Saturday, February 22, 2014

ពុទ្ធសាសនា



Wat Market St.
វត្ត​ពោធិព្រឹក​រត្តនារាម​នៅ​ផ្លូវ​ Market St នៅ​ឡងប៊ិច​ខាង​ជើង​(២០០៧)

ពុទ្ធសាសនា បាន ​ចូល​មក​ប្រទេស​កម្ពុជា​ ពី​ប្រទេស​ឥណ្ឌា ​មុន​គ្រិស្ដសករាជ​។ មាន​ពុទ្ធសាសនា ​ច្រើន​បែប​ ដែល​កំពុង​តែ​ប្រតិបត្តិ​ ជុំ​វិញ​ពិភពលោក​។ លទ្ធិ​ដែល​បាន​ចូល​មក​ក្នុង​ទ្វីប​អាស៊ី​ភាគ​អាគ្នេយ៍​គឺ​លទ្ធិ​មហាយាន  ទោះ​ជា​យ៉ាង​ណា​លទ្ធិ​ដែល​កំពុង​តែ​ប្រតិបត្តិ​ក្នុង​ប្រទេស​ខ្មែរ​សព្វ​ ថ្ងៃ​នេះ គឺ​លទ្ធិ​ហីនយាន។​​​ 

ប្រទេស ​ខ្មែរ​ជា​ទូទៅ​ត្រូវ​គេ​យល់​ថា​ជា​ប្រទេស​កាន់​ពុទ្ធ​សាសនា​តាំង​តែ​ពី​ដើម ​មក​ម្ល៉េះ ប៉ុន្តែ​សាសនា​ព្រាហ្មណ៍ មាន​ឥទ្ធិពល​
ថ្ងៃ​ទី១៥កើត ខែមាឃ ជាទិវារំលឹកដល់ចតុរង្គសន្និបាតនៃសង្ឃជាសាវ័កព្រះពុទ្ធផង និងរំលឹកដល់ថ្ងៃដែលព្រះពុទ្ធកំណត់ថ្ងៃនិព្វានរបស់ទ្រង់ផង។
ដោយ ស្រី សុភ័ក្រ្ត
យុវវ័យ និង​អ្នកវិភាគ​នៅ​កម្ពុជា បាន​អោយ​ដឹង​ថា បុណ្យ​មាឃ​បូជា ដែល​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ១៥កើត ពេញ​បូណ៌មី ខែ​មាឃ ទំនង​ជា​មិនសូវ​ទាក់ទាញ​យុវវ័យ អោយ​ប្រតិបត្តិ ស្វែងយល់​ពី​អត្ថន័យ និង​ដើម​កំណើត​នៃ​ពិធី​ឡើយ។ បុណ្យ​មាឃ​បូជា


ទិដ្ឋភាពប្រជាពលរដ្ឋយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ទិដ្ឋភាពប្រជាពលរដ្ឋយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ដោយ ប៉ែន បូណា
ប្រទេស​ កម្ពុជា​កំពុងស្ថិត​ក្នុង​រដូវ​កាល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ ចាប់​តាំង​ពី​បិណ្ឌ​ទី១​រហូត​មក ទីវត្ត​អារាម​នានា​មាន​សកម្មភាព​មមាញឹក​ យ៉ាងខ្លាំង។ នេះ​ស​បញ្ជាក់ថា ប្រជាពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​លើស​លប់​ នៅតែ​គោរព​ព្រះពុទ្ធ​សាសនា​យ៉ាង​ ខ្ជាប់ខ្ជួន ក្នុងនាម​ជា​សាសនា​របស់​រដ្ឋ។ ប៉ុន្តែ ក្នុងការ​អនុវត្ត​ន៍​ជាក់ស្តែង
 
ការ​លួច​កោដ្ឋ​ព្រះ​សារីរិកធាតុ និង​ព្រះ​ពុទ្ធរូប​ជាច្រើន​នៅ​អង្គ​នៅលើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ដែល​ បានធ្វើអោយ​ប្រជាជាតិ​កម្ពុជា​ភ្ញាក់ផ្អើល​នោះ វា​បានបង្ហាញ​អំពី​ការខ្វះខាត​ការគោរព​ចំពោះ​ព្រះពុទ្ធសាសនា​រួចទៅហើយ។ នេះ​ជា​ករណី​ដែល​កើតឡើង​តែ​មួយដង​ប៉ុណ្ណោះ។ ប៉ុន្តែ វា​ក៏មាន​ករណី​មួយចំនួនទៀត​ដែល​កើតឡើង ជា​ញឹកញាប់ និង​ជាប្រចាំ​ថ្ងៃ​ទៀតផង ដែលជា​សកម្មភាព​បំផ្លាញ ការគោរព​

ចោរ​លួច​ព្រះសុវណ្ណ​កោដ្ឋ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កណ្តាល​

ជនសង្ស័យ​លួច​ព្រះសុវណ្ណកោដ្ឋ ដែល​ប៉ូលិស​បាន​ចោទ​ប្រកាន់
ជនសង្ស័យ​លួច​ព្រះសុវណ្ណកោដ្ឋ ដែល​ប៉ូលិស​បាន​ចោទ​ប្រកាន់
@អគ្គស្នងការដ្ឋាន នគរបាលជាតិ

ដោយ លាង 
ប៉ូលិស​ជាតិ​បាន​រៀបចំ​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០​កុម្ភៈ​នេះ ដើម្បី​ប្រកាស​អំពីការ​បញ្ជូន​ជន​សង្ស័យ​លួច​ព្រះសុវណ្ណ​កោដ្ឋ និង​ស្ត្រី​ម្នាក់ ដែល​ជា​


ព្រះ​សិរីរិក​ធាតុ ដែល​បាន​បាត់
ព្រះ​សិរីរិក​ធាតុ ដែល​បាន​បាត់
អគ្គស្នងការដ្ឋាន នគរបាលជាតិ
ដោយ លាង ដឺលុច
            
         ព្រោះតែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមត្ថកិច្ច ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ​ត្រូវបាន​រកឃើញ​មកវិញ។ ហើយ​ការណ៍​នេះ​បានធ្វើអោយ​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ស្ងប់ចិត្ត និង​អបអរសាទរ​យ៉ាងខ្លាំង។ នៅពេលនេះ ព្រះ​បរម​សារីរិកធាតុ​ដែល​វត្ថុ​ជាទី​សក្ការៈ​ដ៏​កម្រ​ត្រូវបាន​បាន​យកមក​ រក្សាទុក​នៅក្នុង​ព្រះបរមរាជវាំង មុននឹង​យកទៅ​ដំកល់​សារជាថ្មី​នៅក្នុង​ព្រះ​




Friday, February 21, 2014


អបាយភូមិ

ពាក្យ​អបាយភូមិ (អបាយភូម) ដែល ​សំដៅ​ទៅ​ជាន់ ឬ​ឋាន​ដែល​ប្រាស​ចាក​សេចក្តី​ចម្រើន, ទី​រង​ទុក្ខ (មាន​ឋានន​រក​ជា​ដើម); ​សេចក្តី​សាប​សូន្យ, សេចក្តី​វិនាស; ​ដំណើរ​លិច​លង់​ក្នុង​សេចក្តី​វិនាស ។ អបាយភូមិ​មាន​៤​គឺ នរក, តិរច្ឆាន, ប្រេត, អសុរកាយ ។ សភាវៈ​ដែល​រស់​នៅ​ក្នុង​អបាយ​នេះ​មាន​លក្ខណៈ​អន់ថយ​បំផុត ហៅ​ថា​មនុស្ស​ក៏​បាន ។


អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ

និយាយ​តាម​ត្រង់​ទៅ ឥឡូវ​ខ្ញុំ​​ចេះ​សន្សំ​សំចៃ​គ្រាន់​បើ​ហើយ ។ ពី​មុន​បាយ​ស្រូប​មួយ​ចាន កាហ្វេ​ក្ដៅ​មួយ​ពែង សម្រាប់​អាហារ​ពេល​ព្រឹក តែ​ឥឡូវ​នៅ​សល់​តែ​​កាហ្វេ​ក្ដៅ​មួយ​ពែង​ទេ ។ កាហ្វេ​មួយ​ពែង វា​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ ដែល​មិន​ត្រូវ​ចំណាយ​ច្រើន​ដូច​បាយ​ស្រូប​មួយ​ចាន ដល់​ទៅ​ ២០០០​៛ ។ ព្រឹក​មិញ​នេះ នៅ​ហាង​កាហ្វេ អ៊ំ ៗ បបួល​គ្នា​ជជែក​រឿង​​​កូន ៗ និង ឪពុក​ម្ដាយ ។ កំលោះ​ព្រៅ​


ពុទ្ធចក្រ និង អាណាចក្រ

បុរាណ​បណ្ឌិត​ទាំងឡាយ លោក​សន្មត​ប្រទេស​នីមួយ ៗ ទុក​ដូចជា​តួ​រទេះ​ឬ​តួ​រថ រទេះ​ឬ​រថ​នោះ ត្រូវ​មាន​ចក្រ គឺ​កង់​ទាំង​ពីរ​ខាង កង់​ម្ខាង​ហៅថា សាសនចក្រ កង់​ម្ខាង​ទៀត​ហៅថា​អាណាចក្រ ។
សាសនចក្រ ជា​កង់​ខាង​សីលធម៌ ដែល​មាន​សីល​ប្រាំ​និង​សុចរិត​ដប់ និង​ចរិយា​សម្បត្តិ​ជា​មូលដ្ឋាន ។ ប្រទេស​ខ្មែរ តាំងពី​បាន​ទទួល​គោរព​ជឿ​កាន់​ព្រះពុទ្ធសាសនា​មក បាន​ផ្លាស់​ពាក្យ​សាសនចក្រ ឲ្យ​ហៅ​ថា ពុទ្ធចក្រ​វិញ ព្រោះ​យក​ព្រះពុទ្ធ​សាសនា​ដែល​សម្បូណ៌​ដោយ​សន្តិវិធី ជា​កង់​ម្ខាង​របស់​


ភាព​ជា​អ្នក​ប្រតិបត្តិ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា

កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​៩ លោកគ្រូ​បង្រៀន​មុខវិជ្ជា​ពលរដ្ឋ​វិទ្យា បាន​បង្រៀន​ឲ្យ​ចេះ​សមាទាន​និច្ចសីល តែ​មិន​បាន​បង្ហាត់​ឲ្យ​សូត្រ​ពី ឧកាស អហំ ភន្តេ មក​ទេ គាត់​បង្ហាត់​ឲ្យ​រត់​មាត់ តែ​និច្ចសីល​ទាំង​៥ មាន បាណាតិបាតា ជា​ដើម ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ចេះ​ចាំ និង​ដឹង​អំពី​ន័យ​សេចក្ដី​មក​រហូត ។ ក្នុង​គ្រា​នោះ លោកគ្រូ​បាន​បញ្ចុះបញ្ចូល​ទឹកចិត្ត​សិស្ស​ទាំងឡាយ​ឲ្យ​ចង់​ចេះ​ចង់​ដឹង និង​ស្រឡាញ់​ព្រះធម៌ គ្រប់​គ្នា​ខំ​រៀន​សូត្រ​រត់មាត់​នូវ​និច្ចសីល​ទាំង​៥ ដែល​និយម​ហៅ​ថា​សីល​៥​ដោយ​សេចក្ដី​ជ្រះថ្លា ។

ជំនឿ​អំពី​​នរក សួគ៌


មនុស្ស​ដែល​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ន ពុំ​សូវ​ជឿ​​ទេ​​រឿង​បុណ្យ បាប នរក សួគ៌ ​ព្រម​ទាំង​​ខ្មោច ព្រាយ បិសាច​ជាដើម ។ គេ​ច្រើន​តែ​ជឿ និង​ផ្អែក​ជំនឿ​របស់​គេ​ទៅ​នឹង​វិទ្យាសាស្ត្រ ដែល​គេ​យល់​ថា​មាន​ហេតុផល​ជាក់លាក់​ជាង ។ ​ជំនឿ​ដែល​​បុព្វបុរស​ធ្លាប់​ជឿ​នោះ គឺជា​ជំនឿ​ប្រាសចាក​នូវ​ហេតុផល​ពិត ។
      

តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?

         នៅ​ពេល​ដែល​មាន​ទុក្ខ​​ធរមាន មនុស្ស​ភាគច្រើន​ចេះតែ​រក​កល​ចង់​សម្លាប់​ខ្លួនឯង ដើម្បី​រួចចាក​ផុត​ទុក្ខ​ទាំង​នោះ ។ តើ​ការសម្លាប់​ខ្លួនឯង​នេះ​នឹង​រួច​ចាក​ផុត​ទុក្ខ​ដែរ​ឬ​​យ៉ាង​ណា? សូម​មើល​ហេតុផល​ដែល​សាមណៈ រេវតៈ ពន្យល់​ដល់​កុលធីតា​ដែល​ប្រាថ្នា​ផ្ដាច់​ជីវិត​របស់​ខ្លួន​នៅ​ល្អាង​ជ្រោះ សូករខីណា ពី​សៀវភៅ រឿង “បុប្ផាវត្តី” របស់​ព្រះ​ធម្ម ឃោសៈ ដើម្បី​បាន​ជា​សតិ​បញ្ញា​ដូច​តទៅ ៖

ព្រះត្រៃបិដក


        ក្នុង​ព្រះពុទ្ធ​សាសនា ព្រះ​ត្រៃបិដក ជា​កំណប់ ជា​​​ខ្លឹម ឬ​ជា​គោល​​ព្រះ​ធម៌​ ដែល​ជា​ធម៌​​រៀនសូត្រ ឬ​ជា​អរិយត្តិធម៌​ដ៏​ប្រសើរ​បំផុត ។ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា​ចង់​ឃើញ ចង់​ស្គាល់​ឲ្យ​ជាក់​ភ្នែក​នូវ​អរិយត្តិធម៌​ដ៏​ឧត្ដម​នេះ​ជា​ពន់​ពេក ដោយ​តាម​រក​នៅ​តាម​បណ្ណាគារ​នានា តែ​មិន​ប្រទះ​ឃើញ​សោះ ។ ទើប​ម្សិលមិញ​នេះ ខ្ញុំ​បាន​ទៅ​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​បំណង​រក​មើល​​សៀវភៅ​វិសុទ្ធិមគ្គ​ប្រែ​ផង តែ​មិន​​បាន​ឃើញ​មាន​សៀវភៅ​វិសុទ្ធិមគ្គ​ប្រែ, មានតែ​ក្នុង​ភាសា​​បាលី តែ​ខ្ញុំ​បាន​ឃើញ​ព្រះ​ត្រៃបិដក​​​

ឧបាទានក្ខន្ធ ៥ ជា​មេ​ទុក្ខ


នេះ​ជា​អត្ថបទ​ដែល​ខ្ញុំ​យក​មក​ពី ទីនេះ ​ប្រហែល​ជា​សរសេរ​ដោយ ថោងនីដាមុនី និយាយ​អំពី ឧបាទានក្ខន្ធ ៥​ ជា​មេ​ទុក្ខ ដែល​មាន​និយាយ​ក្នុង​ព្រះ​ត្រៃបិដក​ក្បាល​ទី ១៧ ទំព័រ ២៨៧ និង​ក្នុង​ក្បាល​ទី ២១ ទំព័រ ៧១ ត្រង់​ប្រស្នា​ដំបូក​​ហុយ​ផ្សែង​ពេល​យប់ ឆេះ​ពេល​ថ្ងៃ ។ ខ្ញុំ​លើក​មក​នេះ ព្រោះ​ក្នុង​អត្ថបទ​នេះ​មាន​ឧទាហរណ៍​ងាយ​ចូលចិត្ត​​​(យល់)បាន ។

គាថា​ស្នេហ៍​មុខ​របស់​ព្រះពុទ្ធ


តាម​ព្រះពុទ្ធ​សាសនា ស្នេហ៍​មុខ​ដែល​នាំ​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត គឺ​សំដី​ទន់ភ្លន់ ចរិយា​សុភាព​រាបសារ ទឹកមុខ​ញញឹម​ជា​និច្ច ជាមួយ​ទឹកចិត្ត​ប្រកប​ដោយ​មេត្តា ករុណា មាន​ចិត្ត​ល្អ ចេះ​ជួយ​ធុរៈ​អ្នក​ដទៃ ។ គាថា​នេះ មិន​ថា​ត្រឹម​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត សូម្បី​​សត្វ​តិរច្ឆាន​ក៏​ចូល​មក​ជិត យក​មនុស្ស​​នោះ​ជា​មិត្ត​ដែរ ។ ព្រះពុទ្ធ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ដែល​គេ​ស្រឡាញ់ ឬ​ស្អប់ មក​អំពី​អំពើ​របស់​​ខ្លួនឯង
ដកស្រង់​ពី​សៀវភៅ តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សង្គម​ខ្មែរ


ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប


រទទួលទាន​សុរា ហេតុ​អ្វី​ថា​មាន​បាប សុរា​នោះ​ទទួលទាន​ទៅ ជា​ថ្នាំ​កែ​រោគ​ក៏​មាន ជា​គុណ​ឲ្យ​ទទួល​ទាន​បាយ​បាន​ក៏​មាន ?

ការផឹក​សុរា​ បាន​ជា​ថា​បាប, ព្រះ​បរមគ្រូ​ទ្រង់​ហាម​ពុំ​ឲ្យ​សេព​សុរា​នោះ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វថ្ងៃ​នេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ហើយ ។ សេចក្ដី​ស្រវឹង​នេះ លោភោ គឺ​សេចក្ដី​ជាប់​ជំពាក់ ឬ ចំណង់​ចង់​បាន នេះ​ជា​ស្រវឹង​ប្រការ ១ ទោសោ គឺ​សេចក្ដី​ក្រោធ​

ពុទ្ធសាសនិក​គួរ​ឈប់​អុជ​ធូប


ជាទូទៅ នៅ​តាម​ផ្ទះ​របស់​ពុទ្ធសាសនិក, នៅ​តាម​ទី​វត្តអារាម ឬ​កន្លែង​សក្ការ​​ផ្សេងៗ គេ​តែងតែ​​ធ្វើ​ការអុជ​​ធូប​សំបូងសង្រូង​សុំ​សេចក្ដី​សុខ, សុំ​ឲ្យ​រកស៊ី​មាន​បាន ឬ​សុំ​ឲ្យ​សម្រេច​កិច្ចការ​ដែល​គេ​ប៉ង​ប្រាថ្នា​អំពី​​​ព្រះ ឬ​ទេព្ដា ឬ​អ្នក​តា ជាដើម ។ បើ​តាម​ពិត​ ការ​អុជ​ធូប​សំបូងសង្រូង​នេះ មិន​មែន​ជា​ការបដិបត្តិ​ត្រឹមត្រូវ​ជា​ពុទ្ធសាសនិក​នោះ​ទេ ។ ព្រះពុទ្ធ​មិន​បាន​បង្គាប់​ឲ្យ​ពុទ្ធសាសនិក​អុជ​ធូប និង​

ទម្លាប់​ខុស​ឆ្គង​​របស់​ពុទ្ធសាសនិក​ក្នុង​ការបញ្ជូន​​កុសល​​​ចំពោះ​​ជីដូនជីតា ថ្ងៃ ចន្ទ ទី 5 ខែធ្នូ 2011

Posted by ទឹម បឿន in ជំនឿ សាសនា, ពុទ្ធសាសនា.
trackback

ពុទ្ធសាសនិក ​ខ្មែរ​យើង​មាន​ទម្លាប់​មួយ​ខុស​ឆ្គង​យក​តែ​មែនទែន ហើយ​មិន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​​ទាល់តែ​​សោះ ។ ហេតុ​នេះ ខ្ញុំ​នឹង​លើក​យក​បញ្ហា​នេះ​មក​បង្ហាញ​ដើម្បី​​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំពី ​ព្រះពុទ្ធសាសនា​របស់​ខ្លួន ។

កប្ប ជាអ្វី?(កប្ប អានថាកាប់់)

កាលពីនៅក្មេង ខ្ញុំធ្លាប់់ឮមិត្តភក្ដិជិតខាងបានសួរគ្នាពីពាក្យកប្បនេះម្ដង
ហើយតំាងពីពេលនោះមកខ្ញុំអត់់ដែលបានឮនរណានិយាយពាក្យនោះ
ទៀតទេ។ខ្ញុំធ្លាប់់តែឮគេនិយាយថាភ្លើងឆេះកាល ដូចថានៅព.ស៥០០០
ភ្លើងនឹងឆេះកាលដោយមិនដឹងថាពាក្យកាលមានន័យយ៉ាងម៉េចផងទេ។
ទំនងជាគេនិយាយថាពិភពលោកនឹងត្រូវបំផ្លាញដោយភ្លើងយក្យកំណាចមួយ។
ប៉ុន្តែ គេដូចជាយល់់ថាកប្បជាចំនួនដែលធំបំផុតមួយដែលគណនាមិនបាន
រហូតទាល់់តែគេប្រៀបធៀបទៅនឹងចំនួនគ្រាប់់ល្ងមួយល្អីទៅវិញ។តាមពិតកប្បមិន
មែនគ្រាន់់តែជាចំនួនទេ គឺជារយៈពេលដ៏យូរអង្វែងមួយ មិនដឹងប៉ុន្មានពាន់់ ឬប៉ុន្មាន
លានឆ្នំា។អម្បាញ់់មិញនេះខ្ញុំបានបើកវចនានុខ្មែរដើម្បីរកមើលពាក្យកប្បអោយ
ស្គាល់់ន័យរបស់់ពាក្យនេះ ដែលមានន័យថា៖កាលដែលតំាងនៅយូរអង្វែង ឧ.
មួយកប្ប ,ភ្លើងប្រល័យកប្ប
។ដូច្នេះ សូម្បីក្នុងវចនានុក្រមខ្មែរក៏ពាក្យកប្បនេះ
ពុំប្រាប់់អោយដឹងន័យអោយបានច្បាស់់ផង។ពាក្យកប្បជាពាក្យមកពីភាសាបាលី
សំស្រឹ្កតដែលអានថាKalpa។ហើយដោយសារខ្មែរយើងធ្វើកម្លាយពាក្យកម្ចី
អោយមានសូរស័ព្ទជាភាសាខ្មែរនោះទើបបានជារាល់់ពាក្យបាលី សំស្រ្កឹត ដែល
មានសូរ ា ឬ ៈនៅខាងចុងពាក្យ ត្រូវលុបចេញ។កាលពីជិតដប់់ឆ្នំាកន្លងទៅ
ខ្ញុំបានអានសៀវភៅមួយក្បាលអំពីសាសនានានាក្នុងលោកហើយក៏បានចាប់់
អារម្មណ៍នឹងសាសនាហិណ្ឌូដែលជាសាសនាមួយប្រជាជនខ្មែរធ្លាប់់កាន់់កាលពី
សម័យបុរាណ។ដូច្នេះហើយទើបបានជាខ្ញុំស្គាល់់ពាក្យពេចន៏ខ្លះៗដែលមាន
ទាក់់ទិននឹងរឿងរ៉ាវសាសនាព្រាហ្មណ៍ ឬសាសនាហិណ្ឌូ និងសាសនាព្រះពុទ្ធ។
និយាយពីពាក្យកប្ប,អត្ថបទក្នុងសៀវភៅនោះ សរសេរប្រាប់់អោយដឹងដូច្នេះថា៖
តាមជំនឿក្នុងសម័យព្រាហ្មណ៍សាសនា,យុគសាកលគឺជាយុគមួយដែល
ដែលវិលចុះឡើងនៃការបំផ្លាញនិងការបង្កើតលោកដែលមានរយៈមួយជុំ
គឺរយៈពេល១០០ឆ្នំា*នៃមួយជីវិតរបស់់ព្រះព្រហ្ម។មួយឆ្នំា*នៃជីវិតរបស់់ព្រះព្រហ្ម
គឺ៣៦៥ថ្ងៃ*ដែលមួយថ្ងៃ*នៃជីវិតរបស់់ព្រះព្រហ្មស្មើនឹងមួយកប្ប(kalpa)។
ចំណែកមួយកប្បស្មើនឹង៤ ៣២០លានឆ្នំាផែនដី។ដូច្នេះ មួយជីវិតរបស់់ព្រះព្រហ្ម
ដែលមានរយៈពេល១០០ឆ្នំា*នោះគឺត្រូវស្មើនឹង១០០x៣៦៥x៤ ៣២០លាន
ឆ្នំាផែនដី=១៥៧ ៦៨០ ០០០ លានឆ្នំា=១៥៧ ៦៨០ ០០០ ០០០ ០០០ ឆ្នំាផែនដី។
ដូច្នេះលុះដល់់មួយរយៈពេលខាងលើកន្លងផុតទៅ ជីវិតរបស់់ព្រះព្រហ្មនិងសាកល
លោកទំាងមូលនឹងរលាយរលត់់ក្នុងមហាប្រល័យ(Grand cataclysme)។
រួចហើយសាកលលោកឈប់់លែងមានមួយរយៈពេលស្មើនឹងមួយជីវិតរបស់់
ព្រះព្រហ្មដែរ ទើបព្រះព្រហ្មភ្ញាក់់ឡើង,សាកលលោកក៏ចាប់់ផ្ដើមមានជាថ្មីទៀត។
ប៉ុន្តែក្នុងពេលព្រះអង្គសោយនិន្រ្ទា សាកលលោកក៏មានសភាពច្របូកច្របល់់។
អ្វីដែលពុំទាន់់បានចេញផុតពីសភាពនោះ ត្រូវតែឆ្លងកាត់់ការកាត់់ក្ដីហើយត្រូវ
តែត្រៀមខ្លួនចាប់់កំណើតជាថ្មីទៀត យោងទៅតាមបុណ្យកុសលដែលខ្លួន
បានសាងសំរាប់់ក្នុងថ្ងៃថ្មីដែលព្រះព្រហ្មនឹងភ្ញាក់់ឡើងវិញ គឺមួយកប្បនេះឯង
ដែលត្រូវចែកចេញជាមួយពាន់់មហាយុគ(mahâyuga)ហើយមួយមហាយុគ
ចែកចេញជាបួនយុគ គឺក្រឹតយុគ ត្រេតាយុគ ទ្វាបរយុគ និងកលិយុគ។
ក្រឹតយុគ(Krita Yuga)គឺជាយុគសម័យមាសដែលមានរយៈពេល
១ ៧២៨ ០០០ ឆ្នំា ។ក្នុងកំឡុងពេលនេះ ព្រះធម៌ ឬ​Dharma (ទេវៈទទួល
ខុសត្រូវខាងយុត្តិធម៌និងភារកិច្ច)មានជើងបួន។មនុស្សក្នុងសម័យនេះមាន
គុណសម្បត្តិល្អប្រពៃ មានសេចក្ដីសុខសប្បាយនិង មានសុខភាពល្អហើយ
អាយុវែង ។
ត្រេតាយុគ(Tretâ Yuga)គឺជាយុគសម័យប្រាក់់ឬសម័យទី២ដែល
មានរយៈពេល១ ២៩៦ ០០០ ឆ្នំាដែលជាសម័យព្រះធម៌មានជើងបី ហើយ
មនុស្សលោកមានសេចក្ដីសុខមធ្យមនិងអាយុវែងមធ្យមដែរ។
ទ្វាបរយុគ(Dvâpara Yuga)ជាយុគសម័យដែលព្រះធម៌មានជើងតែ
ពីរគឺគ្មានលំនឹង ហើយមនុស្សលោកក៏ពុំសូវមានគុណសម្បតិ្តហើយក៏ពុំ
មានអាយុវែងប៉ុន្មានដែរ។យុគសម័យនេះមានរយៈពេល៨៦៤ ០០០ឆ្នំា។
កលិយុគ(kali Yuga)គឺជាយុគសម័យដែលយើងកំពុងរស់់នៅ
រាល់់ថ្ងៃនេះ ប្រកបដោយទុក្ខទោសធ្ងន់់៖ព្រះធម៌មានជើងតែមួយគ្មានអ្វី
ជាទីពឹង។មនុស្សលោកបាត់់សឹងអស់់នូវគុណសម្បត្តិ។ក្នុងកំឡុងយុគសម័យ
នេះដែលមានរយៈពេល៤៣២ ០០០ឆ្នំា,មនុស្សភាគច្រើនរស់់នៅជាទាសករ,
អ្នកសុំទាន,មនុស្សបង្កជំលោះ និងកាចសាហាវ ហើយពុំមានសេចក្ដីសុខ
សប្បាយទេ ហើយក៏រស់់ពុំបានអាយុវែងដែរ។ពួកគេយកអ្វីៗដែលគួរស្អប់់ខ្ពើមធ្វើ
ជាកិត្តិយស។ពួកគេស៊ីមិនចេះស្កប់់ស្កល់់ហើយរស់់នៅក្នុងទីក្រុងដែលពោរពេញ
ទៅដោយចោរ។បុរសជាមនុស្ស គ្រប់់គ្រងដោយប្រពន្ធរបស់់គេដែលជាស្រីឆ្នាស់,
និយាយប៉ប៉ាច់់ប៉ប៉ោច មានកាមគុណច្រើន ហើយសាយភាយកូនក៏ច្រើនដែរ។មនុស្ស
ក្នុងយុគសម័យនេះរស់់នៅទទួលរងនូវការកៀបសង្កត់់ពីស្ដេច ឬពីអ្នកគ្រប់់គ្រង
ប្រទេសរបស់់ខ្លួនឯង ហើយក៏ទទួលរងនូវមហន្តរាយធម្មជាតិ,ទុរ្ភិក្ស និងសង្រ្គាម
ទៀត។មានតែកល្កិនដែលជាមនុស្សមានក្បាលសេះត្រូវជា
អវតាព្រះវិស្ណុទេដែលអាចចុះមកជួយកំចាត់់ទុក្ខវេទនារបស់់មនុស្សលោកបាន ដោយធ្វើការកាត់់ទោសមនុស្សដែលប្រព្រឹត្តអាក្រក់់ហើយផ្ដល់់រង្វាន់់ដល់់មនុស្ស
ដែលកសាងល្អ រួចហើយនឹងរៀបចំយុគសម័យមួយថ្មីអោយរុងរឿងឡើង៕
…………………………………………………….
_ការយល់់ឃើញរបស់់ខ្ញុំ៖ <ពាក្យ កាលនិងកប្ប
ជាពាក្យដែលកើតចេញមកពីពាក្យKALPAជាមួយគ្នា ដោយអ្នកខ្លះយកសំលេង
នំាអោយបានពាក្យកាលឯអ្នកខ្លះទៀតយកសំលេង
ប៉ដែលបានមកពីPAជាព្យាង្គខាងចុងរបស់់ពាក្យkalPAនោះ នំាអោយបានជាពាក្យកប្ប
ដូច្នោះពាក្យកាល(KALPA) ដោយគេលុបPAចេញ ហើយក្លាយជាមានន័យថាគ្រា សម័យ ពេលទៅវិញ។
រីឯ កប្ប (KALPA) ដោយគេលុបអក្សរLនិងA ទើបទៅជាអានចេញសូរកាប់់ហើយនៅតែមានន័យដើមដូចKalpaដែរ។

របៀបនៃការធ្វើសំភាសន៍

1. ការចាប់ផ្តើមធ្វើបទសំភាសន៍ ៖

• នែនាំខ្លួនរបស់អ្នកដោយប្រាប់ឈ្មោះ និង តំណែងរបស់អ្នក
• ពន្យល់អោយបានច្បាស់លាស់ថាហេតុអ្វី លោកអ្នកចង់និយាយជាមួយគេ
• ត្រូវឆ្លើយរាល់សំនួរគ្រប់ពេល អោយបានពេញលេញតាមដែលអ្នកអាចធ្វើទៅបាន ដោយមិន រំលោភទៅលើសិទិ្ធរក្សាការសំងាត់របស់អ្នកដ៍ទៃទៀត ។