● រដ្ឋធម្មនុញ្ញកម្ពុជា
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
|
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ។ រាល់ច្បាប់និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវ អនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់និងឯកសារ
គតិយុត្តទាំងនោះនឹងអធមនុញ្ញភាព ។ ដោយយល់ពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាសេនាធិការលើការងាររដ្ឋបាល គតិយុត្ត បច្ចេកទេសរបស់ព្រឹទ្ធសភា រួមជាមួយទីប្រឹក្សាច្បាប់ជាន់ខ្ពស់អមព្រឹទ្ធសភា បានផ្ដួចផ្ដើមគំនិតចងក្រងប្រកបដោយការសម្រិតសម្រាំងយ៉ាងហ្មត់ចត់ ដោយបានរួមបញ្ចូលវិសោធនកម្មទាំងអស់ ។ គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។ គិតមកដល់ត្រឹមខែមីនា ឆ្នាំ២០០៨ មានវិសោធនកម្ម ៦លើក (ខែកក្កដា ឆ្នាំ១៩៩៤ ខែមីនា ឆ្នាំ១៩៩៩ ខែកក្កដា ឆ្នាំ២០០១ ខែមិថុនា ឆ្នាំ២០០៥ ខែមីនា ឆ្នាំ២០០៦ និងខែកុម្ភៈ ឆ្នាំ២០០៨) ត្រូវបានធ្វើនិងប្រកាសឱ្យប្រើប្រាស់ ។ ដោយឡែក ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃ ស្ថាប័នជាតិ ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រា គឺមាត្រា ៦ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែកចេញជា ១៦ ចំពូក ត្រូវនឹង ១៥៨ មាត្រាគឺ៖
ចំពូក ១ អធិបតេយ្យ
មាត្រា១ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងតាមលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ។
មាត្រា ២ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុង ផែនទីខ្នាត ១/១០០ ០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩ ។
មាត្រា ៣ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន ។
មាត្រា ៤ បាវចនានៃព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ ។
មាត្រា ៥ ភាសានិងអក្សរ ដែលប្រើជាផ្លូវការ គឺភាសានិងអក្សរខ្មែរ ។
មាត្រា ៦ ភ្នំពេញ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ១ ២ និង ៣ ។
ចំពូក ២ ព្រះមហាក្សត្រ
មាត្រា ៧ ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ។
មាត្រា ៨ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងការ គោរពសន្ធិសញ្ញាអន្តរជាតិ ។
មាត្រា ៩ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ ។
មាត្រា ១០ របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ ។
មាត្រា ១១ ថ្មី ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខ រដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុង ឋានៈជា ព្រះរាជានុសិទ្ធិ ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជា ប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ដូចមានចែងក្នុងវាក្យខណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ ។ តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ នេះអាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ៖
ក- អនុប្រធានទី ១ ព្រឹទ្ធសភា
ខ- អនុប្រធានទី ១ រដ្ឋសភា
គ- អនុប្រធានទី ២ ព្រឹទ្ធសភា
ឃ- អនុប្រធានទី ២ រដ្ឋសភា ។
មាត្រា ១២ ថ្មី នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រក្នុងពេលព្រះអង្គចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី ។
មាត្រា ១៣ ថ្មី ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយ ក្រុមប្រឹក្សារាជ្យសម្បត្តិ ។ សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន៖ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនិងគណៈធម្មយុត្តិកនិកាយ អនុប្រធានទី ១និងអនុប្រធានទី ២ ព្រឹទ្ធសភា អនុប្រធានទី ១និងអនុប្រធានទី ២ រដ្ឋសភា ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិនឹងមាន កំណត់ក្នុងច្បាប់មួយ ។
មាត្រា ១៤ ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃ ព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ ។ មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤ ។
មាត្រា ១៥ ព្រះជាយានៃព្រះមហាក្សត្រមានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ១៦ ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ ។ ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបម្រើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និងជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការនិងការ ទូត ។
មាត្រា ១៧ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត ។
មាត្រា ១៨ ថ្មី ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភានិងរដ្ឋសភាដោយ ព្រះរាជសារ ។ ព្រះរាជសារនេះ ព្រឹទ្ធសភានិងរដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយ ។
មាត្រា ១៩ ថ្មី ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រីនិងទ្រង់តែងតាំង គណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី ។
មាត្រា ២០ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយ ទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ ។
មាត្រា ២១ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិលនិងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញនិងពេញសមត្ថភាព ។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬដកចៅក្រមផ្នែកយុត្តាធិការ ។
មាត្រា ២២ ថ្មី នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ។
មាត្រា ២៣ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ ។
មាត្រា ២៤ ថ្មី ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្ដមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភានិងព្រឹទ្ធសភា ។
មាត្រា ២៥ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ២៦ ថ្មី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញានិងអនុសញ្ញា អន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញានិងអនុសញ្ញាទាំងនេះក្រោយបាន ទទួលការអនុម័តយល់ព្រមពីរដ្ឋសភានិងព្រឹទ្ធសភា ។
មាត្រា ២៧ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោស ។
មាត្រា ២៨ ថ្មី ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និងទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី ។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ ។
មាត្រា ២៩ ថ្មី ព្រះមហាក្សត្រ ទ្រង់បង្កើតនិងប្រទានគ្រឿងឥស្សរិយយសជាតិ ។ ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធានិងស៊ីវិលតាមច្បាប់កំណត់ ។
មាត្រា ៣០ ថ្មី ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជា ប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី ។
ចំពូក ៣ សិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋ
មាត្រា ៣១ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
មាត្រា ៣២ ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ។ ទោសប្រហារជីវិត មិនត្រូវឱ្យមានឡើយ ។
មាត្រា ៣៣ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ ។ ការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់ ។
មាត្រា ៣៤ ថ្មី ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិ បោះឆ្នោតនិងអាចឈរឈ្មោះឱ្យគេបោះឆ្នោត ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំមានសិទ្ធិបោះឆ្នោត ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា ។ បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៣៥ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។
មាត្រា ៣៦ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្ដីត្រូវការរបស់សង្គម ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា ។ ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃ ដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គមនិងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់ ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីពនិងចូលជាសមាជិកសហជីពនេះ ។ ការរៀបចំនិងការ ប្រព្រឹត្តទៅនៃសហជីពនឹងមានកំណត់ក្នុងច្បាប់ ។
មាត្រា ៣៧ សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ។
មាត្រា ៣៨ ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូប រាងកាយបុគ្គលណាមួយឡើយ ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់ ។ ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ ។ វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ ។
មាត្រា ៣៩ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា ឬប្ដឹងទារសំណងជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ ។ ការដោះស្រាយបណ្ដឹងតវ៉ានិងសំណងជួសជុលការខូចខាត ជាសមត្ថកិច្ចរបស់តុលាការ ។
មាត្រា ៤០ សេរីភាពក្នុងការដើរឆ្ងាយជិតនិងតាំងទីលំនៅ ក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព ។ ប្រជាពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅនៅប្រទេសក្រៅ ឬវិលត្រឡប់មកវិញបាន ។ ការរក្សាសិទ្ធិមិនឱ្យរំលោភលើលំនៅឋាននិងអាថ៌កំបាំងនៃការឆ្លើយ ឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និងតាមទូរសព្ទ ត្រូវបានធានា ។ ការឆែកឆេរលំនៅឋាន សម្ភារៈ វត្ថុ និងលើរូបបុគ្គល ត្រូវធ្វើឱ្យស្របនឹងបញ្ញត្តិច្បាប់ ។
មាត្រា ៤១ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ របស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់ ។
មាត្រា ៤២ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិង គណបក្សនយោបាយ ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ ។ ប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្ដាប់ធ្នាប់សង្គម ។
មាត្រា ៤៣ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ ។ សេរីភាពខាងជំនឿនិងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។
មាត្រា ៤៤ ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិលើដីធ្លី ។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើក្នុងករណីដែលច្បាប់បាន បញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យនិងយុត្តិធម៌ ។
មាត្រា ៤៥ ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល ។ ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាមឃាត់ ។ បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍និងគ្រួសារ ។ អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់និងតាម គោលការណ៍ស្មគ្រចិត្ត ប្ដីមួយ ប្រពន្ធមួយ ។
មាត្រា ៤៦ អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់ ។ ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌ ។ នារីមានសិទ្ធិឈប់សម្រាកនៅពេលសម្រាលកូនដោយទទួលប្រាក់បៀវត្សនិង ដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារនិងអត្ថប្រយោជន៍ សង្គមផ្សេងៗទៀត ។ រដ្ឋនិងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទ ដែលគ្មានទីពឹងបានទទួលការឧបត្ថម្ភ ដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ ។
មាត្រា ៤៧ មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សានិង អប់រំកូនឱ្យទៅជាពលរដ្ឋល្អ ។ កូនមានករណីយកិច្ចចិញ្ចឹមនិងបីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ ។
មាត្រា ៤៨ រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាមនិងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ ។ រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំនិងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ ។
មាត្រា ៤៩ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់ ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ។ កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់ ។
មាត្រា ៥០ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៍ អធិបតេយ្យជាតិនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្តិសាធារណៈនិង កម្មសិទ្ធិស្របច្បាប់របស់ឯកជន ។
ចំពូក ៤ របបនយោបាយ
មាត្រា ៥១ ថ្មី ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស ។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្ដី ។ អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
មាត្រា ៥២ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយ បង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅនិងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ ។
មាត្រា ៥៣ ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ច នូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក ។ ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធីនិងគោរពផលប្រយោជន៍ផងគ្នាទៅវិញមក ។ ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ ។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើ ទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ ។ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានាសណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈនៅផ្ទៃក្នុង ប្រទេស ។
មាត្រា ៥៤ ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ ត្រូវហាមឃាត់ដាច់ខាត ។
មាត្រា ៥៥ សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល ។
ចំពូក ៥ សេដ្ឋកិច្ច
មាត្រា ៥៦ ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ច ទីផ្សារ ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់ ។
មាត្រា ៥៧ ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមានច្បាប់អនុញ្ញាត ។ ថវិកាជាតិត្រូវបានកំណត់ឱ្យអនុវត្តតាមច្បាប់ ។ របបគ្រប់គ្រងរូបិយវត្ថុនិងប្រព័ន្ធហិរញ្ញវត្ថុ ត្រូវកំណត់ក្នុងច្បាប់ ។
មាត្រា ៥៨ ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់រដ្ឋ ។ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់ ។
មាត្រា ៥៩ រដ្ឋត្រូវរក្សាការពារបរិស្ថាននិងតុល្យភាពនៃ ភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឱ្យមានផែនការច្បាស់លាស់ក្នុង ការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាតនិងឧស្ម័ន ថ្មនិងខ្សាច់ ត្បូងថ្ម ព្រៃឈើនិងអនុផលព្រៃឈើពពួកសត្វព្រៃ មច្ឆជាតិ ធនធានជលផល ។
មាត្រា ៦០ ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយ សេរី ។ ការតម្រូវឱ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយ ត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាត ។
មាត្រា ៦១ រដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន ។
មាត្រា ៦២ រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ។
មាត្រា ៦៣ រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ ។
មាត្រា ៦៤ រដ្ឋហាមឃាត់និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណា ដែលនាំចូល ផលិតលក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើ ។
ចំពូក ៦ អប់រំ វប្បធម៌ និងសង្គមកិច្ច
មាត្រា ៦៥ រដ្ឋត្រូវការពារនិងលើកស្ទួយសិទ្ធិរបស់ ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិតនិងត្រូវចាត់ វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប ។ រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយនិងកីឡាដែលជាសុខុមាលភាព របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។
មាត្រា ៦៦ រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញនិងឯកភាពនៅទូទាំងប្រទេស ដែលធានាឱ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការនិងគោលការណ៍សមភាព ក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភព្វសំណាងគ្រប់គ្រាន់ ស្មើគ្នាក្នុងការកសាងជីវិត ។
មាត្រា ៦៧ រដ្ឋអនុវត្តកម្មវិធីសិក្សានិងគោលការណ៍ គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យានិងភាសាបរទេស ។ រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សានិងថ្នាក់សិក្សាសាធារណៈនិងឯកជននៅ គ្រប់ភូមិសិក្សា ។
មាត្រា ៦៨ រដ្ឋផ្ដល់កិច្ចការអប់រំផ្នែកបឋមនិងមធ្យម សិក្សានៅសាលារៀនសាធារណៈសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតបង់ថ្លៃ។ ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ ។ រដ្ឋជួយផ្សព្វផ្សាយនិងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ។
មាត្រា ៦៩ រដ្ឋមានកាតព្វកិច្ចថែរក្សានិងពង្រីកវប្បធម៌ ជាតិ ។ រដ្ឋមានកាតព្វកិច្ចការពារនិងពង្រីកភាសាខ្មែរឱ្យសមស្របនឹងសេចក្ដី ត្រូវការ ។ រដ្ឋមានកាតព្វកិច្ចថែរក្សានិងការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ ។
មាត្រា ៧០ បទល្មើសទាំងឡាយដែលប៉ះពាល់ ឬទាក់ទងនឹងបេតិកភណ្ឌវប្បធម៌និងបេតិកភណ្ឌសិល្បៈ ត្រូវផ្ដន្ទាទោសជាទម្ងន់ ។
មាត្រា ៧១ បរិវេណបេតិកភណ្ឌជាតិ ក៏ដូចជាបេតិកភណ្ឌដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោកត្រូវទុកជា តំបន់អព្យាក្រឹតដែលមិនឱ្យមានសកម្មភាពយោធា ។
មាត្រា ៧២ សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា ។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺនិងព្យាបាលជំងឺ ។ ប្រជារាស្ត្រក្រីក្រត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃនៅ តាមមន្ទីរពេទ្យ គិលានដ្ឋាននិងមន្ទីរសម្ភពសាធារណៈ ។ រដ្ឋរៀបចំឱ្យមានគិលានដ្ឋាននិងមន្ទីរសម្ភពដល់ជនបទ ។
មាត្រា ៧៣ រដ្ឋយកចិត្តទុកដាក់ចំពោះកុមារនិងមាតា ។ រដ្ឋរៀបចំឱ្យមានទារកដ្ឋាននិងជួយឧបត្ថម្ភនារីដែលមានកូនច្រើន ក្នុងបន្ទុក ហើយឥតទីពឹង ។
មាត្រា ៧៤ រដ្ឋជួយឧបត្ថម្ភជនពិការនិងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។
មាត្រា ៧៥ រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករនិងនិយោជិត ។
ចំពូក ៧ រដ្ឋសភា
មាត្រា ៧៦ រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០ រូប ។ តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។ តំណាងរាស្ត្រ អាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន ។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត ។ អង្គការរៀបចំការបោះឆ្នោត បែបបទនិងការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៧៧ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូលពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋ ក្នុងមណ្ឌលរបស់ខ្លួននោះទេ ។ អាណត្តិអាជ្ញាបញ្ជាទាំងឡាយ ត្រូវទុកជាមោឃៈ ។
មាត្រា ៧៨ នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង ។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុង រយៈពេល ១២ខែ ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រីនិង បន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា ។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មីនឹងប្រព្រឹត្តទៅក្នុង រយៈពេល ៦០ ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក ។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ ។ ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាម សំណើរបស់ព្រះមហាក្សត្រ ។ ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភាត្រូវសម្រេចដោយមតិយល់ព្រមពីរ ភាគបីយ៉ាងតិចនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៧៩ អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្មនិងជាមួយមុខងារ ជាសមាជិកនៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ។ ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា ។
មាត្រា ៨០ តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃ រដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច ។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ ជូនសម័យប្រជុំរដ្ឋសភាខាងមុខដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគ បីនៃសមាជិករដ្ឋសភាទាំងមូល ។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៨១ រដ្ឋសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ ។ តំណាងរាស្ត្រត្រូវទទួលប្រាក់បំណាច់ ។
មាត្រា ៨២ ថ្មី រដ្ឋសភាបើកសម័យប្រជុំដម្បូងហុកសិបថ្ងៃ យ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។ មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណាត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងដោយមតិភាគច្រើនដាច់ខាតនៃចំនួន សមាជិករដ្ឋសភាទាំងមូល ។ តំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូច មានខ្លឹមសារចែងក្នុង ឧបសម្ព័ន្ធទី ៥ នៃរដ្ឋធម្មនុញ្ញ ។
មាត្រា ៨៣ រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ ។ ក្នុងករណីនេះ របៀបវារៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់ ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ ។
មាត្រា ៨៤ នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងារ ។ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភារួមមាន ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំងអស់របស់រដ្ឋសភា ។
មាត្រា ៨៥ សម័យប្រជុំរដ្ឋសភាត្រូវធ្វើនៅរាជធានីនៃ ព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ រដ្ឋសភា លើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈ តម្រូវ ។ ក្រៅពីករណីខាងលើនិងក្រៅពីកន្លែងនិងពីកាលបរិច្ឆេទដែលកំណត់ ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណាក៏ដោយរបស់រដ្ឋសភាត្រូវទុកជាខុសច្បាប់ ហើយជាអសារសូន្យពេញលក្ខណៈ ។
មាត្រា ៨៦ ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាព អាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត ។ បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ ។ នៅពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរម្លាយបានឡើយ ។
មាត្រា ៨៧ ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់និងសេចក្ដីសម្រេចចិត្តទាំងឡាយដែលរដ្ឋសភាបាន អនុម័តរ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានិងចាត់ចែង ការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា ។ ក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជំងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស ។ ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី ។
មាត្រា ៨៨ ថ្មី ការប្រជុំរដ្ឋសភា ត្រូវធ្វើជាសាធារណៈ ។ រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ត្រី ។ ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមាន៖
ក- កូរ៉ុមលើសពីពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការ អនុម័ត ទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិក រដ្ឋសភាទាំងមូល ។
ខ- កូរ៉ុមលើសពីពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការ អនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាតនៃចំនួន សមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៨៩ តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្ដមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈសំខាន់ពិសេស ។
មាត្រា ៩០ ថ្មី រដ្ឋសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិង ច្បាប់ជាធរមាន ។ រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានា ផ្នែកហិរញ្ញវត្ថុ និងការបង្កើត កែប្រែ ឬលុបចោលពន្ធដារ ។ រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល ។ រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ ។ រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ ។ រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម ។ ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៩១ ថ្មី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ ។ តំណាងរាស្ត្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ ។
មាត្រា ៩២ ការអនុម័តទាំងឡាយរបស់រដ្ឋសភាដែលផ្ទុយនឹង គោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិនឹងត្រូវចាត់ទុកជាអាសារ សូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ច សម្រេចពីមោឃភាពនេះ ។
មាត្រា ៩៣ ថ្មី ច្បាប់ដែលរដ្ឋសភាបានអនុម័តនិង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើនិងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃ ថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឱ្យប្រើ ។ ប៉ុន្តែបើច្បាប់នេះ បានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃប្រកាស ឱ្យប្រើ ។ ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ចនិងផ្សព្វផ្សាយនៅទូទាំងប្រទេសឱ្យទាន់តាម ពេលកំណត់ខាងលើ ។
មាត្រា ៩៤ រដ្ឋសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់ ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃរដ្ឋសភានឹងមានកំណត់ក្នុងបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា ។
មាត្រា ៩៥ ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាពដែលកើតមានឡើង ៦ខែ យ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះតាមលក្ខខណ្ឌកំណត់ក្នុង បទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៩៦ តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់ រាជរដ្ឋាភិបាល ។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធាន រដ្ឋសភា ។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូបអាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូប ឬច្រើនរូប ។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន ។ ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រីអាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយលក្ខណ៍អក្សរ ។ ចម្លើយខាងលើនេះត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ ។ ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល ។ បើគ្មានការបើកឱ្យជជែកដេញដោលទេ នោះចម្លើយរបស់ រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីនឹងបញ្ចប់សំណួរតែម្ដង ។ បើមានការបើកឱ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រីអាចជជែកប្ដូរយោបល់ក្នុងរយៈពេលដែលមិនអាចលើសពី មួយពេលប្រជុំឡើយ ។ រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃក្នុងមួយសប្ដាហ៍សម្រាប់ការឆ្លើយសំណួរ ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពឱ្យមាន ការបោះឆ្នោតប្រភេទណាមួយបានឡើយ ។
មាត្រា ៩៧ គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹង វិស័យទទួលខុសត្រូវរបស់ខ្លួន ។
មាត្រា ៩៨ ថ្មី រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោសតាមសំឡេង ឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាង រាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន ។
មាត្រា ៩៦ តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់ រាជរដ្ឋាភិបាល ។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធាន រដ្ឋសភា ។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូបអាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូប ឬច្រើនរូប ។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន ។ ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រីអាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយលក្ខណ៍អក្សរ ។ ចម្លើយខាងលើនេះត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ ។ ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល ។ បើគ្មានការបើកឱ្យជជែកដេញដោលទេ នោះចម្លើយរបស់ រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីនឹងបញ្ចប់សំណួរតែម្ដង ។ បើមានការបើកឱ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រីអាចជជែកប្ដូរយោបល់ក្នុងរយៈពេលដែលមិនអាចលើសពី មួយពេលប្រជុំឡើយ ។ រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃក្នុងមួយសប្ដាហ៍សម្រាប់ការឆ្លើយសំណួរ ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពឱ្យមាន ការបោះឆ្នោតប្រភេទណាមួយបានឡើយ ។
មាត្រា ៩៧ គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹង វិស័យទទួលខុសត្រូវរបស់ខ្លួន ។
មាត្រា ៩៨ ថ្មី រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោសតាមសំឡេង ឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាង រាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន ។
ចំពូក ៨ ថ្មី ព្រឹទ្ធសភា
មាត្រា ៩៩ ថ្មី ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិង ច្បាប់ជាធរមាន ។ ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិក រដ្ឋសភាទាំងមូល ។ សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះនិងត្រូវជ្រើសតាំងដោយការ បោះឆ្នោតអសកលខ្លះ ។ សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំងនិងជ្រើសតាំងសាជាថ្មី បាន ។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត ។
៚ មាត្រា ១០០ ថ្មី
សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ។ សមាជិកព្រឹទ្ធសភាចំនួន ២រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប ។ រីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល ។
៚ មាត្រា ១០១ ថ្មី
ការរៀបចំបែបបទនិងការប្រព្រឹត្តទៅនៃការចាត់តាំងនិងការ បោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោតអង្គបោះឆ្នោតនិងមណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ ។
៚ មាត្រា ១០២ ថ្មី
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង ។ ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាម សំណើរបស់ព្រះមហាក្សត្រ ។ ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភាត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត ។ បើព្រឹទ្ធសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ជាអាទិ៍នៅពេល ដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ ។
៚ មាត្រា ១០៣ ថ្មី
អាណត្តិនៃសមាជិកព្រឹទ្ធសភាមានវិសមិតភាពជាមួយការបំពេញមុខងារ សាធារណៈជាសកម្មជាមួយមុខងារជាតំណាងរាស្ត្រនិងជាមួយមុខងារជា សមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។
៚ មាត្រា ១០៤ ថ្មី
សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា ។ សមាជិកព្រឹទ្ធសភារូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុពីបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃព្រឹទ្ធសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាក្នុងចន្លោះសម័យ ប្រជុំនៃព្រឹទ្ធសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។ ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនព្រឹទ្ធសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ដើម្បី សម្រេច ។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាត្រូវ ដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខដើម្បីអនុម័តតាមមតិភាគច្រើន ពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល ។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគ បួននៃសមាជិកព្រឹទ្ធសភាទាំងមូល ។
៚ មាត្រា ១០៥ ថ្មី
ព្រឹទ្ធសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ ។ សមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់បំណាច់ ។
៚ មាត្រា ១០៦ ថ្មី
ព្រឹទ្ធសភាបើកសម័យប្រជុំដម្បូងហុកសិបថ្ងៃយ៉ាងយូរក្រោយពេល បោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។ មុនចាប់ផ្ដើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗនិង ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់ នៃគណៈកម្មការនានារបស់ព្រឹទ្ធសភាដោយមតិភាគច្រើនដាច់ខាតនៃចំនួន សមាជិកព្រឹទ្ធសភាទាំងមូល ។ សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៧ នៃរដ្ឋធម្មនុញ្ញ ។
៚ មាត្រា ១០៧ ថ្មី
ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ ។
៚ មាត្រា ១០៨ ថ្មី
នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាទទួលភារកិច្ចចាត់ចែងការងារ ។
៚ មាត្រា ១០៩ ថ្មី
សម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រ កម្ពុជាក្នុងសាលប្រជុំរបស់ព្រឹទ្ធសភា លើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយ កាលៈទេសៈតម្រូវ ។ ក្រៅពីករណីខាងលើនិងក្រៅពីកន្លែងនិងកាលបរិច្ឆេទដែលកំណត់ ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវទុកជាខុសច្បាប់ ហើយអសារសូន្យពេញលក្ខណៈ ។
៚ មាត្រា ១១០ ថ្មី
ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភាទទួលអាញត្តិ ច្បាប់និងសេចក្ដីសម្រេចចិត្តទាំងឡាយដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភានិងចាត់ចែងការ ទាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភា ។ ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជំងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានព្រឹទ្ធសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស ។ ក្នុងករណីដែលប្រធាន ឬអនុប្រធានព្រឹទ្ធសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី ។
៚ មាត្រា ១១១ ថ្មី
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ ។ ព្រឹទ្ធសភាអាចប្រជុំសម្ងាត់បានតាមការសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រី ឬពីប្រធានរដ្ឋសភា ។ ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន៖
ក-កូរ៉ុមលើសពីពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគ បីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
ខ-កូរ៉ុមលើសពីពាក់កណ្ដាលនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដោយ ប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ ចំនួនស៓ឡេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រមហើយដែលមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ ។
៚ មាត្រា ១១២ ថ្មី
ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាល ។
៚ មាត្រា ១១៣
ព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្ដី ព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដម្បូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ ។ បើជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ ។ បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ ។ បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នោះរដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទី ពីរ ។ រដ្ឋសភាត្រូវពិនិត្យនិងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសម្រួលដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ ។ ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភានិងរដ្ឋសភាត្រូវធ្វើតែក្នុង រយៈពេលមួយខែ ។ រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិនិងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃបើជាការប្រញាប់ ។ បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភានិងព្រឹទ្ធសភាត្រូវបន្ថែមឱ្យស្មើ គ្នាដែរ ។ បើព្រឹទ្ធសភាបដិសេធសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទីពីរបានមុនរយៈពេលមួយខែ ទេ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃបើពិនិត្យពីថវិកាជាតិនិង ហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់ ។ ក្នុងការពិនិត្យសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហនិងយកតាមមតិភាគច្រើន ដាច់ខាត ។ សេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ណាដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ ។
៚ មាត្រា ១១៤ ថ្មី
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់ ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងកំណត់ក្នុងបទបញ្ជា ផ្ទៃក្នុងរបស់ព្រឹទ្ធសភា ។ បទបញ្ជាផ្ទៃក្នុងនេះត្រូវអនុម័តយល់ព្រមដោយសំឡេងភាគច្រើនដាច់ ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
៚ មាត្រា ១១៥ ថ្មី
ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាពដែលកើតមានឡើងប្រាំមួយខែយ៉ាងតិចមុនចប់ នីតិកាល ត្រូវចាត់តាំង ឬជ្រើសតាំងជំនួសសមាជិកនោះតាមលក្ខខណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃ ក្នុងនៃព្រឹទ្ធសភានិងក្នុងច្បាប់ស្ដីពីការចាត់តាំងនិងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
ចំពូក ៩ ថ្មី
សមាជរដ្ឋសភានិងព្រឹទ្ធសភា
៚ មាត្រា ១១៦ ថ្មី
ក្នុងករណីចាំបាច់ រដ្ឋសភានិងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ។
៚ មាត្រា ១១៧ ថ្មី
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា ១១៦ ថ្មីខាងលើ ព្រមទាំងការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជនឹងត្រូវកំណត់ក្នុង ច្បាប់មួយ ។
ចំពូក ៩ ថ្មី
សមាជរដ្ឋសភានិងព្រឹទ្ធសភា
៚ មាត្រា ១១៦ ថ្មី
ក្នុងករណីចាំបាច់ រដ្ឋសភានិងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ។
៚ មាត្រា ១១៧ ថ្មី
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា ១១៦ ថ្មីខាងលើ ព្រមទាំងការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជនឹងត្រូវកំណត់ក្នុង ច្បាប់មួយ ។
ចំពូក ១០ ថ្មី
រាជរដ្ឋាភិបាល
៚ មាត្រា ១១៨ ថ្មី (មាត្រា ៩៩ ចាស់)
គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូបអមដោយ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាសមាជិក ។
៚ មាត្រា ១១៩ ថ្មី (មាត្រា ១០០ ចាស់)
តាមសេចក្ដីស្នើពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃ រដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃ គណបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល ។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូផ្គងឱ្យកាន់តំណាង ផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា ។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញ ព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល ។ មុនចូលកាន់តំណែងគណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធានដូចមាន ខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៦ ។
៚ មាត្រា ១២០ ថ្មី (មាត្រា ១០១ ចាស់) មុខងារនៃសមាជិករាជរដ្ឋាភិបាលមានវិសមិតភាពនឹងសកម្មភាពខាង វិជ្ជាជីវៈផ្នែកពាណិជ្ជកម្ម ឬឧស្សាហកម្ម ហើយនិងការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ។
៚ មាត្រា ១២១ ថ្មី (មាត្រា ១០២ ចាស់)
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាចំពោះ រដ្ឋសភា អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល ។ សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះ នាយករដ្ឋមន្ត្រីនិងចំពោះរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត ។
៚ មាត្រា ១២២ ថ្មី (មាត្រា ១០៣ ចាស់)
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលមិនអាចយកសំអាងនៃសេចក្ដីបង្គាប់ ដោយលាយលក្ខណ៍ អក្សរ ឬដោយវាចាអំពីនរណាមួយដើម្បីដោះសាឱ្យរួចខ្លួនពីការទទួល ខុសត្រូវរបស់ខ្លួនបានឡើយ ។
៚ មាត្រា ១២៣ ថ្មី (មាត្រា ១០៤ ចាស់)
គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្ដាហ៍ជាប្រជុំធំ ឬជាប្រជុំពិនិត្យស្រាវជ្រាវ ។ អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី ។ នាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន ។ កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ត្រី ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប ។
៚ មាត្រា ១២៤ ថ្មី (មាត្រា ១០៥ ចាស់)
នាយករដ្ឋមន្ត្រីអាចរំលែកអំណាចរបស់ខ្លួនឱ្យទៅឧបនាយករដ្ឋមន្ត្រី ឬសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន ។
៚ មាត្រា ១២៥ ថ្មី (មាត្រា ១០៦ ចាស់)
បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មីក្នុងលក្ខខណ្ឌដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញនេះ ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន ។
៚ មាត្រា ១២៦ ថ្មី (មាត្រា ១០៧ ចាស់)
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលត្រូវទទួលទណ្ឌកម្មពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួន ។ ក្នុងករណីនេះនិងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញការងារ របស់ខ្លួន រដ្ឋសភាអាចសម្រេចប្ដឹងទៅតុលាការមានសមត្ថកិច្ច ។ រដ្ឋសភាសម្រេចក្នុងរឿងនេះដោយវិធីបោះឆ្នោតជាសម្ងាត់តាមមតិភាគ ច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។
៚ មាត្រា ១២៧ ថ្មី (មាត្រា ១០៨ ចាស់)
ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី នឹងត្រូវកំណត់ក្នុងច្បាប់មួយ ។
ចំពូក ១១ ថ្មី
អំណាចតុលាការ
៚ មាត្រា ១២៨ ថ្មី (មាត្រា ១០៩ ចាស់)
អំណាចតុលាការ ជាអំណាចឯករាជ្យ ។ អំណាចតុលាការ ធានារក្សាអនាគតនិងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។ អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង ។ អំណាចនេះត្រូវប្រគល់ឱ្យតុលាការកំពូលនិងសាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ។
៚ មាត្រា ១២៩ ថ្មី (មាត្រា ១១០ ចាស់)
ការជម្រះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរតាមនីតិវិធីនិងច្បាប់ជាធរមាន ។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី ។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់និងឱ្យ អស់ពីដួងចិត្តនិងសម្បជញ្ញៈរបស់ខ្លួន ។
៚ មាត្រា ១៣០ ថ្មី (មាត្រា ១១១ ចាស់)
គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ ។
៚ មាត្រា ១៣១ ថ្មី (មាត្រា ១១២ ចាស់)
មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា ។
៚ មាត្រា ១៣២ (មាត្រា ១១៣ ចាស់)
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ ។
៚ មាត្រា ១៣៣ ថ្មី (មាត្រា ១១៤ ចាស់)
ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ ។ ប៉ុន្តែ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រមដែលបាន ប្រព្រឹត្តខុស ។
៚ មាត្រា ១៣៤ ថ្មី (មាត្រា ១១៥ ចាស់)
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងត្រូវបង្កើតដោយច្បាប់រៀបចំ អង្គការមួយដែលនឹងកំណត់សមាសភាពនិងមុខងារ ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃ ព្រះមហាក្សត្រ ។ ព្រះមហាក្សត្រព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ ព្រះអង្គឱ្យធ្វើជាអធិបតីនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្ដីស្នើថ្វាយព្រះមហាក្សត្រ អំពីការតែងតាំងចៅក្រមនិងព្រះរាជអាជ្ញាអមសាលាជម្រះក្ដីទាំងអស់ ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងមុខការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលអាស្រ័យដោយករណីទាក់ទងនឹងចៅក្រម ឬព្រះរាជអាជ្ញា ។
៚ មាត្រា ១៣៥ ថ្មី (មាត្រា ១១៦ ចាស់)
លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញានិងការរៀបចំអង្គការតុលាការនឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា ។
ចំពូក ១២ ថ្មី
ក្រុមប្រឹក្សាធម្មនុញ្ញ
៚ មាត្រា ១៣៦ ថ្មី
ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរព រដ្ឋធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ។ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យនិងសម្រេចអំពីករណី វិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
៚ មាត្រា ១៣៧ ថ្មី (មាត្រា ១១៨ ចាស់)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូបដែលទទួលអាណត្តិ ប្រាំបួនឆ្នាំ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបីត្រូវផ្លាស់ថ្មីក្នុង រយៈពេលបីឆ្នាំម្ដងបីឆ្នាំម្ដង ។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្របីរូបត្រូវជ្រើសតាំងដោយ រដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ ប្រធានមានសំឡេងឧត្ដមានុភាពក្នុងករណីបែកសំឡេងជាពីរស្មើគ្នា ។
៚ មាត្រា ១៣៨ ថ្មី (មាត្រា ១១៩ ចាស់)
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវជ្រើសរើសក្នុងចំណោមឥស្សរជន ដែលមានសញ្ញាបត្រចាប់ពីឧត្ដមសិក្សាទៅ ខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយមានពិសោធន៍ច្រើនក្នុងការងារ ។
៚ មាត្រា ១៣៩ ថ្មី
មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពនឹងមុខងារសមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ប្រធាន ឬអនុប្រធានសហជីព ។
៚ មាត្រា ១៤០ ថ្មី
ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួនអាចបញ្ជូនច្បាប់ដែលរដ្ឋសភាបាន អនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឱ្យប្រើ ។ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឱ្យប្រើ ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចក្នុងរយៈពេល សាមសិប (៣០) ថ្ងៃយ៉ាងយូរ ថាតើច្បាប់បទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ខាងលើស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ ។
៚ មាត្រា ១៤១ ថ្មី
ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬតុលាការអាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាព នៃច្បាប់ នោះ ។ ប្រជារាស្ត្រមានសិទ្ធិប្ដឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្ត្រ ឬប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភាដូចមានចែងក្នុងវាក្យខណ្ឌខាងលើ ។
៚ មាត្រា ១៤២ ថ្មី (មាត្រា ១២៣ ចាស់)
បទប្បញ្ញត្តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឱ្យប្រើ ឬយកទៅអនុវត្តបានឡើយ ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា ។
៚ មាត្រា ១៤៣ ថ្មី (មាត្រា ១២៤ ចាស់)
ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ។
៚ មាត្រា ១៤៤ ថ្មី (មាត្រា ១២៥ ចាស់)
ច្បាប់រៀបចំអង្គការមួយនឹងកំណត់ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។
ចំពូក ១៣ ថ្មី
ការគ្រប់គ្រងរដ្ឋបាល
៚ មាត្រា ១៤៥ ថ្មី
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។
៚ មាត្រា ១៤៦ ថ្មី
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការ ។
ចំពូក ១៤ ថ្មី
សមាជជាតិ
៚ មាត្រា ១៤៧ ថ្មី (មាត្រា ១២៨ ចាស់)
សមាជជាតិបើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិនិងលើកបញ្ហានិងសំណូមពរជូនរដ្ឋអំណាចដោះស្រាយ ។ ប្រជារាស្ត្រខ្មែរទាំងពីរភេទមានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ ។
៚ មាត្រា ១៤៨ ថ្មី (មាត្រា ១២៩ ចាស់)
សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី ។ សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ ។
៚ មាត្រា ១៤៩ ថ្មី
សមាជជាតិអនុម័តសំណូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាចពិចារណា ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជជាតិនឹងត្រូវកំណត់ក្នុងច្បាប់ មួយ ។
ចំពូក ១៥ ថ្មី
ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ
៚ មាត្រា ១៥០ ថ្មី (មាត្រា ១៣១ ចាស់)
រដ្ឋធម្មនុញ្ញនេះ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្រប នឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។
៚ មាត្រា ១៥១ ថ្មី (មាត្រា ១៣២ ចាស់)
ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភាតាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែល អនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភា ទាំងមូល ។
៚ មាត្រា ១៥២ ថ្មី (មាត្រា ១៣៣ ចាស់)
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលប្រទេស ជាតិឋិតក្នុងភាពអាសន្នដូចមានចែងក្នុងមាត្រា ៨៦ ។
៚ មាត្រា ១៥៣ ថ្មី (មាត្រា ១៣៤ ចាស់)
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ។
ចំពូក ១៦ ថ្មី
អន្តរប្បញ្ញត្តិ
៚ មាត្រា ១៥៤ ថ្មី រដ្ឋធម្មនុញ្ញនេះក្រោយពីបានទទួលការអនុម័តត្រូវបានប្រកាសឱ្យចូល ជាធរមានភ្លាមដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
៚ មាត្រា ១៥៥ ថ្មី (មាត្រា ១៣៦ ចាស់)
ក្រោយពេលរដ្ឋធម្មនុញ្ញនេះចូលជាធរមាន សភាធម្មនុញ្ញត្រូវក្លាយទៅជារដ្ឋសភា ។ បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមានក្រោយទទួលបានការ អនុម័តពីរដ្ឋសភា ។ ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបាន ប្រធាន អនុប្រធានទីមួយនិងអនុប្រធានទីពីរនៃសភាធម្មនុញ្ញនឹងចូលរួមបំពេញ ភារកិច្ចក្នុងក្រុមប្រឹក្សារាជសម្បត្តិ បើសភាពការណ៍ក្នុងប្រទេសទាមទារ ។
៚ មាត្រា ១៥៦ ថ្មី
ក្រោយរដ្ឋធម្មនុញ្ញនេះចូលជាធរមាន ព្រះមហាក្សត្រជ្រើសតាំងតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ១៣ ថ្មី និង ១៤ ។
៚ មាត្រា ១៥៧ ថ្មី នីតិកាលទី ១ នៃព្រឹទ្ធសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង ។ សម្រាប់នីតិកាលទី ១ នៃព្រឹទ្ធសភា៖
- សមាជិកព្រឹទ្ធសភាមានចំនួនសរុបហុកសិបមួយរូប ។
- ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភាពីររូបព្រមទាំងប្រធានអនុប្រធានទី ១ អនុប្រធានទី ២ នៃព្រឹទ្ធសភា ។
- សមាជិកដទៃទៀតនៃព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមសំណើរបស់ប្រធានព្រឹទ្ធសភានិង ប្រធានរដ្ឋសភា ក្នុងចំណោមសមាជិកនៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ។
- កិច្ចប្រជុំជាសមាជរដ្ឋសភានិងព្រឹទ្ធសភាត្រូវដឹកនាំដោយសហប្រធាន ។
៚ មាត្រា ១៥៨ ថ្មី (មាត្រា ១៣៩ ចាស់)
ច្បាប់និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជាដែលធានាការពារបាននូវ ទ្រព្យសម្បត្តិរដ្ឋ សិទ្ធិ សេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គលនិងដែលសមស្របនឹង ប្រយោជន៍ជាតិត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មាន អត្ថបទថ្មីមកកែប្រែ ឬលុបចោល លើកលែងតែបទប្បញ្ញត្តិណាដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញនេះ ។ រដ្ឋធម្មនុញ្ញនេះត្រូវបានសភាធម្មនុញ្ញអនុម័តនៅរាជធានីភ្នំពេញថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំលើកទី ២ ៕៚
ដំណឹងល្អសម្រាប់អ្នករាល់គ្នា
ReplyDeleteឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។
ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។
ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។
អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។