Friday, February 21, 2014

របៀបនៃការធ្វើសំភាសន៍

1. ការចាប់ផ្តើមធ្វើបទសំភាសន៍ ៖

• នែនាំខ្លួនរបស់អ្នកដោយប្រាប់ឈ្មោះ និង តំណែងរបស់អ្នក
• ពន្យល់អោយបានច្បាស់លាស់ថាហេតុអ្វី លោកអ្នកចង់និយាយជាមួយគេ
• ត្រូវឆ្លើយរាល់សំនួរគ្រប់ពេល អោយបានពេញលេញតាមដែលអ្នកអាចធ្វើទៅបាន ដោយមិន រំលោភទៅលើសិទិ្ធរក្សាការសំងាត់របស់អ្នកដ៍ទៃទៀត ។


2. បរិយាកាសជុំវិញ ៖ (ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព)

• នៅក្នុងការិយាល័យ វាមានលក្ខណះងាយស្រួលជាងការទៅសួរដល់ផ្ទះ
• ត្រូវអោយច្បាស់លាស់ថានឹងមិនមានអ្វីមកបង្អាក់អ្នក ហើយអោយច្បាស់ថាអ្នកអាចនិយាយ ក្នុងលក្ខណះដែលអាចរក្សាការសំងាត់បាន ។
• អនុញាតិអោយគេជ្រើសកន្លែងដែលគេចង់អង្គុយនិយាយ
• ត្រូវអង្គុយយ៉ាងណាដើម្បីអោយអ្នកអាចសង្កេតពីប្រតិកម្មនានា ។

3. ឥរិយាបទ ៖

• ត្រូវមានកាយវិការចេះគោរព
• ត្រូវចេះផ្តល់ពត៌មាន
• ត្រូវចេះទទួលយក និង មិនវិនិច្ឆ័យ
• ត្រូវបង្ហាញថាអ្នកចាប់អារម្មណ៍

4. ជំនាញនិង វិធីសាស្រ្ត

• ប្រើសំនួរបើក - អ្នកណា. ពេលណា. អ្វី. និង ហេតុអ្វី (លើកលែងតែពេលណាអ្នកចង់ធ្វើការ បញ្ជាក់អោយច្បាស់ថា អ្នកយល់នូវអ្វីដែលគេបាននិយាយ )
• ប្រើភាសាកាយដែលជួយជំរុញទឹកចិត្ត
• ស្តាប់ដោយប្រុងប្រយ័ត្ន និង ដោយពិចារណា
• បង្ហាញអោយឃើញថាអ្នកបានស្តាប់ដោយធ្វើការសង្ខេប
• អនុញាតិអោយគេបញ្ចេញនូវអារម្មណ៍
• ត្រូវចេះយល់ពីអារម្មណ៍
• បញ្ជាក់ពត៌មានអោយច្បាស់ដោយសំរួលនូវសំនួរអោយសាមញ្ញសាជាថ្មីឡើងវិញ
• សួរដើម្បីបញ្ជាក់បើសិនជាអ្នកមិនយល់
• លើកទឹកចិត្តអោយពួកគេលើកឡើងនូវដំណោះស្រាយរបស់ពួកគេ
ធ្វើការកត់ត្រា ខ្លះនូវពេលសំភាសន៍

5. ការបញ្ចប់កិច្ចសន្ទនា ៖

• មុនពេលចាកចេញទៅ ពន្យល់ពីអ្វីនឹងកើតឡើងបន្ទាប់ទៀត ក្នុងនោះរួមទាំងប្រាប់ពីពេលវេលា ដែលលោកអ្នកនឹងជួបគេម្តងទៀត ។

សូមកុំ ៖

• សួរសំនួរនាំមុខ
• បង្អាក់ លើកលែងតែពេលណាដែលអ្នកច្បាស់ថាមានការយល់ច្រឡំ
• ប្រាប់ពួកគេតើត្រូវរស់នៅបែបណានោះទេ
• តិះទៀនអ្នកផ្សេង
• ចោទសួរសំនួរទៅកាន់គេច្រើនពេកទេ
• សន្យាថាអ្នកមិនអាចរក្សា ឬ និយាយរឿងដែលមិនពិតនោះទេ

ក្រោយពេលសំភាសន៍ ៖

• ត្រូវបន្តអនុវត្តអោយបាននូវរាល់សន្យា និង ការប្តេជ្ញាចិត្តដែលលោកអ្នកបានធ្វើ ជានិច្ច
• គិតអំពីអ្វីដែលគេបានប្រាប់អ្នក និង អ្វីដែលអ្នកសង្កេតឃើញ
• កត់ត្រាទុកអោយបានលំអិតជាងមុននូវអ្វីដែលអ្នកបានដឹង និងរាល់សកម្មភាពដែលអ្នកចាំបាច់ ត្រូវធ្វើ
• កត់សំគាល់នូវចំណុចមិនសមស្របគា្នចំពោះពត៌មានដែលគេផ្តល់អោយអ្នក
• ប្រមូលពត៌មានបន្ថែមទៀតដែលអ្នកត្រូវការ
• ត្រូវធ្វើការបញ្ជូនបន្តដែលសមស្រប
• បើសិនជាគេត្រូវការ សូមបង្កើតអនុសាសន៍

0 comments :

Post a Comment