ចោរលួចព្រះសុវណ្ណកោដ្ឋ ត្រូវបានបញ្ជូនទៅតុលាការខេត្តកណ្តាល

ជនសង្ស័យលួចព្រះសុវណ្ណកោដ្ឋ ដែលប៉ូលិសបានចោទប្រកាន់
@អគ្គស្នងការដ្ឋាន នគរបាលជាតិ
ប៉ូលិសជាតិបានរៀបចំសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទ
ទី១០កុម្ភៈនេះ
ដើម្បីប្រកាសអំពីការបញ្ជូនជនសង្ស័យលួចព្រះសុវណ្ណកោដ្ឋ
និងស្ត្រីម្នាក់ ដែលជា
អ្នកទទួលផលចោរកម្មទៅតុលាការខេត្តកណ្តាល។
សន្និសីទកាសែត ត្រូវបានដឹកនាំធ្វើ ដោយលោកឧត្តមសេនីយឯក ម៉ក់ ជីតូ
ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ។
ជនសង្ស័យលួចព្រះសុវណ្ណកោដ្ឋ
និងស្ត្រីម្នាក់ដែលត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ទទួល
ផលចោរកម្មនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលហើយ
នេះបើតាមការបញ្ជាក់របស់លោកម៉ក់ ជីតូ
ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌
នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទទី១០កុម្ភៈនេះ។
ជនសង្ស័យឈ្មោះកែវ រស្មី អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃរសៀលទី៦កុម្ភៈសប្តាហ៍មុន នៅក្នុងស្រុកទ្រាំងខេត្តតាកែវ បន្ទាប់ពីប៉ូលិសបានដាក់ការសង្ស័យទៅរូបគេ ថាពាក់ព័ន្ធទៅនឹងការលួចព្រះសុវណ្ណកោដ្ឋ និងព្រះពុទ្ធរូបជាច្រើនអង្គ នៅក្នុងព្រះសក្យមុនីចេតិយលើកំពូលភ្នំព្រះរាជទ្រព្យ។ នៅថ្ងៃឃាត់ខ្លួនជនសង្ស័យនោះ ប៉ូលិសបានរកឃើញ ព្រះសុវណ្ណកោដ្ឋ និងព្រះសារីរិកធាតុ និងវត្ថុមានតម្លៃជាច្រើនទៀត។
ទោះយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃចន្ទនេះ លោកម៉ក់ ជីតូបានបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តស្វែងរកចាប់មេខ្លោងដែលនៅពីក្រោយចោរកម្មនេះ។
ហេតុការណ៍ចោរកម្មលួចព្រះសុវណ្ណកោដ្ឋដំកល់ព្រះសារីរិកធាតុ និងព្រះពុទ្ធអង្គជាច្រើននោះ នៅលើកំពូលភ្នំព្រះរាជទ្រព្យ ត្រូវបានបែកធ្លាយខ្ចរខ្ចាយនៅថ្ងៃទី៩ខែធ្នូកន្លងទៅ។ ភ្លាមៗនោះ ឆ្មាំយាមទាំងអស់ត្រូវបានចាប់សួរចម្លើយ រហូតដល់ការរកឃើញជនសង្ស័យ ជាមួយនឹងព្រះសុវណ្ណកោដ្ឋកាលពីសប្តាហ៍មុន។
នៅពេលនេះ ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុត្រូវបានលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល ដង្ហែយកមករក្សាទុកនៅក្នុងព្រះបរមរាជវាំង៕

8:23 AM
Unknown
Posted in
0 comments :
Post a Comment