ពុទ្ធសាសនា
![]()
វត្តពោធិព្រឹករត្តនារាមនៅផ្លូវ Market St នៅឡងប៊ិចខាងជើង(២០០៧)
|
ពុទ្ធសាសនា បាន
ចូលមកប្រទេសកម្ពុជា ពីប្រទេសឥណ្ឌា មុនគ្រិស្ដសករាជ។
មានពុទ្ធសាសនា ច្រើនបែប ដែលកំពុងតែប្រតិបត្តិ ជុំវិញពិភពលោក។
លទ្ធិដែលបានចូលមកក្នុងទ្វីបអាស៊ីភាគអាគ្នេយ៍គឺលទ្ធិមហាយាន
ទោះជាយ៉ាងណាលទ្ធិដែលកំពុងតែប្រតិបត្តិក្នុងប្រទេសខ្មែរសព្វ
ថ្ងៃនេះ គឺលទ្ធិហីនយាន។
|
ខាងវត្ថុបុរាណវត្ថុវិទ្យាបានឲ្យ ដឹងថានៅពេលដែលវរជនកំពុងតែបញ្ចូលការប្រតិបត្តិព្រាហ្មណ៍សាសនា ក្នុងការដឹងនាំប្រទេសខ្មែរ អ្នកស្រុកភូមិក៏កំពុងបញ្ចូលករណីខ្លះរបស់ពុទ្ធសាសនាទាំងលទ្ធិ មហាយាននិងហីនយានចូលទៅក្នុងជំនឿនិងទំនៀមទម្លាប់ដើម។ លុះត្រាតែបន្ទាប់ពីសម័យអង្គរ(សតវត្សតី១៣-១៤) ដែល លទ្ធិមហាយានបានក្លាយទៅជាសាសនាចំបងក្នុងប្រទេសខ្មែរ។ សាសនាព្រះពុទ្ធដែលកំពុងតែប្រតិបត្តិក្នុងប្រទេសកម្ពុជានិងសហរដ្ឋ សព្វថ្ងៃនេះហៅថា សាសនា«លាយគ្នា» មានន័យថាផ្នែកនៃសាសនាប្រជាប្រិយខ្មែរពីដើម និងសាសនាព្រាហ្មណ៍ បានលាយចូលគ្នាជាក្នុងការប្រតិបត្តិសាសនាព្រះពុទ្ធ។ |
|
ក្នុង
ខ្មែរសម័យថ្មី
ពុទ្ធសាសនាបានបញ្ចូលក្នុងសកម្មភាពរាល់ថ្ងៃរបស់មនុស្សម្នាក់ៗ
ហើយជីវិតរបស់អ្នកស្រុកក៏បាន
«គ្រប់គ្រងពីកើតរហូតដល់ស្លាប់ដោយវត្តរបស់ព្រះសង្ឃ»។"[ii] គ្រប់
ស្រុកដែលមានលទ្ធភាពធ្វើវត្ត មានយ៉ាងហោចណាស់វត្តព្រះសង្ឃមួយ។
នៅតាមជនបទមុខឆ្នាំ១៩៧៥
គេនិយមឲ្យក្មេងប្រុសគ្រប់រូបទៅនៅក្នុងវត្តយ៉ាងហោចណាស់ក៏មួយ
ឆ្នាំដែរ
ធ្វើជាព្រះសង្ឃរៀនអំពីព្រះពុទ្ធដែលហៅថា«ធម៌»ជាភាសាបាលី
ដែលជាភាសារបស់ព្រះពុទ្ធលទ្ធិមហាយាន។
នេះគឺជារបៀបដែលក្មេងប្រុសក្លាយជាពេញវ័យ។
វត្តបំរើមិនត្រឹមតែជាកន្លែងសំរាប់គោរពបូជាទេ
តែជាកន្លែងរៀនសូត្ររបស់អ្នកស្រុកដែរ
(ជាទូទៅសំរាប់តែមនុស្សប្រុសប៉ុណ្ណោះ)
ហើយជាកន្លែងដែលអ្នកស្រុកមកលេងកំសាន្តជាក្រុមពីដើមឆ្នាំរហូត
ដល់ចុងឆ្នាំ។ វប្បធម៌ សង្គមធម៌
និងតម្លៃរបស់បុគ្គលនៃព្រះពុទ្ធសាសនាសំរាប់មនុស្សភាគច្រើនមុន
ឆ្នាំ១៩៧៥ អាចរាប់បញ្ចូលបានក្នុងការនិយាយរឿយៗថា
«ដើម្បីជាខ្មែរគឺត្រូវតែជាអ្នកកាន់ពុទ្ធសាសនា»
ជាការនិយាយដែលបង្ហាញពីតម្លៃយ៉ាងទូលំទូលាយរបស់គ្រួសារ សង្គម
និងជីវិតទៅជាតិក្រោយដែលនាំផ្លូវក្នុងសកម្មភាពរាល់ថ្ងៃ។ |
|
ការ
បង្កើតវត្តខ្មែរនៅឡងប៊ិចជាឥទ្ធិពលដ៏ខ្លាំងមួយចំពោះផ្លូវ
អារម្មណ៍និងផ្លូវចិត្តរបស់ពុទ្ធសាសនិកជនខ្មែរ
ជាពិសេសអ្នកដែលបានរស់ក្នុងសម័យប៉ុល ពត។ ក្នុងឆ្នាំ១៩៧៩
ព្រះតេជគុណ គង់ ឈាន
ដែលបានរៀននៅប្រទេសឥណ្ឌានៅពេលដែលប្រទេសខ្មែរធ្លាក់ក្នុងសម័យ
ខ្មែរក្រហម ត្រូវបានធានាមករស់នៅសហរដ្ឋ
ដោយសមាជិករបស់សហគមន៍ខ្មែរ ហើយក៏បានបង្កើតវត្តតូចមួយ
ក្នុងផ្ទះនៅជិតទីក្រុង Hawaiian Gardens។
វត្តព្រះពុទ្ធសាសនាដំបូងគេបង្អោះ នៅទីក្រុងឡងប៊ិចគឺ
វត្តវិបស្សនារាម ដែលបានកសាងនៅលើ ផ្លូវTwentieth Street
ក្នុងឆ្នាំ១៩៨៥។ សព្វថ្ងៃមានវត្តខ្មែរជាង១០វត្ត
ដែលមានទំហំខុសៗគ្នា
ដែលបំពេញតម្រូវការរបស់ប្រជាជនតាមមជ្ឈដ្ឋានផ្សេងៗក្នុងទីក្រុង
ឡងប៊ិច។
|
|
វគ្គនេះ
បង្ហាញពីប្រវត្តិរបស់ការបង្កើតឡើងវិញនូវការប្រតិបត្តិពុទ្ធ
សាសនាខ្មែរនៅឡងប៊ិច និងមានរូបថតនៃវត្តផ្សេងៗ
និងការប្រារព្ធធ្វើពិធីបុណ្យរាល់ឆ្នាំនិងសកម្មភាពផ្សេងៗ។
យើងមិនបង្ហាញជូនគ្រប់វត្តទាំងអស់នៅឡងប៊ិចទេ
ហើយនឹងមានអត្ថបទដាក់បន្ថែមនៅពេលក្រោយ។
ការឲ្យយោបល់សំរាប់អត្ថបទអានបន្ថែមមានជូននៅចុងវគ្គនិមួយៗ។
យើងខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាដែលចង់បរិច្ចាគឯកសារ សៀវភៅ វីដេអូ
ឬរូបថតមកដល់ប័ណ្ណសារ
ឬបណ្ដាញទំព័រខែមឆែភនៅសង្គមប្រវត្តិសាស្ត្រទីក្រុងឡងប៊ិច
តាមទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬសារអេឡិចត្រូនិក
|
0 comments :
Post a Comment