លង្វែក និង ឧដ្ដុង្គ
ភាពចុះដុនដាបរបស់ស្ដេចក្នុងពេល
សង្គ្រាមទន្ទ្រានលេបទឹកដី និងបំផ្លិចបំផ្លាញរបស់សៀម
ប្រជាជនយើងមួយផ្នែកត្រូវពួកវាចាប់ជាឈ្លើយសឹក
ហើយនាំយកទៅធ្វើជាទាសករ។
មួយផ្នែកទៀតត្រូវបង្ខំចិត្តចាកចោលអង្គរ
ហើយភាសខ្លួនមកភាគខាងត្បូង។
ក្រោមការដឹកនាំរបស់ពញាយ៉ាត វីរបុរសជាតិយើងនិងប្រជាជនយើង បានតស៊ូយ៉ាងអង់អាចក្លាហាន ហើយបានរំដោះប្រទេសពីកណ្ដាប់ដៃសៀម ធ្វើឲ្យប្រវត្តិសាស្ត្រកម្ពុជាយើងមានភាពរុងរឿងឡើងវិញ។ ប៉ុន្តែសង្គ្រាមទន្ទ្រានលាបទឹកដីនិងបំផ្លេចបំផ្លាញរបស់ខ្មាំង សត្រូវ បានធ្ចើឲ្យហិនហោចអស់នូវភោគទ្រព្យផ្សេងៗលើទឹកដីយើង និងបានកំចាត់កំចាយប្រជាជនយើង ព្រមទាំងធ្វើឲ្យផលិតកម្មធ្លាក់ទន់ខ្សោយ។ រាជាណាចក្រយើងបានធ្លាក់ចុះដុនដាបយ៉ាងឆាប់រហ័សតាំងពីផ្ទេររាជធានី មកចតុមុខ។ ព្រះរាជវង្សបានបាត់បង់អស់កិត្យានុភាពបន្ទាប់ពីមានទំនាស់ផ្ទៃក្នុង និងជម្លោះដណ្ដើមរាជគ្នាមក។ ស្ថានភាពខាងក្នុងក៏ច្របូកច្របល់ជាអចិន្ត្រៃយ៍បែបនេះ បានធ្វើឲ្យរាជាណាចក្រសៀមចូលមកលុកលុយប្រទេសយើងជាប់មិនដាច់។
បន្ទាប់ពីតាំងរាជធានីនៅចតុមុខបានបន្តិចមក ស្ដេចពញាយ៉ាតក៏បានចូលទីវង្គតទៅ។ បុត្រាច្បងនាមនរាយណ៍និងបុត្រាពៅ នាមស្រីរាជា ត្រូវពញាធម្មរាជានិងក្មួយ(បុត្រនរាយណ៍រាជា) ប្រឆាំងតបតយ៉ាងខ្លាំងក្លា។ ព្រះរាជវង្សានុវង្ស ត្រូវបែងចែកជាបីក្រុម ដែលប្រឈមមុខគ្នាច្បាំងដណ្ដើមអំណាចយ៉ាងសាហាវបំផុត។ ពញាធម្មរាជាបានអំពាវនាវហៅកំលាំងសៀមឲឲ្យមកជួយ។ ដោយសារកំលាំងសៀម ពញាធម្មរាជាបានសំរេចក្នុងការសំលាប់ស្ដេចស្រីរាជានិងក្មួយ ដើម្បីដណ្ដើមរាជបល្ល័ង្គ។ នេះជាលើកទី១ ហើយដេលរាជវាំងនៃប្រទេសយើង ដាក់ខ្លួនចំណុះប្រទេសសៀម។
នៅឆ្នាំ ១៥១៦ ច័ន្ទរាជាបានឡើងសោយរាជ្យ ស្ដេចអង្គនេះមានបំណងនឹងដណ្ដើមយកអធិបតេយ្យភាពរបស់ព្រះអង្គពី ប្រទេសសៀមវិញ។ ដូចនេះព្រះអង្គប្រកែកមិនព្រមយកសួយសាអាករទៅថ្វាយរាជវាំងសៀមទៀតទេ ។ ស្ដេចសៀមបានបញ្ជូនកងកំលាំងមកបង្ក្រាប។ ដោយមានការប្រុងប្រៀបរៀបចំការពារទុកជាមុន ស្ដេចច័ន្ទរាជាបានធ្វើឲ្យកងទ័ពខ្មាំងសត្រូវទទួលបរាជ័យទាំងស្រុង ។ ទាហានខ្មាំងមួយចំនួនធំត្រូវចាប់ជាឈ្លើយសឹក ហើយសំភារៈសឹកជាច្រើនត្រូវរឹបអូសយកបាន។
បន្ទាប់ពីជ័យជំនះនេះទេ ស្ដេចច័ន្ទរាជាបានដាក់ឈ្មោះដល់កន្លែងកើតសង្គ្រាមនោះថា “សៀមរាប” (ក្បែរអង្គររដ្ឋធានីចាស់)។
កាលនោះ រាជធានីពិតប្រាកដស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ ដោយយល់ឃើញថាកន្លែងនេះស្ថិតនៅជិតព្រំប្រទល់សៀមពេក ស្ដេចច័ន្ទរាជាក៏សំរេចចិត្តលើករាជធានីមកតាំងនៅលង្វែកវិញ ក្នុងឆ្នាំ១៥២៩ ហើយបានសាងបន្ទាយដែលមានកំពែង និងរបងកាពារដ៏រឹងមាំ ដើម្បីការពារសត្រូវ។
ក្រោយមកទៀត ស្ដេចសៀមបានបញ្ជូនទ័ពមកវាយលង្វែកពីរលើក តែត្រូវបរាជ័យទៅវិញ។ ទោះជាយ៉ាងនេះក៏ដោយ ស្ដេចសៀមនៅតែខិតខំប្រមូលផ្ដុំកំលាំងហើយរកគ្រប់មធ្យោបាយដើម្បី បើកការវាយប្រហារដ៏ធំមួយទៀតនៅឆ្នាំ១៥៩៤។
ព្រឹត្តិការណ៍នេះកើតឡើងក្នុងរាជស្ដេចសត្ថាទី១ (១៥៧៩-១៥៩៥)។ ព្រះស្រីសុរិយាពណ៌ជាឧភយោរាជ ត្រូវបានចាត់តាំងឲ្យនាំទ័ពទៅការពារនៅសៀមរាប។ ដោយកំលាំងខ្មាំងខ្លាំងក្លាពេក ព្រះស្រីសុរិយាពណ៌បានបង្ខំចិត្តដកទ័ពថយមកផ្ដុំទប់ទល់នៅក្នុង បន្ទាយលង្វែកវិញ។ ក្នុងឱកាសនោះ ស្ដេចសត្ថាទី១ ក៏យាងចេញពីបន្ទាយលង្វែកទោគង់នៅស្រីសឈរ។ កងទ័ពសៀមបានហ៊ុមព័ទ្ធជាប់បន្ទាយលង្វែក ហើយទីបំផុតទ័ពសៀមទំលាយបន្ទាយលង្វែកបាន។ ព្រះឧភុយោរាជនិងកងទ័ពទាំងមូលព្រមទាំងប្រជាជនក្នុងក្រុងលង្វែកចំនួន ៩០.០០០នាក់ត្រូវសៀមចាប់ជាឈ្លើយសឹក។ ទ្រព្យសម្បត្តិទាំងប៉ុន្មានត្រូវពួកសៀមឆក់ប្លន់យកអស់។ ផ្ទះសំបែងត្រូវដុតឆេះខ្ទេចខ្ទី បន្ទាយលង្វែកបាក់បែកគ្មានសល់រហូតដល់ពុំអាចកសាងឡើងវិញកើត។
បន្ទាប់ពីបរាជ័យនេះមក រាជវាំងកម្ពុជាបានធ្លាក់ចុះក្នុងភាពចំនុះប្រទេសសៀមកាន់តែខ្លាំង ជាងមុនទៅទៀត។ ប្រទេសយើងក៏ធ្លាក់ទៅក្នុងអំណាចគ្រប់គ្រងរបស់សៀម។ ការបាក់បែងក្រុងលង្វែក ជាមហន្តរាយមួយដ៏ធ្ងន់ធ្ងរដែលដិតជាប់ក្នុងសតិអារម្មណ៍របស់ប្រជាជន យើងអស់ជាច្រើនសតវត្ស។ បរាជ័យនៅលង្វែកបានធ្វើឲ្យរាជវង្សស្ដេចដែលសោយរាជ្យនៅសតវត្សក្រោយ ៗមកទៀត ធ្លាក់ក្នុងសភាពដុនដាបទាំងស្រុង។
ចាប់ពេលនោះមក សុទ្ធតែជាថ្ងៃជូរចត់ទាំងអស់។ ស្ដេចសៀមបានលើកស្ដេចខ្មែរម្នាក់ដែលវាចាប់យកទៅនៅពេលបែកបន្ទាយ លង្វែកនោះ ឲ្យឡើងសោយរាជ្យនៅកម្ពុជា ដែលមាននាមថា ស្រីសុរិយាពណ៌។ ស្ដេចអង្គនេះចេះនិយាយភាសាសៀមស្ទាត់ជាងភាសាខ្មែរ ហើយបានបោះបង់ចោលនូវសំលៀកបំពាក់ប្រពៃណីខ្មែរ ដោយយកអាវផាយពណ៌លឿងតាមរបៀបសៀម មកជំនួសវិញ។ មិនតែប៉ុណ្ណោះ ឋានន្តរសក្ដិក្នុងវាំងក៏ត្រូវប្រើតាមបែបសៀមដែរ។
ប៉ុន្តែ គោលបំណងដណ្ដើមយកវិញនូវអធិបតេយ្យភាពជាតិរបស់ស្ដេចខ្មែរយើងខ្លះ ពុំទាន់ផុតរលត់អស់ទេ។
ក្រោយពីបានគ្រងរាជ្យភា្លម ស្ដេចជ័យជេដ្ឋាទី២(១៦១៨-១៦២៨) បានមកតាំងរាជធានីនៅឧដុង្គ។ ស្ដេចអង្គនេះបានចាត់ឲ្យកសាងចេតិយ៍ធំមួយនិងព្រះវិហារជាច្រើននៅ លើភ្នំឧដ្ដុង្គ។ ព្រះវិហារសំខាន់ៗ មានជញ្ជាំងក្រាស់ឃ្មឹកមិនចាញ់កំពែងបន្ទាយឡើយ។ ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនងជាមួយរាជវង្សវ៉េ(ប្រទេសវៀតណាម) បានត្រូវបង្កើតឡើង ដើម្បីយកជាបង្អែកទៅថ្ងៃក្រោយ ទង្វើបែបនេះ បណ្ដាលមកពីស្ដេចជ័យជេដ្ឋាមានបំណងដោយស្ងាត់កំបាំងចង់ប្រឆាំងតបត នឹងសៀមវិញ។
ជម្លោះក្នុងរាជវាំង និងកិច្ចកលធ្វើរដ្ឋប្រហារកាន់តែមានច្រើនឡើងៗ។ គ្រាន់តែ(ក្នុងសតវត្សទី១៧ទាំងមូលមានស្ដេច១៣អង្គបានឡើងសោយរាជ្យ ) ជាបន្តបន្ទាប់។ ក្នុងសតវត្សទី១៨ មានស្ដេចសោយរាជ្យ១៧អង្គ។ ក្នុងចំនោមនោះមានស្ដេច៧អង្គត្រូវគេសម្លាប់៣អង្គត្រូវគេ ផ្ដួលរលំ ៧អង្គផ្សេងទៀតបានជួបប្រទះភាពវឹកវរធំៗ៤លើក។
លង្វែកនិងឧដុង្គជាឈ្មោះដែលធ្វើឲ្យយើងនឹកឃើញ ដល់ពេលដែលរាជាធិបតេយ្យកំពុងចលាចលនិងចុះដុនដាប។ ការណ៍នេះគឺបណ្ដាលមកពីសង្គ្រាមឈ្លានពាននិងបំផ្លិចបំផ្លាញរបស់សៀម ។
សំនួរ
១-ចំនាកចំនោលអង្គរបានកត់សំគាល់នូវការណ៍ចាប់ផ្ដើមសម័យដុនដាប។ តើពិតឬទេ? ពីព្រោះអ្វី?
២-ផលវិបាកនៃការបាក់បែកក្រុងលង្វែក មានដូចម្ដេចខ្លះ?
៣-ចូរនិយាយបរិយាកាសជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍របស់រាជវាំងឧដុង្គ។
ដកស្រង់ចេញពីសៀវភៅ “ប្រវត្តិសាស្ត្រ ថ្នាក់ទី ៥”

0 comments :
Post a Comment