ព្រះពុទ្ធសាសនា។ សកម្មភាពទាំងនោះ កំពុងតែបង្កឡើយដោយព្រះសង្ឃមួយចំនួនតូច។ ព្រះសង្ឃមួយចំនួនតូចទាំងនេះ ដែលបានប្រើប្រាស់រូបភាពនិមន្តបិណ្ឌបាត្រពេលព្រឹក ហើយក៏បានហារមាត់សុំ គ្រហស្ថបិណ្ឌបាត្រថវិកាបន្ថែម ដោយប្រាប់ថា សម្រាប់ទិញនេះ ទិញនោះ ជាហូរហែរ។
ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយដែលត្រូវបានគោរពដោយប្រជាពលរដ្ឋខ្មែរស្ទើរតែ១០០ភាគរយនោះ កំពុងតែត្រូវជាន់ឈ្លីដោយសកម្មភាពរបស់ព្រះសង្ឃមួយចំនួន។ សកម្មភាពទាំងនោះ ក៏មិនមែនជាសកម្មភាពលាក់កំបាំងឡើយ។ តែព្រះសង្ឃមួយចំនួន បានកំពុងធ្វើសកម្មភាពទាំងនោះ ទាំងផ្គើន បើទោះជា ពុទ្ធសាសនិក ឬមហាជនទូទៅក៏អាចដឹងថា វាជាអំពើមិនត្រឹមត្រូវដែរ ក៏ដោយ។
សព្វថ្ងៃនេះ ពុទ្ធសាសនិកកាន់តែច្រើនឡើង បានជួបប្រទះនឹងការបិណ្ឌបាត្ររបស់ព្រះសង្ឃមួយចំនួន ដែលបានសុំបិណ្ឌបាត្រថវិកាថែមតែម្តង។ និមន្តបិណ្ឌបាត្រ នៅមុខផ្ទះពុទ្ធបរិស័ទហើយ ក្រោយពីការដាក់បាត្រ ទោះជាម្ហូប ជាចំណីទ័យទានក្តី ជាប្រាក់ហើយក្តី ក្រោយពីការអោយធម៌ហើយនោះ ព្រះសង្ឃទាំងនោះ ហារមាត់សុំបិណ្ឌបាត្រថវិកាថែមទៀត។ ៥ដុល្លារ ១០ដុល្លារ ឬមិនដូច្នោះទេ ព្រះសង្ឃទាំងនោះក៏បានប្រាប់ញោមៗជាពុទ្ធបរិស័ទថា ព្រះសង្ឃត្រូវទិញសៀវភៅធម៌ ត្រូវបង់ថ្លៃសិក្សា ឬក៏ត្រូវទិញនេះ ទិញនោះ។ ដូច្នេះ ជាទូទៅ ពុទ្ធបរិស័ទ ដែលពិបាកឆ្លើយថាទេ ចំពោះព្រះសង្ឃ ត្រូវត្រឡប់ចូលក្នុងផ្ទះ ដើម្បីទៅរកលុយមកបង់អោយព្រះសង្ឃបន្ថែម។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ មហាជនទូទៅបានចាប់ផ្តើមយល់ដឹង ថានេះ គឺជាការបោកប្រាស់របស់បុគ្គលជា ព្រះសង្ឃ ពីព្រោះបាតុភូតដែលព្រះសង្ឃខ្មែរសុំលុយបន្ថែមនេះ ហាក់កំពុងតែកើនឡើង ហើយដែលវាជា បាតុភូតចម្លែកនៅក្នុង ប្រទេសកម្ពុជា។ ប្រសិនបើ រូបភាពព្រះសង្ឃសុំថវិកាពីពុទ្ធសាសនិកនៅតាមផ្ទះ ត្រូវបានគេដឹងថា ជាការបោកប្រាសនោះ បញ្ហានេះនឹងអាចបង្កើតចលនា ដែលពុទ្ធបរិស័ទឈប់ដាក់បាត្រ។ តើនេះគ្រោះនេះ នឹងធ្លាក់ទៅលើអ្នកណា? គឺគ្មានអ្នកណា ក្រៅតែពីព្រះសង្ឃមុនគេ ហើយក្រោយមក គឺវិស័យសាសនារបស់រដ្ឋទាំងមូល។
នៅមានករណីចម្លែកមួយទៀត ដែលនៅបន្តកើតមាននៅឡើយ។ នោះគឺស្លាកលេខរថយន្ត ដែលត្រូវបានសរសេរដាក់ឈ្មោះវត្តតែម្តង។ មានទាំងនៅលើរថយន្តចាស់ និងរថយន្តទំនើបរបស់ព្រះចៅអធិការវត្ត។ តាមពិតទៅ គឺដោយសារតែឥទ្ធិពលនៃសាសនា ដែលព្រះចៅអធិការវត្តមួយចំនួននោះ រំពឹងថា ប៉ូលីសនឹងមិនហ៊ានឃាត់រថយន្តខុសច្បាប់នេះឡើយ។ ប៉ុន្តែ ព្រះចៅអធិការវត្តទាំងនោះ ក៏ទំនងជាភ្លេចគិតហើយថា រថយន្តដាក់ស្លាកលេខ ជាឈ្មោះ វត្តយ៉ាងដូច្នេះ មិនមានច្រើនឡើយ ហើយវារឹតតែធ្វើអោយមហាជនមើលឃើញអំពីការបដិបត្តិខុសច្បាប់របស់ ព្រះសង្ឃ ឬព្រះចៅអធិការដែលបញ្ជាអោយប្រើប្រាស់ស្លាកលេខដែលគ្មានក្នុងច្បាប់ នេះ ទៅទៀតផង។
នៅមានករណីមួយចំនួនទៀតដែលត្រូវបានផ្សព្វផ្សាយនៅតាមទំព័រសារព័ត៌មាន ដូចជាការរកឃើញព្រះសង្ឃនៅក្នុងទីកន្លែងកំសាន្តនានាជាដើមផង។
ទាំងនេះគឺជាការប្រព្រឹត្តិខុសធម៌វិន័យរបស់សង្ឃមួយចំនួនជាលក្ខណៈ បុគ្គលតែប៉ុណ្ណោះ ប៉ុន្តែវាកំពុងតែបង្កអោយមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃ ការគោរព និងជឿជាក់ទៅលើវិស័យព្រះពុទ្ធសាសនាទាំងមូល។ នេះ គេនៅមិនទាន់និយាយអំពីជម្លោះនៅតាមបណ្តាមួយចំនួន ដែលជាជម្លោះផ្ទៃក្នុង ក្នុងចំណោមព្រះសង្ឃក៏មាន និងការចោទប្រកាន់ទៅវិញទៅមក នៃព្រះសង្ឃដែលគាំទ្រគណបក្សនយោបាយយ៉ាងលេចធ្លោទៀតនោះ។
អ្នកតាមដាន ការវិវត្តរបស់សង្គមកម្ពុជាមួយចំនួនបានបង្ហាញ អំពីការបារម្ភតិច ឬច្រើនទៅលើការធ្លាក់ចុះនៃជំនឿទៅលើព្រះពុទ្ធសាសនា ដែលគេហាក់ពុំឃើញមានការចាត់វិធានការ ឬដំណោះស្រាយចំពោះបញ្ហាទាំងអម្បាលដែលត្រូវបានរៀបរាប់ពីខាងលើ។
ក្រុមសង្គមវិទូបានអំពាវនាវអោយ ក្រសួងពាក់ព័ន្ធ តាមរយៈគណៈគ្រប់គ្រងព្រះសង្ឃ ត្រូវបញ្ចេញ វិធានការពង្រឹងវិន័យព្រះសង្ឃឡើងវិញ។
សព្វថ្ងៃនេះ ព្រះសង្ឃមានចំនួនជាងជិត៦ម៉ឺនអង្គ និងវត្តមានចំនួនជិត៥ពាន់វត្ត។ ការកើនឡើងនៃចំនួនព្រះសង្ឃ និងចំនួនវត្ត មិនមែនជាធាតុផ្សំតែមួយ ដែលកំណត់ការរីកចំរើននៃ ព្រះពុទ្ធសាសនានៅកម្ពុជានោះឡើយ៕
0 comments :
Post a Comment