
ក-កូរ៉ុម​លើស​ពី​ពីរ​​ភាគ​បី​នៃ​ចំនួន​​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​​ សម្រាប់​​ការ​អនុម័ត​ទាំងឡាយ​ណា​ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ពីរ​ភាគ​ បី​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។
ខ-កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ សម្រាប់​​ការ​អនុម័ត​ទាំងឡាយ​ណា​ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដោយ​ ប្រៀប​ ឬ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។ ចំនួន​ស៓ឡេង​ដែល​តម្រូវ​សម្រាប់​រដ្ឋសភា​អនុម័ត​យល់​ព្រម​ហើយ​ដែល​មាន​កំណត់ ​ក្នុង​រដ្ឋធម្មនុញ្ញ​ត្រូវ​យក​មក​ប្រើ​សម្រាប់​ព្រឹទ្ធសភា​ផង​ដែរ ។

៚ ​​មាត្រា ១១២​ ថ្មី
ព្រឹទ្ធសភា​មាន​ភារកិច្ច​សម្របសម្រួល​ការងារ​រវាង​រដ្ឋសភា​និង​រដ្ឋាភិបាល ។

៚ មាត្រា​ ១១៣
ព្រឹទ្ធសភា​ ពិនិត្យ​ហើយ​ឱ្យ​យោបល់​ក្នុង​រយៈពេល​មួយ​ខែ​​យ៉ាង​យូរ​​លើ​សេចក្ដី​ ព្រាងច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់ដែល​រដ្ឋសភា​បាន​អនុម័ត​យល់​​ព្រម​លើក​ដម្បូង​រួច​ហើយ ព្រម​ទាំង​លើ​បញ្ហា​ទាំង​ពួងដែល​រដ្ឋសភា​បាន​ដាក់​ឱ្យ​ពិនិត្យ ។ បើ​ជា​ការ​ប្រញាប់​ រយៈពេល​នោះ​ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​តែ​ប្រាំ​ថ្ងៃ ។ បើ​ព្រឹទ្ធសភា​បាន​ឱ្យ​យោបល់​យល់​ព្រម​ ឬ​ពុំ​បាន​ឱ្យ​យោបល់​សោះ​ក្នុង​​រយៈពេល​ដែល​​មាន​កំណត់​ទុក​ហើយ​នោះ​ទេ​ ច្បាប់​ដែល​រដ្ឋសភា​​បាន​អនុម័ត​យល់​ព្រម​ហើយ​នោះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ ។ បើ​ព្រឹទ្ធសភា​សុំ​ឱ្យ​កែ​សម្រួល​សេចក្ដី​ព្រាងច្បាប់​ ឬ​សេចក្ដី​​ស្នើ​ច្បាប់​​នោះ​រដ្ឋសភា​​ត្រូវ​យក​មក​ពិចារណា​ភ្លាម​ជា​លើក​ទី ​ពីរ ។ រដ្ឋសភា​ត្រូវ​ពិនិត្យ​និង​សម្រេច​តែ​ត្រង់​បទប្បញ្ញត្តិ​ ឬ​ចំណុច​ណា​ដែល​​ព្រឹទ្ធសភា​សុំ​ឱ្យ​កែ​សម្រួល​ដោយ​បដិសេធ​ចោល​ទាំងមូល​ ឬ​ទុក​ជា​បាន​ការ​ខ្លះ ។ ការ​បង្វិល​ទៅ​បង្វិល​មក​រវាង​ព្រឹទ្ធសភា​​និង​រដ្ឋសភា​ត្រូវ​ធ្វើ​តែ​ក្នុង ​រយៈពេល​មួយ​ខែ ។ រយៈពេល​នេះ​ត្រូវ​​បន្ថយ​មក​ត្រឹម​ដប់​ថ្ងៃ​ បើ​ត្រូវ​ពិនិត្យ​សម្រេច​ពី​ថវិកា​ជាតិ​និង​ហិរញ្ញវត្ថុ​ ហើយ​មក​ត្រឹម​តែ​ពីរ​ថ្ងៃ​បើ​ជា​ការ​​ប្រញាប់ ។ បើ​រដ្ឋសភា​ទុក​ឱ្យ​ហួស​រយៈពេល​កំណត់​ ឬ​ពន្យារ​ពេល​​ដែល​កំណត់​ទុក​សម្រាប់​ពិនិត្យ​នោះ​ រយៈពេល​ជា​គោលការណ៍​សម្រាប់​រដ្ឋសភា​និង​ព្រឹទ្ធសភា​ត្រូវ​បន្ថែម​ឱ្យ​ស្មើ​ គ្នា​ដែរ ។ បើ​ព្រឹទ្ធសភា​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​នោះ​ជា​អសារ​បង់​ រដ្ឋសភា​មិន​អាច​នឹង​យក​​មក​ពិចារណា​ជា​លើក​ទី​ពីរ​បាន​មុន​រយៈពេល​មួយ​ខែ​ ទេ ។ រយៈពេល​នេះ​ ត្រូវ​បន្ថយ​មក​ត្រឹម​ដប់​ប្រាំ​ថ្ងៃ​បើ​ពិនិត្យ​ពី​ថវិកា​​ជាតិ​និង​ ហិរញ្ញវត្ថុ​ ហើយ​មក​ត្រឹម​តែ​​បួន​ថ្ងៃ​ បើ​ជា​ការ​ប្រញាប់ ។ ក្នុង​ការ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​​ជា​លើក​ទី​២​នេះ ​រដ្ឋសភា​ត្រូវ​អនុម័ត​ដោយ​វិធី​បោះ​ឆ្នោត​ចំហ​និង​យក​តាម​មតិ​ភាគ​ច្រើន​​ ដាច់​ខាត ។ សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​ណា​ដែល​​បាន​សម្រេច​ដូច​ខាង​លើ​នេះ​ហើយ​នោះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ ។

៚ មាត្រា ១១៤​ ថ្មី​
ព្រឹទ្ធសភា​បង្កើត​គណៈកម្មការ​ផ្សេងៗ​ដែល​ចាំបាច់ ។ ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ព្រឹទ្ធសភា​នឹង​កំណត់​ក្នុង​បទបញ្ជា​ ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធសភា ។ បទបញ្ជា​ផ្ទៃ​ក្នុង​នេះ​ត្រូវ​អនុម័ត​យល់​ព្រម​ដោយ​សំឡេង​​ភាគ​ច្រើន​ដាច់​ ខាត​នៃ​​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។

៚ មាត្រា ១១៥​ ថ្មី​
ក្នុង​ករណី​មាន​សមាជិក​ព្រឹទ្ធសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាសចាក​សមាជិកភាព​ដែល​កើត​មាន​ឡើង​​ប្រាំ​មួយ​ខែ​យ៉ាង​តិច​មុន​ចប់​ នីតិកាល​ ត្រូវ​ចាត់​តាំង​ ឬ​ជ្រើស​តាំង​ជំនួស​​សមាជិក​នោះ​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​បទ​បញ្ជា​ផ្ទៃ​ ក្នុង​នៃ​ព្រឹទ្ធសភានិង​ក្នុង​ច្បាប់​ស្ដី​ពី​ការ​ចាត់តាំង​និង​ការ​ បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ។


ចំពូក​​ ៩​ ថ្មី
​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា

៚ មាត្រា ១១៦​ ថ្មី​
ក្នុង​ករណី​ចាំបាច់​ រដ្ឋសភា​និង​ព្រឹទ្ធសភា​អាច​ប្រជុំ​រួម​គ្នា​ជា​សមាជ​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ ។

៚ មាត្រា ១១៧​ ថ្មី​
បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១១៦​ ថ្មី​ខាង​លើ​ ព្រម​ទាំង​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជ​នឹង​ត្រូវ​កំណត់​ក្នុង​ ច្បាប់​មួយ ។


ចំពូក​​ ៩​ ថ្មី
​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា

៚ មាត្រា ១១៦​ ថ្មី​
ក្នុង​ករណី​ចាំបាច់​ រដ្ឋសភា​និង​ព្រឹទ្ធសភា​អាច​ប្រជុំ​រួម​គ្នា​ជា​សមាជ​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ ។

៚ មាត្រា ១១៧​ ថ្មី​
បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១១៦​ ថ្មី​ខាង​លើ​ ព្រម​ទាំង​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជ​នឹង​ត្រូវ​កំណត់​ក្នុង​ ច្បាប់​មួយ ។


ចំពូក​​ ១០​ ថ្មី
​រាជរដ្ឋាភិបាល

៚ មាត្រា ១១៨​ ថ្មី​ (មាត្រា​ ៩៩​ ចាស់)
គណៈរដ្ឋមន្ត្រី​ ជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយ​រូប​អម​ដោយ​ ឧបនាយករដ្ឋមន្ត្រី​ ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​សមាជិក ។

៚ ​មាត្រា ១១៩​ ថ្មី​ (មាត្រា​ ១០០​ ចាស់)
តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ដោយ​មាន​មតិ​ឯកភាព​​ពី​អនុប្រធាន​ទាំងពីរ​នៃ ​រដ្ឋសភា​​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ក្នុង​​ចំណោម​តំណាងរាស្ត្រ​នៃ​ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​រាជរដ្ឋាភិបាល ។ វរជន​​ដែល​ត្រូវ​បាន​​ចាត់​តាំង​នេះ​ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ​ ឬ​ជា​​សមាជិក​គណបក្ស​តំណាង​​នៅ​ក្នុង​រដ្ឋសភា​ដែល​ផ្គូផ្គង​ឱ្យ​កាន់​តំណាង​ ​ផ្សេងៗ​ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា ។ កាល​បើ​រដ្ឋសភា​​បាន​បោះ​ឆ្នោត​ទុក​ចិត្ត​ហើយ​នោះ​ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល ។ មុន​ចូល​​កាន់​តំណែង​គណៈរដ្ឋមន្ត្រី​ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​ដូច​មាន​ ខ្លឹមសារ​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៦ ។

៚ មាត្រា ១២០​ ថ្មី​ (មាត្រា​ ១០១​ ចាស់) មុខងារ​នៃ​សមាជិក​រាជរដ្ឋាភិបាល​មាន​វិសមិតភាព​នឹង​សកម្មភាព​​ខាង​ វិជ្ជាជីវៈ​ផ្នែក​​ពាណិជ្ជកម្ម​ ឬ​ឧស្សាហកម្ម​ ហើយ​និង​ការ​កាន់​តំណែង​ណា​មួយ​ក្នុង​មុខងារ​​សាធារណៈ ។

៚ មាត្រា ១២១​ ថ្មី​ (មាត្រា​ ១០២​ ចាស់)
សមាជិក​ទាំងឡាយ​នៃ​រាជរដ្ឋាភិបាល​​ទទួល​ខុសត្រូវ​​រួម​គ្នា​ចំពោះ​ រដ្ឋសភា​ អំពី​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល ។ សមាជិក​មួយ​រូបៗ​នៃ​រាជរដ្ឋាភិបាល​ទទួល​ខុសត្រូវ​រៀង​ខ្លួន​​ចំពោះ​ នាយករដ្ឋមន្ត្រី​និង​ចំពោះ​រដ្ឋសភា​អំពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។

៚ មាត្រា ១២២​ ថ្មី​ (មាត្រា​ ១០៣​ ចាស់)
សមាជិក​ទាំងឡាយ​នៃ​រាជរដ្ឋាភិបាល​​មិន​អាច​យក​សំអាង​នៃ​សេចក្ដី​បង្គាប់​ ​ដោយ​លាយលក្ខណ៍​ អក្សរ​ ឬ​ដោយ​វាចា​អំពី​នរណា​មួយ​ដើម្បី​ដោះសា​ឱ្យ​រួច​ខ្លួន​ពី​ការ​ទទួល​​ ខុសត្រូវ​របស់​ខ្លួន​បាន​ឡើយ ។

៚ មាត្រា ១២៣​ ថ្មី​ (មាត្រា​ ១០៤​ ចាស់)
គណៈរដ្ឋមន្ត្រី​ត្រូវ​ប្រជុំ​រាល់​សប្ដាហ៍​ជា​ប្រជុំ​ធំ​ ឬ​ជា​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ ។ អង្គ​ប្រជុំ​ធំ​ត្រូវ​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី ។ នាយករដ្ឋមន្ត្រី​អាច​ប្រគល់​ភារកិច្ច​ជូន​ឧបនាយករដ្ឋមន្ត្រី​ ដឹក​នាំ​អង្គ​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ​បាន ។ កំណត់​ហេតុ​នៃ​អង្គ​ប្រជុំ​ទាំងអស់​របស់​គណៈរដ្ឋមន្ត្រី​ ត្រូវ​​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប ។

៚ មាត្រា ១២៤​ ថ្មី​ (មាត្រា​ ១០៥​ ចាស់)
នាយករដ្ឋមន្ត្រី​អាច​រំលែក​អំណាច​របស់​ខ្លួន​ឱ្យ​ទៅ​ឧបនាយករដ្ឋមន្ត្រី​ ឬ​សមាជិក​ណា​មួយ​នៃ​រាជរដ្ឋាភិបាល​បាន ។

៚ មាត្រា ១២៥​ ថ្មី​ (មាត្រា​ ១០៦​ ចាស់)
បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ចែង​ ក្នុង​រដ្ឋធម្មនុញ្ញ​នេះ ។ បើ​ការ​ទំនេរ​នេះ​ ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​​ចាត់​តាំង​នាយករដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះ​អាសន្ន ។


៚ មាត្រា ១២៦​ ថ្មី​ (មាត្រា​ ១០៧​ ចាស់)
សមាជិក​មួយ​រូបៗ​នៃ​រាជរដ្ឋាភិបាល​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន ។ ក្នុង​ករណី​នេះ​​និង​ក្នុង​ករណី​ធ្វើ​ខុស​ជា​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ ​របស់​ខ្លួន​ រដ្ឋសភា​​អាច​​សម្រេច​ប្ដឹង​​ទៅ​តុលាការ​មាន​សមត្ថកិច្ច ។ រដ្ឋសភា​សម្រេច​ក្នុង​រឿង​នេះ​ដោយ​វិធី​បោះឆ្នោត​ជា​សម្ងាត់​តាម​មតិ​ភាគ​ ច្រើន​ដាច់ខាត​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល ។

៚ មាត្រា ១២៧​ ថ្មី​ (មាត្រា​ ១០៨​ ចាស់)
ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ នឹង​ត្រូវ​​កំណត់​ក្នុង​ច្បាប់​មួយ ។


ចំពូក​​ ១១​ ថ្មី​
​អំណាច​តុលាការ​

៚ មាត្រា​ ១២៨​ ថ្មី​ (មាត្រា​ ១០៩​ ចាស់)
អំណាច​តុលាការ​ ជា​អំណាច​ឯករាជ្យ ។ អំណាច​តុលាការ​ ធានា​រក្សា​អនាគត​និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ។ អំណាច​តុលាការ​គ្រប​ដណ្ដប់​ទៅ​លើ​រឿង​ក្ដី​ទាំងអស់​ រួម​ទាំង​រឿង​ក្ដី​រដ្ឋបាល​ផង ។ អំណាច​នេះ​ត្រូវ​ប្រគល់​ឱ្យ​តុលាការ​កំពូល​និង​សាលា​ជម្រះ​ក្ដី​គ្រប់​ផ្នែក ​និង​គ្រប់​ជាន់​ថ្នាក់ ។

៚ មាត្រា​ ១២៩​ ថ្មី (មាត្រា​ ១១០​ ចាស់)
ការ​ជម្រះ​ក្ដី​ផ្ដល់​យុត្តិធម៌​ ត្រូវ​ធ្វើ​ក្នុង​នាម​ប្រជារាស្ត្រ​ខ្មែរ​តាម​នីតិវិធី​និង​ច្បាប់​ជា​ធរមាន ។ មាន​តែ​ចៅក្រម​ទេ​ដែល​មាន​សិទ្ធិ​ជម្រះ​ក្ដី ។​ ចៅក្រម​ត្រូវ​បំពេញ​ភារកិច្ច​នេះ​ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​និង​ឱ្យ​ អស់​ពី​ដួង​ចិត្ត​និង​សម្បជញ្ញៈ​របស់​ខ្លួន ។

៚ មាត្រា​ ១៣០​ ថ្មី (មាត្រា​ ១១១​ ចាស់)
គ្មាន​អង្គការ​ណាមួយ​នៃ​អំណាច​នីតិប្បញ្ញត្តិ​ ឬ​នីតិប្រតិបត្តិ​អាច​ទទួល​អំណាច​តុលាការ​អ្វី​បាន​ឡើយ ។

៚ មាត្រា​ ១៣១​ ថ្មី​ (មាត្រា​ ១១២​ ចាស់)
មាន​តែ​អង្គការ​អយ្យការ​ទេ​ ដែល​មាន​សិទ្ធិ​ធ្វើ​បណ្ដឹង​អាជ្ញា ។

៚ មាត្រា​ ១៣២​ (មាត្រា​ ១១៣​ ចាស់)
ព្រះមហាក្សត្រ​ទ្រង់ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ ។​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជួយ​ព្រះមហាក្សត្រ​ក្នុង​កិច្ចការ​នេះ ។

៚ មាត្រា​ ១៣៣​ ថ្មី​ (មាត្រា​ ១១៤​ ចាស់)
ចៅក្រម​មិន​អាច​ត្រូវ​គេ​ដក​ពី​មុខងារ​បាន​ទេ ។​ ប៉ុន្តែ​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រេច​ដាក់​វិន័យ​លើ​ចៅក្រម​ដែល​បាន​ ប្រព្រឹត្ត​ខុស ។

៚ មាត្រា​ ១៣៤​ ថ្មី​ (មាត្រា​ ១១៥​ ចាស់)
ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នឹង​ត្រូវ​បង្កើត​ដោយ​ច្បាប់​រៀបចំ​ អង្គការ​មួយ​ដែល​នឹង​កំណត់​សមាសភាព​និង​មុខងារ ។ ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ស្ថិត​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ ព្រះមហាក្សត្រ ។​ ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​អាច​ចាត់តាំង​ព្រះរាជ​តំណាង​ម្នាក់​របស់​ ព្រះអង្គ​ឱ្យ​ធ្វើ​ជា​អធិបតី​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ ។ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លើក​សេចក្ដី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ អំពី​ការ​តែងតាំង​ចៅក្រម​និង​ព្រះរាជអាជ្ញា​អម​សាលា​ជម្រះ​ក្ដី​ទាំងអស់ ។ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្នុង​មុខ​ការ​ដាក់​វិន័យ​ចំពោះ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ត្រូវ​ប្រជុំ​ក្រោម​អធិបតីភាព​នៃ​ប្រធាន​តុលាការ​កំពូល​ ឬ​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​អាស្រ័យ​ដោយ​ករណី​ទាក់ទង​នឹង​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា ។

៚ មាត្រា​ ១៣៥​ ថ្មី​ (មាត្រា​ ១១៦​ ចាស់)
លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា​និង​ការ​រៀបចំ​អង្គការ​តុលាការ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​ដោយ​ឡែក​ពី​គ្នា ។


ចំពូក​​ ១២​ ថ្មី​
​ក្រុមប្រឹក្សា​ធម្មនុញ្ញ

៚ មាត្រា​ ១៣៦​ ថ្មី
ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមត្ថកិច្ច​ធានា​ការពារ​ការ​គោរព​ រដ្ឋធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ​និង​សម្រេច​អំពី​ករណី​ វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​និង​ការ​ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

៚ មាត្រា​ ១៣៧​ ថ្មី (មាត្រា​ ១១៨ ចាស់)
ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមាជិក​ប្រាំ​បួន​រូប​ដែល​ទទួល​អាណត្តិ​ ប្រាំបួន​ឆ្នាំ ។​ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំនួន​មួយ​ភាគ​បី​ត្រូវ​ផ្លាស់​ថ្មី​ក្នុង​ រយៈ​ពេល​បី​ឆ្នាំ​ម្ដង​បី​ឆ្នាំ​ម្ដង ។​ សមាជិក​បី​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្របី​រូប​ត្រូវ​ជ្រើសតាំង​ដោយ​ រដ្ឋសភា​ ហើយ​បី​រូប​ទៀត​ត្រូវ​តែងតាំង​ដោយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។ ប្រធាន​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ។​ ប្រធាន​មាន​សំឡេង​​ឧត្ដមានុភាព​ក្នុង​ករណី​បែក​សំឡេង​​ជា​ពីរ​ស្មើ​គ្នា ។

៚ មាត្រា​ ១៣៨​ ថ្មី (មាត្រា​ ១១៩​ ចាស់)
សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​ឥស្សរជន​​ ដែល​មាន​សញ្ញាបត្រ​ចាប់​ពី​ឧត្ដម​សិក្សា​ទៅ​ ខាង​ច្បាប់​ ខាង​រដ្ឋបាល​ ខាង​ការទូត​ ឬ​ខាង​សេដ្ឋកិច្ច​ ហើយ​មាន​ពិសោធន៍​ច្រើន​ក្នុង​ការងារ ។

៚ មាត្រា​ ១៣៩​ ថ្មី
មុខងារ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​វិសមិតភាព​នឹង​មុខងារ​សមាជិក ​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ សមាជិក​រាជរដ្ឋាភិបាល​ ចៅក្រម​ក្នុង​តំណែង​ ការ​កាន់​តំណែង​ណាមួយ​ក្នុង​មុខងារ​សាធារណៈ​ ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ប្រធាន​ ឬ​អនុប្រធាន​សហជីព ។

៚ មាត្រា​ ១៤០​ ថ្មី
ព្រះមហាក្សត្រ​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ប្រធាន​ព្រឹទ្ធសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន​អាច​បញ្ជូន​ច្បាប់​ដែល​រដ្ឋសភា​បាន​ អនុម័ត​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ច្បាប់​នោះ​ត្រូវ​ប្រកាស​ឱ្យ​ប្រើ ។ បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា​ និង​ច្បាប់​រៀបចំ​អង្គការ​ទាំងឡាយ​ ត្រូវ​តែ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ប្រកាស​ឱ្យ​ប្រើ ។​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​សម្រេច​ក្នុង​រយៈពេល​ សាមសិប​ (៣០)​ ថ្ងៃ​យ៉ាង​យូរ​ ថា​តើ​ច្បាប់​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​និង​បទបញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធសភា ​ខាង​លើ​ស្រប​ ឬ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ។

៚ មាត្រា​ ១៤១​ ថ្មី
ក្រោយ​ពី​ច្បាប់​ណា​មួយ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ ព្រះមហាក្សត្រ​ ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា​ នាយក​រដ្ឋមន្ត្រី​ សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ឬ​តុលាការ​អាច​សុំ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​អំពី​ធម្មនុញ្ញ​ភាព ​នៃ​ច្បាប់ ​នោះ ។ ប្រជារាស្ត្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​បាន​ តាម​រយៈ​តំណាងរាស្ត្រ​ ឬ​ប្រធាន​រដ្ឋសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ ឬ​ប្រធាន​ព្រឹទ្ធសភា​ដូច​មាន​ចែង​ក្នុង​វាក្យខណ្ឌ​ខាងលើ ។

៚ មាត្រា​ ១៤២ ថ្មី (មាត្រា​ ១២៣​ ចាស់)
បទប្បញ្ញត្តិ​ក្នុង​មាត្រា​ណា​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា​ មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ មិន​អាច​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ​ ឬ​យក​ទៅ​អនុវត្ត​បាន​ឡើយ ។ សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា ។

៚ មាត្រា​ ១៤៣​ ថ្មី (មាត្រា​ ១២៤​ ចាស់)
ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​សេចក្ដី​ស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ។

៚ មាត្រា​ ១៤៤​ ថ្មី (មាត្រា​ ១២៥​ ចាស់)
ច្បាប់​រៀបចំ​អង្គការ​មួយ​នឹង​កំណត់​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ។


ចំពូក​​ ១៣​ ថ្មី
​ការ​គ្រប់គ្រង​រដ្ឋបាល

៚ មាត្រា​ ១៤៥​ ថ្មី​
ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ជា​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់ ។

៚ មាត្រា​ ១៤៦​ ថ្មី​
រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ត្រូវ​គ្រប់​គ្រង​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​រៀប​ចំ​អង្គការ ។


ចំពូក​​ ១៤​ ថ្មី
​សមាជជាតិ

៚ មាត្រា​ ១៤៧ ថ្មី (មាត្រា​ ១២៨​ ចាស់)
សមាជជាតិ​បើក​ឱ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​អំពី​កិច្ច​ការ​ផ្សេងៗ​ ដែល​ជា​ប្រយោជន៍​ជាតិ​និង​លើក​បញ្ហា​និង​សំណូម​ពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ ។ ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​សមាជជាតិ ។

៚ មាត្រា​ ១៤៨​ ថ្មី (មាត្រា​ ១២៩​ ចាស់)
សមាជជាតិ​ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើម​ខែ​ធ្នូ​ តាម​ការ​កោះ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី ។ សមាជជាតិ​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ ។

៚ មាត្រា​ ១៤៩​ ថ្មី
សមាជជាតិ​អនុម័ត​សំណូមពរ​ជូន​ព្រឹទ្ធសភា​ ជូន​រដ្ឋសភា​ និង​ជូន​រដ្ឋ​អំណាច​ពិចារណា ។ ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជជាតិ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់ ​មួយ ។


ចំពូក​​ ១៥​ ថ្មី
​ការ​អនុភាព​ ការ​សើរើ​ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

៚ មាត្រា​ ១៥០​ ថ្មី (មាត្រា​ ១៣១​ ចាស់)
រដ្ឋធម្មនុញ្ញ​នេះ​ ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ច្បាប់​និង​សេចក្ដី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ត្រូវ​ស្រប​ នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត ។

៚ មាត្រា​ ១៥១​ ថ្មី (មាត្រា​ ១៣២​ ចាស់)
ការ​ផ្ដើម​គំនិត​សើរើ​ ឬ​ការ​ផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ ព្រះមហាក្សត្រ​ របស់​នាយករដ្ឋមន្ត្រី​ និង​របស់​ប្រធាន​រដ្ឋសភា​តាម​សេចក្ដី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។ ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ធ្វើ​ឡើង​ដោយ​ច្បាប់​ធម្មនុញ្ញ​មួយ​ដែល​ អនុម័ត​ដោយ​រដ្ឋសភា​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ ទាំងមូល ។

៚ មាត្រា​ ១៥២​ ថ្មី (មាត្រា​ ១៣៣​ ចាស់)
ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នៅ​ពេល​ប្រទេស​ ជាតិ​ឋិត​ក្នុង​ភាព​អាសន្ន​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៨៦ ។

៚ មាត្រា​ ១៥៣​ ថ្មី (មាត្រា​ ១៣៤​ ចាស់)
ការ​សើរើ​ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មិន​អាច​ធ្វើ​បាន​ឡើយ​ កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ។


ចំពូក​​ ១៦​ ថ្មី
​អន្តរប្បញ្ញត្តិ

៚ មាត្រា​ ១៥៤​ ថ្មី រដ្ឋធម្មនុញ្ញ​នេះ​ក្រោយ​ពី​បាន​ទទួល​ការ​អនុម័ត​ត្រូវ​បាន​ប្រកាស​ឱ្យ​ចូល​ ជា​ធរមាន​ភ្លាម​ដោយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

៚ មាត្រា​ ១៥៥​ ថ្មី (មាត្រា​ ១៣៦​ ចាស់)
ក្រោយ​ពេល​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ សភា​ធម្មនុញ្ញ​ត្រូវ​ក្លាយ​ទៅ​ជា​រដ្ឋសភា ។ បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា​ត្រូវ​ចូល​ជា​ធរមាន​ក្រោយ​ទទួល​បាន​ការ​ អនុម័ត​ពី​រដ្ឋសភា ។ ក្នុង​ករណី​ដែល​រដ្ឋសភា​មិន​ទាន់​ចាប់​ដំណើរ​ការ​បាន​ ប្រធាន​ អនុ​ប្រធាន​ទី​មួយ​និង​អនុប្រធាន​ទី​ពីរ​នៃ​សភា​ធម្មនុញ្ញ​នឹង​ចូលរួម​បំពេញ ​ភារកិច្ច​ក្នុង​ក្រុមប្រឹក្សា​រាជសម្បត្តិ​ បើ​សភាពការណ៍​ក្នុង​ប្រទេស​ទាមទារ ។

៚ មាត្រា​ ១៥៦​ ថ្មី
ក្រោយ​រដ្ឋធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ ព្រះមហាក្សត្រ​ជ្រើស​តាំង​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​មាត្រា​ ១៣​ ថ្មី​ និង​ ១៤ ។

៚ មាត្រា​ ១៥៧​ ថ្មី នីតិកាល​ទី​ ១​ នៃ​ព្រឹទ្ធសភា​មាន​កំណត់​ ៥​ឆ្នាំ​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ព្រឹទ្ធសភា​ថ្មី​ចូល​កាន់​តំណែង ។​ សម្រាប់​នីតិកាល​ទី​ ១​ នៃ​ព្រឹទ្ធសភា៖
- សមាជិក​ព្រឹទ្ធសភា​មាន​ចំនួន​សរុប​ហុកសិប​មួយ​រូប ។
- ព្រះមហាក្សត្រ​ទ្រង់​តែង​តាំង​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ព្រម​ទាំង​ប្រធាន​អនុប្រធាន​ទី​ ១​ អនុប្រធាន​ទី​ ២​ នៃ​ព្រឹទ្ធសភា ។
- សមាជិកដទៃ​ទៀត​នៃ​ព្រឹទ្ធសភា​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​ប្រធាន​ព្រឹទ្ធសភា​និង​ ប្រធាន​រដ្ឋសភា​ ក្នុង​ចំណោម​សមាជិក​នៃ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ។
- កិច្ច​ប្រជុំ​ជា​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ត្រូវ​ដឹកនាំ​ដោយ​សហប្រធាន ។

៚ មាត្រា​ ១៥៨​ ថ្មី (មាត្រា​ ១៣៩​ ចាស់)
ច្បាប់​និង​លិខិត​បទដ្ឋាន​ទាំងអស់​នៅ​កម្ពុជា​ដែល​ធានា​ការពារ​បាន​នូវ​ ទ្រព្យសម្បត្តិ​រដ្ឋ​ សិទ្ធិ​ សេរីភាព​ និង​ទ្រព្យសម្បត្តិ​ត្រឹមត្រូវ​តាម​ច្បាប់​របស់​បុគ្គល​និង​ដែល​សមស្រប​នឹង​ ប្រយោជន៍​ជាតិ​ត្រូវ​មាន​អានុភាព​អនុវត្ត​បន្ត​ទៅ​មុខ​ទៀត​រហូត​ដល់​មាន​ អត្ថបទ​ថ្មី​មក​កែប្រែ​ ឬ​លុប​ចោល ​លើក​លែង​តែ​បទប្បញ្ញត្តិ​ណា​ដែល​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នេះ ។ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​បាន​សភា​ធម្មនុញ្ញ​អនុម័ត​នៅ​រាជធានី​ភ្នំពេញថ្ងៃ​ ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ នា​សម័យ​ប្រជុំ​លើក​ទី​ ២ ៕៚

1 comment :

  1. ដំណឹងល្អសម្រាប់អ្នករាល់គ្នា

    ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

    ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

    ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

    អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

    ReplyDelete