ទិដ្ឋភាពប្រជាពលរដ្ឋយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
មនុស្សជាច្រើនមិនបានយកទស្សនៈវិជ្ជានៃព្រះពុទ្ធសាសនាមកអនុវត្តឡើយ។ បញ្ហាសង្គម និងនយោបាយជាច្រើនដែលកំពុងកើតមានហាក់មិនបានឆ្លុះបញ្ចាំងពីជំនឿ ដ៏មុតមាំលើព្រះពុទ្ធសាសនា ពីសំណាក់ពលរដ្ឋខ្មែរទេ។ តើហេតុអ្វីបានជាដូច្នេះ?
រយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នឹងបិទ
បញ្ចប់នៅចុងសប្តាហ៍នេះហើយ។ ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋខ្មែរ
មិនថាអ្នកក្រ អ្នកមាន អ្នកតូច ឬអ្នកធំឡើយ
ប្រហែលជាគ្មានគ្រួសារណាមិនបានទៅវត្តនោះឡើយ។
គ្រួសារខ្លះថែមទាំងបានទៅវត្តជាច្រើនដងក្នុងអំឡុងពេលនេះទៀតផង។
នេះសបញ្ជាក់ឲ្យឃើញថា
ព្រះពុទ្ធសាសនានៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងសង្គមខ្មែរ។
ប៉ុន្តែ សំណួរដែលសំខាន់នៅទីនេះគឺ តើអ្នកដែលអះអាងថាកាន់ព្រះពុទ្ធសាសនា បានធ្វើខ្លួនឲ្យទៅជា ពុទ្ធសាសនិកជនពិតប្រាកដហើយឬនៅ? មុននឹងឆ្លើយសំណួរនេះ យើងសាកល្បងឆ្លុះបញ្ចាំងទស្សនៈវិជ្ជាមួយចំនួន ដែលស្តែងឡើងតាមរយៈ ពិធីបុណ្យភ្ជុំបិណ្ឌដូចតទៅនេះ៖
ទី១ គឺទស្សនៈ«កម្មផល» មានន័យថា អំពើល្អនឹងទទួលបានផលល្អ រីឯអំពើអាក្រក់នឹងទទួលបានផលអាក្រក់ បើទោះជាមិនជាតិនេះក៏ជាតិខាងមុខដែរ។ ដោយឆ្លុះបញ្ចាំងតាមរយៈទស្សនៈនេះ មនុស្សគួរតែវៀរចាកអំពើអាក្រក់គ្រប់បែបយ៉ាង ពីព្រោះឋាននរកមិនមែនជាទី ដែលមនុស្សប៉ងប្រាថ្នាឡើយ។ ដោយសារតែការជឿជាក់បែបនេះហើយ បានជាគ្រួសារខ្មែរនីមួយៗទោះជាក្រីក្រ យ៉ាងណាក្តី ក៏នៅតែឆ្លៀតយកចង្ហាន់ទៅប្រគេនព្រះសង្ឃយ៉ាងហោចណាស់ក៏ មួយដង ឬពីរដងដែរ ក្នុងមួយរដូវកាលភ្ជុំបិណ្ឌ។
ទី២ គឺ «ការដឹងគុណ» ចំពោះមាតាបិតា បុព្វការី និងអ្នកមានគុណទាំងឡាយផ្សេងទៀត។ ដោយសារតែការដឹងគុណនេះហើយ ដែលពលរដ្ឋខ្មែរគ្រប់គ្នាបាននាំគ្នា ទៅវត្តឧទ្ទិសកុលសដល់អ្នកមានគុណដែលបានស្លាប់ទៅ ដោយមិនភ្លេច អ្នកមានគុណដែលនៅរស់នោះឡើយ។ ការដឹងគុណ គឺជាគុណធម៌យ៉ាងសំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ជាពិសេសវាបានស្តែងឡើងតាមរយៈបុណ្យភ្ជុំបិណ្ឌនេះ។
ទី៣គឺ «ការដាក់ទាន» និងបង្ហាញមេត្តាធម៌ដល់មនុស្សសត្វទាំងពួង។ នៅក្នុងរដូវភ្ជុំបិណ្ឌនេះ ពលរដ្ឋកម្ពុជាមិនត្រឹមតែទៅវត្តដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់អ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏បាននាំគ្នាដាក់ទានដល់យាយតាចាស់ៗនៅក្នុងវត្ត ឬអ្នកក្រីក្រ និងអ្នកសុំទានជាដើមផង។ លើសពីនេះ អ្នកខ្លះបានទិញសត្វចាបដើម្បីដោះលែងឲ្យមានសេរីភាពពីទ្រុងទៀតផង។ នេះបានបង្ហាញឲ្យឃើញថា មិនត្រឹមតែមនុស្សដូចគ្នាប៉ុណ្ណោះទេ សូម្បីតែសត្វក៏អ្នកកាន់ព្រះពុទ្ធសាសនាត្រូវសណ្តោសប្រណីផងដែរ។
នៅមានទស្សនវិជ្ជាច្រើនយ៉ាងទៀត ដែលគេអាចទាញយកបានជាប្រយោជន៍ពី ពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែ ទស្សនវិជ្ជាសំខាន់ៗដូចបានលើកឡើងខាងដើម ហាក់ដូចជាគ្រប់គ្រាន់ សម្រាប់ធ្វើឲ្យសង្គមខ្មែររស់ក្នុងភាពសុខដុមរមនា។ ប៉ុន្តែ ក្នុងជីវភាពជាក់ស្តែង ប្រជាពុទ្ធបរិស័ទជាច្រើន បានអនុវត្តផ្ទុយពីអ្វីដែលខ្លួនបានបង្ហាញ ក្នុងពិធីបុណ្យសាសនារបស់ខ្លួន។ ការអនុវត្តន៍ផ្ទុយពីគន្លងព្រះពុទ្ធសាសនា មិនមែនមានត្រឹមតែបុគ្គល សាមញ្ញប៉ុណ្ណោះទេ តែក៏មានដែរក្នុងចំណោមអ្នកនយោបាយ និងអ្នកកាន់សីល៍ថែមទៀត។ ជម្លោះនយោបាយ បញ្ហាចាក់ស្រេះក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងជម្លោះក្នុងទីវត្តអារាមដែលកើតមានជាហូរហែ គឺជាឧទាហរណ៍ ជាក់ស្តែង។
នេះបង្ហាញឲ្យឃើញថា នៅក្នុងសង្គមកម្ពុជាដែលពលរដ្ឋជាង ៩៦ ភាគរយ កាន់ព្រះពុទ្ធសាសនា មនុស្សជាច្រើនបែរជាប្រព្រឹត្តផ្ទុយពីគន្លងព្រះពុទ្ធសាសនាទៅវិញ។ មូលហេតុ គឺមកពីការមិនបានស្វែងយល់អំពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនា ឲ្យបានស៊ីជម្រៅ ហើយក៏ចេះតែតាំងខ្លួន ជាអ្នកកាន់ព្រះពុទ្ធសាសនាតៗគ្នាតែ ប៉ុណ្ណោះ។ ដូច្នេះ ពេលវេលានៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ពិតជាមានតម្លៃណាស់សម្រាប់ប្រជា ពុទ្ធបរិស័ទទាំងឡាយ ក្នុងការពិចារណាអំពីខ្លឹមសារ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
សំណួរសំខាន់ ដែលប្រជាពុទ្ធបរិស័ទរួមទាំងអ្នកនយោបាយផង ត្រូវចោទ សួរខ្លួនឯងនោះគឺថា តើយើងជាពុទ្ធសាសនិកជនពិតប្រាកដហើយឬនៅ? គ្រាន់តែនិយាយថា ខ្លួនកាន់ព្រះពុទ្ធសាសនា ឬគ្រាន់តែយួរស្រាក់ទៅវត្ត នៅមិនទាន់អាចបញ្ជាក់ថា ជា ពុទ្ធសាសនិកជននៅឡើយទេ។ យ៉ាងណាមិញ អ្នកនយោបាយដែលគ្រាន់តែអះអាងថា ខ្លួនជាអ្នកស្នេហាជាតិ ឬចាត់ទុកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក៏នៅមិនគ្រប់គ្រាន់ដែរ។ តែពួកគេត្រូវបង្ហាញអំពើជាក់ស្តែងដែល ផុសចេញពីទឹកចិត្តបរិសុទ្ធ។ នេះគឺជាជម្រៅនៃការគោរពប្រតិបត្តិតាមគន្លងនៃទស្សនៈវិជ្ជា ព្រះពុទ្ធសាសនាដ៏ពិតប្រាកដ និងដែលអាចនាំសង្គមខ្មែរទៅរកភាពសុខដុមរមនាបាន៕

0 comments :
Post a Comment