៣០%នៃប្រជារាស្រ្តខ្មែររស់់ក្រោមបន្ទាត់់ក្រីក្រ
ខ្ញុំអានពត៌មានថ្ងៃនេះបានដឹងថាសព្វថ្ងៃប្រជារាស្រ្តខ្មែរចំនួន៣០ភាគរយកំពុងរស់់់នៅក្រោមបន្ទាត់់ក្រីក្រ គឺមានន័យថាម្នាក់់ៗមានប្រាក់់ចំណូល
ក្រោមមួយ១ដល្លារក្នុងមួយថ្ងៃ។ស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រែប្រួល
នាពេលនេះ បានរឹតតែនំាអោយអ្នកក្ររឹតតែពិបាករកប្រាក់់ចំណូល ឬក៏
ពិបាករកការងារធ្វើ គឺពិបាករស់់កាន់់តែខ្លំាងឡើង ដោយសារម្ហូបអាហារ
កើនតំលៃជាពិសេសអង្ករតែម្ដង ។ក្នុងមួយរយៈពេលនេះ ទឹកជំនន់់កំពុងបាន
បំផ្លិចបំផ្លាញផលដំណំាកសិកម្មទូទំាងស្រុកខ្មែរ ក៏ដូចជានៅស្រុកថៃដែរ។
នៅស្រុកខ្មែរមានចំនួនអ្នកស្លាប់់ដោយគ្រោះទឹកជំនន់់ជាង២៥០នាក់់ហើយ
រីឯនៅស្រុកថៃវិញដែលបាននិងកំពុងរងគ្រោះទឹកជំនន់់ដែរនោះ មាន
អ្នកស្លាប់់កើនដល់់ជាង៤០០នាក់់ឯណោះ។ខ្ញុំបានដឹងផងដែរថាកាលពី
សប្ដាហ៍មុន នាយករដ្ឋមន្រ្តីថៃ យីងឡាក់់ ស៊ីណាវាត់់ត្រាបានសន្យាថានឹង
បង្កើនប្រាក់់ចំណូលទាបបំផុតក្នុងមួយថ្ងៃគឺពី៧ដុល្លារទៅ១០ដុល្លារ។
ប៉ុន្តែពេលនេះដោយសារទឹកជំនន់់ ក៌នំាអោយលោកស្រីប្រាប់់ថានឹងរង់់ចំា
ផុតគ្រោះទឹកជំនន់់សិនទើបអាចអនុវត្តការសន្យាដំឡើងប្រាក់់ចំណូលទាប
បំផុតបាន។នៅស្រុកខ្មែរយើងប្រាក់់ចំណូលទាបបំផុតមិនដឹងប៉ុន្មានទេ ហើយ
ក៏គ្មានរដ្ឋាភិបាលគិតដោះស្រាយដែរ ពីព្រោះថាប្រជារាស្រ្តយ៉ាងដូចគ្រូបង្រៀន
បានទាមទារដំឡើងប្រាក់់ប្រាក់់ខែអោយបាន៣០០ដុល្លារក្នុងមួយខែ
មិនបានត្រូវដោះស្រាយឡើយ ដោយផ្ទុយទៅវិញជាញយត្រូវបាប៉ូលីសបង្រា្កប
ឡើងបាក់់ស្បាត។ដូច្នេះហើយ មានផ្លូវតែម្យ៉ាងទេ ដើម្បីរស់់បានសមរម្យ គ្រូបង្រៀនត្រូវកៀបសិស្សសាលាដើម្បីបានប្រាក់់ចំណូលកើន …ជាហេតុ
នំាអោយសិស្សក្រីក្រមានការលំបាកក្នុងការបន្តការសិក្សា ៖ខ្លះក៏ឈប់់រៀន
រកការងារធ្វើ ឬជួយការងារឪពុកម្ដាយវិញ ក្នុងពេលដែលមានឧបសគ្គបែបនេះ,
គួរអោយអាសូរ។ឪពុកម្ដាយខ្លះ លះបង់់កូនមួយរយៈដើម្បីចេញទៅធ្វើការទីឆ្ងាយ
ខ្លះក៏ចេញទៅធ្វើការនៅថៃឬម៉ាឡេស៊ី គឺមានទំាងចាស់់ទំាងក្មេង រាប់់ពាន់់
ឬរាប់់ម៉ឺននាក់់ ដើម្បីតស៊ូដើម្បីរស់់សំរាប់់ខ្លួនឯងនិងគ្រួសារ។អ្នកខ្លះជំពាក់់
បំណុលគេ ក៏បង្ខំលក់់កូនអោយទៅគេ ហើយខ្លះទៀតដូចជាលក់់
កូនដែរគឺអោយកូនរៀបការជាមួយចិនថៃវ៉ាន់់ដែលមួយចំនួនថំជាអ្នក
បោកប្រាស់់គឺយកស្រ្តីខ្មែរទៅលក់់ឬទៅធ្វើជាស្រ្តីបំរើសិច(ជួនកាល
ចែកចាយប្រពន្ធជាមួយឪពុកឬជីតារបស់់គេទៀតផង)និងកិច្ចការផ្ទះ។
ក្នុងពេលនេះ មានស្រ្តីខ្មែរចំនួនជិតមួយម៉ឺនហើយដែលចិនតៃវ៉ាន់់បានមក
រៀបការយកទៅស្រុកគេនោះ។ខ្មែរជៀនលឿនត្រង់់ណា ដែលប្រជារាស្រ្ត
ចាកចេញទៅរកស៊ីនៅក្រៅស្រុកដោយរស់់នៅឯស្រុកឯងមិនបាន?មួយ
រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសខ្មែរបានធ្វើការសាងសង់់
សំណង់់ធំៗជាច្រើន ប៉ុន្តែក៏ជាប់់ជំពាក់់បំណុលគេក៏ច្រើនដែរ ។ជាពិសេស
ក្នុងកាលថ្មីៗនេះ ប្រទេសខ្មែរយើងខ្ចីប្រាក់់ពីចិនចំនួន២០០០លានដុល្លារ
(បក្សប្រឆាំងថា៦០០០លានដុល្លារ)ដើម្បីយកមកធ្វើការសាងសង់់សំណង់់ផ្សេងៗ ជាពិសេសសំរាប់់កសាងផ្លូវថ្នល់់។តើពេលបច្ចុប្បន្ននេះ ខ្មែរជំពាក់់គេប៉ុន្មាន
ពាន់់លានដុល្លារហើយតំាងពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសមកនោះ?
ប្រជារាស្រ្តពិបាករស់់ប៉ុណ្ណឹងហើយរឹតតែជំពាក់់ថែមទៀត ទោះជាប្រាក់់ជំនួយ
អន្តរជាតិក្នុងមួយឆ្នំាៗជាង៥០០លានដុល្លារក៏ប្រជាជនខ្មែរចំនួន៣០%នៅតែរស់់
នៅវេទនារកអង្ករច្រកឆ្នំាងមិនគ្រប់់គ្រាន់់ddEl។ចុះទំរំាអត់់ប្រាក់់ជំនួនអន្តរជាតិ
ប្រចំាឆ្នំានេះ មិនដឹងប្រជារាស្រ្តខ្មែរកើនតែយ៉ាប់់រស់់នៅយ៉ាងណាថែមទៀត?
អញ្ចឹងតើបានជាខ្មែរក្នុងស្រុកចេះតែចង់់ចាក់់ចេញទៅរស់់នៅក្រៅស្រុក
ជាពិសេសទៅប្រទេសទីបីដោយប្រើពិធីនៃការរៀអាពាហ៍ពីពាហ៍ទំាងពិត
និងក្លែងក្លាយ ហើយនិងការដាក់់ពាក្យទៅលេងកូនឬទៅរៀន ដើម្បីសុំសិទ្ធិ
ជ្រកកោននៅស្រុកគេ។
0 comments :
Post a Comment