
ថ្ងៃទី១៥កើត ខែមាឃ ជាទិវារំលឹកដល់ចតុរង្គសន្និបាតនៃសង្ឃជាសាវ័កព្រះពុទ្ធផង និងរំលឹកដល់ថ្ងៃដែលព្រះពុទ្ធកំណត់ថ្ងៃនិព្វានរបស់ទ្រង់ផង។
ដែលជា បុណ្យសាសនារបស់រដ្ឋក្នុងឆ្នាំ២០១៤នេះ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ គឺចំថ្ងៃតែមួយនឹង ថ្ងៃនៃសេចក្តីស្រឡាញ់ ដែលជាទិវាអន្តរជាតិ បែរត្រូវបានផ្តល់ចំណាប់អារម្មណ៍ខ្លាំងដោយយុវវ័យទៅវិញ។ ខណៈទិវាទាំងពីរនេះ ប្រារព្ធឡើងស្របគ្នា ព្រឹត្តិការណ៍នេះបង្ហាញយ៉ាងច្បាស់ពី ក្រុមគាំទ្រពីរផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា តែគ្មានការរិះគន់គ្នាទេ។ អ្នកវិភាគយល់ថា ពិធីនេះមិនប្រឆាំងគ្នាឡើយ ហើយការជ្រើសរើសផ្តល់តម្លៃ ឬប្រតិបត្តិ ពិធីណាមួយ ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ។
0 comments :
Post a Comment