កប្ប ជាអ្វី?(កប្ប អានថាកាប់់)
កាលពីនៅក្មេង ខ្ញុំធ្លាប់់ឮមិត្តភក្ដិជិតខាងបានសួរគ្នាពីពាក្យកប្បនេះម្ដងហើយតំាងពីពេលនោះមកខ្ញុំអត់់ដែលបានឮនរណានិយាយពាក្យនោះ
ទៀតទេ។ខ្ញុំធ្លាប់់តែឮគេនិយាយថាភ្លើងឆេះកាល ដូចថានៅព.ស៥០០០
ភ្លើងនឹងឆេះកាលដោយមិនដឹងថាពាក្យកាលមានន័យយ៉ាងម៉េចផងទេ។
ទំនងជាគេនិយាយថាពិភពលោកនឹងត្រូវបំផ្លាញដោយភ្លើងយក្យកំណាចមួយ។
ប៉ុន្តែ គេដូចជាយល់់ថាកប្បជាចំនួនដែលធំបំផុតមួយដែលគណនាមិនបាន
រហូតទាល់់តែគេប្រៀបធៀបទៅនឹងចំនួនគ្រាប់់ល្ងមួយល្អីទៅវិញ។តាមពិតកប្បមិន
មែនគ្រាន់់តែជាចំនួនទេ គឺជារយៈពេលដ៏យូរអង្វែងមួយ មិនដឹងប៉ុន្មានពាន់់ ឬប៉ុន្មាន
លានឆ្នំា។អម្បាញ់់មិញនេះខ្ញុំបានបើកវចនានុខ្មែរដើម្បីរកមើលពាក្យកប្បអោយ
ស្គាល់់ន័យរបស់់ពាក្យនេះ ដែលមានន័យថា៖កាលដែលតំាងនៅយូរអង្វែង ឧ.
មួយកប្ប ,ភ្លើងប្រល័យកប្ប។ដូច្នេះ សូម្បីក្នុងវចនានុក្រមខ្មែរក៏ពាក្យកប្បនេះ
ពុំប្រាប់់អោយដឹងន័យអោយបានច្បាស់់ផង។ពាក្យកប្បជាពាក្យមកពីភាសាបាលី
សំស្រឹ្កតដែលអានថាKalpa។ហើយដោយសារខ្មែរយើងធ្វើកម្លាយពាក្យកម្ចី
អោយមានសូរស័ព្ទជាភាសាខ្មែរនោះទើបបានជារាល់់ពាក្យបាលី សំស្រ្កឹត ដែល
មានសូរ ា ឬ ៈនៅខាងចុងពាក្យ ត្រូវលុបចេញ។កាលពីជិតដប់់ឆ្នំាកន្លងទៅ
ខ្ញុំបានអានសៀវភៅមួយក្បាលអំពីសាសនានានាក្នុងលោកហើយក៏បានចាប់់
អារម្មណ៍នឹងសាសនាហិណ្ឌូដែលជាសាសនាមួយប្រជាជនខ្មែរធ្លាប់់កាន់់កាលពី
សម័យបុរាណ។ដូច្នេះហើយទើបបានជាខ្ញុំស្គាល់់ពាក្យពេចន៏ខ្លះៗដែលមាន
ទាក់់ទិននឹងរឿងរ៉ាវសាសនាព្រាហ្មណ៍ ឬសាសនាហិណ្ឌូ និងសាសនាព្រះពុទ្ធ។
និយាយពីពាក្យកប្ប,អត្ថបទក្នុងសៀវភៅនោះ សរសេរប្រាប់់អោយដឹងដូច្នេះថា៖
តាមជំនឿក្នុងសម័យព្រាហ្មណ៍សាសនា,យុគសាកលគឺជាយុគមួយដែល
ដែលវិលចុះឡើងនៃការបំផ្លាញនិងការបង្កើតលោកដែលមានរយៈមួយជុំ
គឺរយៈពេល១០០ឆ្នំា*នៃមួយជីវិតរបស់់ព្រះព្រហ្ម។មួយឆ្នំា*នៃជីវិតរបស់់ព្រះព្រហ្ម
គឺ៣៦៥ថ្ងៃ*ដែលមួយថ្ងៃ*នៃជីវិតរបស់់ព្រះព្រហ្មស្មើនឹងមួយកប្ប(kalpa)។
ចំណែកមួយកប្បស្មើនឹង៤ ៣២០លានឆ្នំាផែនដី។ដូច្នេះ មួយជីវិតរបស់់ព្រះព្រហ្ម
ដែលមានរយៈពេល១០០ឆ្នំា*នោះគឺត្រូវស្មើនឹង១០០x៣៦៥x៤ ៣២០លាន
ឆ្នំាផែនដី=១៥៧ ៦៨០ ០០០ លានឆ្នំា=១៥៧ ៦៨០ ០០០ ០០០ ០០០ ឆ្នំាផែនដី។
ដូច្នេះលុះដល់់មួយរយៈពេលខាងលើកន្លងផុតទៅ ជីវិតរបស់់ព្រះព្រហ្មនិងសាកល
លោកទំាងមូលនឹងរលាយរលត់់ក្នុងមហាប្រល័យ(Grand cataclysme)។
រួចហើយសាកលលោកឈប់់លែងមានមួយរយៈពេលស្មើនឹងមួយជីវិតរបស់់
ព្រះព្រហ្មដែរ ទើបព្រះព្រហ្មភ្ញាក់់ឡើង,សាកលលោកក៏ចាប់់ផ្ដើមមានជាថ្មីទៀត។
ប៉ុន្តែក្នុងពេលព្រះអង្គសោយនិន្រ្ទា សាកលលោកក៏មានសភាពច្របូកច្របល់់។
អ្វីដែលពុំទាន់់បានចេញផុតពីសភាពនោះ ត្រូវតែឆ្លងកាត់់ការកាត់់ក្ដីហើយត្រូវ
តែត្រៀមខ្លួនចាប់់កំណើតជាថ្មីទៀត យោងទៅតាមបុណ្យកុសលដែលខ្លួន
បានសាងសំរាប់់ក្នុងថ្ងៃថ្មីដែលព្រះព្រហ្មនឹងភ្ញាក់់ឡើងវិញ គឺមួយកប្បនេះឯង
ដែលត្រូវចែកចេញជាមួយពាន់់មហាយុគ(mahâyuga)ហើយមួយមហាយុគ
ចែកចេញជាបួនយុគ គឺក្រឹតយុគ ត្រេតាយុគ ទ្វាបរយុគ និងកលិយុគ។
ក្រឹតយុគ(Krita Yuga)គឺជាយុគសម័យមាសដែលមានរយៈពេល
១ ៧២៨ ០០០ ឆ្នំា ។ក្នុងកំឡុងពេលនេះ ព្រះធម៌ ឬDharma (ទេវៈទទួល
ខុសត្រូវខាងយុត្តិធម៌និងភារកិច្ច)មានជើងបួន។មនុស្សក្នុងសម័យនេះមាន
គុណសម្បត្តិល្អប្រពៃ មានសេចក្ដីសុខសប្បាយនិង មានសុខភាពល្អហើយ
អាយុវែង ។
ត្រេតាយុគ(Tretâ Yuga)គឺជាយុគសម័យប្រាក់់ឬសម័យទី២ដែល
មានរយៈពេល១ ២៩៦ ០០០ ឆ្នំាដែលជាសម័យព្រះធម៌មានជើងបី ហើយ
មនុស្សលោកមានសេចក្ដីសុខមធ្យមនិងអាយុវែងមធ្យមដែរ។
ទ្វាបរយុគ(Dvâpara Yuga)ជាយុគសម័យដែលព្រះធម៌មានជើងតែ
ពីរគឺគ្មានលំនឹង ហើយមនុស្សលោកក៏ពុំសូវមានគុណសម្បតិ្តហើយក៏ពុំ
មានអាយុវែងប៉ុន្មានដែរ។យុគសម័យនេះមានរយៈពេល៨៦៤ ០០០ឆ្នំា។
កលិយុគ(kali Yuga)គឺជាយុគសម័យដែលយើងកំពុងរស់់នៅ
រាល់់ថ្ងៃនេះ ប្រកបដោយទុក្ខទោសធ្ងន់់៖ព្រះធម៌មានជើងតែមួយគ្មានអ្វី
ជាទីពឹង។មនុស្សលោកបាត់់សឹងអស់់នូវគុណសម្បត្តិ។ក្នុងកំឡុងយុគសម័យ
នេះដែលមានរយៈពេល៤៣២ ០០០ឆ្នំា,មនុស្សភាគច្រើនរស់់នៅជាទាសករ,
អ្នកសុំទាន,មនុស្សបង្កជំលោះ និងកាចសាហាវ ហើយពុំមានសេចក្ដីសុខ
សប្បាយទេ ហើយក៏រស់់ពុំបានអាយុវែងដែរ។ពួកគេយកអ្វីៗដែលគួរស្អប់់ខ្ពើមធ្វើ
ជាកិត្តិយស។ពួកគេស៊ីមិនចេះស្កប់់ស្កល់់ហើយរស់់នៅក្នុងទីក្រុងដែលពោរពេញ
ទៅដោយចោរ។បុរសជាមនុស្ស គ្រប់់គ្រងដោយប្រពន្ធរបស់់គេដែលជាស្រីឆ្នាស់,
និយាយប៉ប៉ាច់់ប៉ប៉ោច មានកាមគុណច្រើន ហើយសាយភាយកូនក៏ច្រើនដែរ។មនុស្ស
ក្នុងយុគសម័យនេះរស់់នៅទទួលរងនូវការកៀបសង្កត់់ពីស្ដេច ឬពីអ្នកគ្រប់់គ្រង
ប្រទេសរបស់់ខ្លួនឯង ហើយក៏ទទួលរងនូវមហន្តរាយធម្មជាតិ,ទុរ្ភិក្ស និងសង្រ្គាម
ទៀត។មានតែកល្កិនដែលជាមនុស្សមានក្បាលសេះត្រូវជា
អវតាព្រះវិស្ណុទេដែលអាចចុះមកជួយកំចាត់់ទុក្ខវេទនារបស់់មនុស្សលោកបាន ដោយធ្វើការកាត់់ទោសមនុស្សដែលប្រព្រឹត្តអាក្រក់់ហើយផ្ដល់់រង្វាន់់ដល់់មនុស្ស
ដែលកសាងល្អ រួចហើយនឹងរៀបចំយុគសម័យមួយថ្មីអោយរុងរឿងឡើង៕
…………………………………………………….
_ការយល់់ឃើញរបស់់ខ្ញុំ៖ <ពាក្យ កាលនិងកប្ប
ជាពាក្យដែលកើតចេញមកពីពាក្យKALPAជាមួយគ្នា ដោយអ្នកខ្លះយកសំលេងល
នំាអោយបានពាក្យកាលឯអ្នកខ្លះទៀតយកសំលេងបឬ
ប៉ដែលបានមកពីPAជាព្យាង្គខាងចុងរបស់់ពាក្យkalPAនោះ នំាអោយបានជាពាក្យកប្ប។
ដូច្នោះពាក្យកាល(KALPA) ដោយគេលុបPAចេញ ហើយក្លាយជាមានន័យថាគ្រា សម័យ ពេលទៅវិញ។
រីឯ កប្ប (KALPA) ដោយគេលុបអក្សរLនិងA ទើបទៅជាអានចេញសូរកាប់់ហើយនៅតែមានន័យដើមដូចKalpaដែរ។
0 comments :
Post a Comment