ព្រះពុទ្ធសាសនា គឹជាដំបូន្មាន ឬ ឪវាទរបស់ព្រះសម្មាសម្ពុទ្ធ ។ ពុទ្ធោវាទនេះមានច្រើនសន្ធឹកសន្ធាប់ណាស់ ដូចជានៅក្នុងគម្ពីរបានបញ្ចាក់ថាមានរហូតដល់ ប្រាំបីម៉ឺនបួនពាន់ព្រះធម្មក្ខន្ធ ។ ក៏ប៉ុន្តែបើធ្វើការចោះស្រង់យកតែគោលសំខាន់ៗសំរាប់់ពុទ្ធបរិស័ទ្ធប្រតិបត្តិតាមនោះឃើញថាមានត្រឹមតែ ៣ ប្រការ គឹៈ១. សព្វបាបស្ស អករណំ ការមិនធ្វើនូវអំពើបាបទាំងឡាយ គឹវៀរចាក់ការប្រព្រឹត្តអំពើ
អាក្រក់ អំពើ ទុច្ចរិត ទាំងកាយ វាចា និងចិត្ត ។
២. កុសលស្សូបសម្បទា ឲ្យធ្វើនូវអំពើល្អប្រកបដោយសុច្ចរិត គឹឲ្យខំសាងកុសលដោយឲ្យ ខំធ្វើសីល និង ធ្វើទាន ។
៣. សចិត្តបរិយោទបនំ ឲ្យជម្រះចិត្តឲ្យស្អាត់ផូរផង់ គឹឲ្យខំដុសខាត់ចិត្តឲ្យបានស្អាត់ល្អ ប្រាស់ចាកសៅហ្មង មាន លោភៈ ទោសៈ មោហៈ ជាដើម ។
11:48 PM
Unknown
0 comments :
Post a Comment